Slide 1
Slide 2
Slide 3
Slide 4
Slide 5
Slide 6
Slide 7
Slide 8

សារ​ស្វាគមន៍

Photo Logo


សូម​ស្វាគមន៍​ចំពោះ​ការ​ចូល​ទស្សនា​គេ​ហទំព័រ​ គ.ជ.អ.ប.!


អ្នក​អាន​ជា​ទី​គោរព!


ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ​២០៥០​​ ក្លាយ​ជា​​ប្រទេស​មាន​ចំណូល​ខ្ពស់​ រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​នយោបាយ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ​ដំណាក់​កាល​ទី​១ ដើម្បី​កំណើន​ ការងារ​ សមធម៌ ​ប្រសិទ្ធ​ភាព​ និង​ចីរ​ភាព​។ ​រាជ​រដ្ឋាភិបាល​បាន​កំ​ណ​ត់​យក​អាទិភាព​គន្លឹះ ​៥៖  “មនុស្ស ​ផ្លូវ ​ទឹក ​ ភ្លើង ​និង​បច្ចេក​វិទ្យា​”  ជា​មួយ​នឹង​រចនា​សម្ព័ន្ធ​នៃ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ​ដំណាក់​កាល​ទី១​ មាន​៖ (១) ស្នូល​នៃ​យុទ្ធ​សាស្ត្រ គឺ​ការ​កែ​ទម្រង់​ និង​ការ​ពង្រឹង​អភិបាល​កិច្ច​ (២) បរិស្ថាន​គ្រប​ដណ្តប់ ​សម្រាប់​ធានា​បរិយាកាស​អំណោយ​ផល​ដល់​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​ទាំង​មូល ​និង​(៣) បញ្ចកោណ​យុទ្ធ​សាស្ត្រ​ទាំង​៥ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​និង​វឌ្ឍន​ភាព​សង្គម​។

​ 

ទន្ទឹម​នឹង​ស្នូល​នៃ​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ខាង​លើ ​កំណែ​ទម្រង់​វិមជ្ឈការ ​និង​វិសហមជ្ឈការ​ ឬ​ហៅ​ថា​កំណែ​ទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​គឺ​ជា​កំណែ​ទម្រង់​អភិបាល​កិច្ច​ដ៏​មាន​សារៈ ​សំខាន់​មួយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ផ្តោត​លើ​ការ​រៀបចំ​ឡើង​វិញ​នូវ​រចនា​សម្ព័ន្ធ  ​និង​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដោយ​ឈរ​លើ​គោល​ការណ៍​គន្លឹះ​នានា​នៃ​អភិបាល​កិច្ច​ល្អ​។

 

អំពី គ.ជ.អ.ប.


គណៈ ​កម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​(គ.ជ.​អ.ប.)​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ព្រះ​រាជក្រឹត្យ​លេខ​ ​នស/​រកត/​១២០៨/​១៤២៩​ ​ចុះ​ថ្ងៃ​ទី៣១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២០០៨​ ​ដើម្បី​សម្រប​សម្រួល​ដឹក​នាំ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​រដ្ឋបាល​រាជ​ធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​ឃុំ​ ​សង្កាត់​ ​និង​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ​ ​និង​វិសហមជ្ឈការ​។​

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ជា​យន្តការ​អន្តរ​ក្រសួង​សម្រាប់​ការ​លើក​​កម្ពស់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​តាម​រយៈ​កំណែ​ទម្រង់​វិមជ្ឈការ​ ​និង​ ​វិសហមជ្ឈការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ គ.ជ.អ.ប.​ ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​និង​ជា​ប្រធាន​ គ.ជ.អ.ប.​ ​ចាប់​ពី​ឆ្នាំ​២០០៩​ ​ដល់​ឆ្នាំ​២០២៣​។​ ​ចាប់​ពី​ខែ​កញ្ញា​ ​ឆ្នាំ​២០២៣​ ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ​គ.ជ.អ.ប.​ ​ត្រូវ​បាន​ដឹក​នាំ​ដោយ ​ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ​ស​ ​សុខា​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​និង​ជា​ប្រធាន​ ​គ.ជ.អ.ប.​។​

​យោង​អនុក្រឹត្យ​លេខ​១៦​ ​អនក្រ.​បក​ ​ចុះថ្ងៃទី​៣០​ ​ខែ​មករា​ ​ឆ្នាំ​២០២៤​ ​ស្តី​ពី​ការ​រៀប​ចំ​ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អនុគណៈ​កម្មា​ធិការ​របស់​គណៈ​កម្មា​ធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​គ.ជ.អ.ប.​ ​ត្រូវ​រៀបចំ​បង្កើត​អនុគណៈ​កម្មា​ធិការ​ចំនួន​៣​គឺ​ ​១)​. ​អនុ​គណៈ​កម្មា​ធិការ​មុខ​ងារ​ ​និង​ធនធាន​ ​២).​ ​អនុ​គណៈកម្មា​ធិការ​សារ​ពើ​ពន្ធ​ ​និង​ហិរញ្ញវត្ថុ​ ​៣).​ ​អនុ​គណៈកម្មា​ធិការ​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

ព័ត៌មានថ្មីៗ

មើលទាំងអស់
សិក្ខាសាលាផ្សព្វផ្សាយឧបករណ៍ វិធីសាស្ត្របញ្ជ្រាបយេនឌ័រ និងបរិយាបន្នសង្គមក្នុងមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

សិក្ខាសាលាផ្សព្វផ្សាយឧបករណ៍ វិធីសាស្ត្របញ្ជ្រាបយេនឌ័រ និងបរិយាបន្នសង្គមក្នុងមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

០៣ វិច្ឆិកា ២០២៦

កិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងគណនេយ្យភាពសង្គមលើកទី១២ របស់ធនាគារពិភពលោក

កិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងគណនេយ្យភាពសង្គមលើកទី១២ របស់ធនាគារពិភពលោក

០២ វិច្ឆិកា ២០២៦

វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី ១ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs»

វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី ១ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs»

២៧ តុលា ២០២៦

ដំណើរទស្សនកិច្ចចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅស្រុកបាទី ខេត្តតាកែវ

ដំណើរទស្សនកិច្ចចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅស្រុកបាទី ខេត្តតាកែវ

២៦ តុលា ២០២៦

ដំណើរទស្សនកិច្ចចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម

ដំណើរទស្សនកិច្ចចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម

២៦ តុលា ២០២៦

សិក្ខាសាលាពិគ្រោះយោបល់ថ្ងៃទី២ លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង និងការបង្កើតបរិយាកាសមេត្រីភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

សិក្ខាសាលាពិគ្រោះយោបល់ថ្ងៃទី២ លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង និងការបង្កើតបរិយាកាសមេត្រីភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

២៣ តុលា ២០២៦

ដើម្បីទាញយកឯកសារ៖ RURAL INFRASTRUCTURE AND SUSTAINABLE INVESTMENT FOR GROWTH PROJECT (RISING) DRAFT RESETTLEMENT PLANNING FREAMEWORK

២៧ តុលា ២០២៦

ដើម្បីទាញយកឯកសារ៖ Rural Infrastructure and Sustainable Investment for Growth Project (RISING) Prepared by the National Committee for Sub-National Democratic Development Secretariat (NCDDS) for the Royal Government of Cambodia (RGC) and the AIIB with technical support from the Technical Assistance (TA) CADTIS Consultant

២៧ តុលា ២០២៦

ដើម្បីទាញយកឯកសារ៖ Rural Infrastructure and Sustainable Investment for Growth Project

២៧ តុលា ២០២៦

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

 ១៩ កក្កដា ២០២៥

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅកម្ពុជា

 ១៩ កក្កដា ២០២៥

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

 ១៩ កក្កដា ២០២៥

វេទិកាពិភាក្សាជីវិតយើងសង្គមយើង

 ១៩ កក្កដា ២០២៥

 ២៣ កញ្ញា ២០២៦

ការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ផ្តើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា!

 ២៣ កញ្ញា ២០២៦

ការលើកកម្ពស់សេវាអប់រំនៅថ្នាក់សមាហរណកម្មសម្រាប់កុមារខ្សោយសតិបញ្ញាតាមរយៈការងារគណនេយ្យភាពសង្គម

 ២៣ កញ្ញា ២០២៦

តួនាទី ភារកិច្ចរបស់ស្មៀនឃុំសង្កាត់

អំពីគតិពេចន៍ ចក្ខុវិស័យ បេសកកម្មនៃ គ.ជ​.អ.ប.
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ(គ.ជ.​អ.ប.)ត្រូវ​បាន​បង្កើត​ឡើងដោយ​ព្រះ​រាជក្រឹត្យ​លេខនស/រកត/១២០៨/១៤២៩​ ចុះ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ ឆ្នាំ២០០៨ ដើម្បីសម្របសម្រួលដឹកនាំការអនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ​ខណ្ឌ ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​ និងអនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ។ ក. គតិពេចន៍ "កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។" ខ. ចក្ខុវិស័យ សម្របសម្រួល និងដឹកនាំការអនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ​ខណ្ឌ ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​និងអនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ។ គ. បេសកកម្ម​ យោងព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ គ.ជ.អ.ប. មាន​បេសកកម្ម​សំខាន់ៗ​ ដូច​ខាង​ក្រោម៖ - តាក់តែងនិង​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​តាមរយៈ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ និង​ច្បាប់​ស្តីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ - រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំ​ឆ្នាំដោយផ្អែក​លើ​កម្មវិធី​ជាតិ គ.ជ.អ.ប.។ - ពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី​ជាតិ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ។ - ពិគ្រោះ ពិភាក្សា សម្របសម្រួល​ជាមួយ​គ្រប់​ក្រសួង ស្ថាប័ន​ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ទទួល​ខុស​ត្រូវ និង​មុខងារ​របស់​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​កំណត់​មុខងារ ការ​ទទួល​ខុស​ត្រូវ សិទ្ធ​អំណាច និង​គណនេយ្យ​ភាព​សម្រាប់​ផ្ទេរ​ដល់​ក្រុមប្រឹក្សា​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ​​រួម​ជាមួយ​នឹង៖ - ការ​ផ្ទេរ​ធនធាន រួមមានចំណូល ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និង​សមត្ថភាព ដើម្បី​គ្រប់គ្រង និង​អនុវត្ត​មុខងារ​នីមួយៗ - ការ​ផ្ដល់​លទ្ធភាព និង​អំណាច ដើម្បី​ទទួល​បាន​ធនធាន​ចាំបាច់​ រួមមាន​ចំណូល​ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និង​សមត្ថភាព​សម្រាប់​គ្រប់គ្រង និង​អនុវត្ត​មុខងារ​នីមួយៗ​នោះ - ការ​ផ្ដល់​អំណាច និង​ភារកិច្ច ដើម្បី​គ្រប់​គ្រង និង​អនុវត្ត​រាល់​មុខងារ​របស់​ខ្លួន​តាម​គោលការណ៍​ស្វ័យភាព​មូលដ្ឋាន និង​គណនេយ្យ​ភាព​នៅ​មូលដ្ឋាន​ក្នុង​កម្រិត​ជា​អតិបរមា។ - ផ្ដល់​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល ឬ​ក្រសួង ស្ថាប័ន​ណា​មួយ​​អំពី​ការ​តាក់​តែង ឬ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ឬ​លិខិត​បទដ្ឋាន​នានា ដើម្បី​អោយ​ស្រប​តាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។ - ពិគ្រោះ​យោបល់ ពិភាក្សា និង​សម្របសម្រួល​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​នានា​តាម​ការ​ចាំបាច់ ដើម្បី​រៀបចំ​អោយ​មាន​របប​ហិរញ្ញវត្ថុ និង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​ការ​រៀបចំ​បទដ្ឋាន នីតិវិធី​នៃ​ការ​រៀបចំ ការ​អនុម័ត និង​ការ​អនុវត្ត​ថវិកា​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ការ​រៀបចំ​ប្រភព​ចំណូល ​រួមមាន​ចំណូល​ពី​ថ្នាក់​ជាតិ និង​ចំណូល​នៅ​មូលដ្ឋាន ការផ្ទេរ​ឧបត្ថម្ភ​ថវិកា រួមមាន​ មូលនិធិ​ផ្ទេរ​មាន​ភ្ជាប់​លក្ខខណ្ឌ និង​មូលនិធិ​ផ្ទេរ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​ពី​ថ្នាក់​ជាតិ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ការ​ផ្ទេរ​ទ្រព្យ​សម្បត្តិ​រដ្ឋ ការ​ចាត់ចែង ការ​គ្រប់គ្រង ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​ប្រគល់​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ទ្រព្យ​សម្បត្តិ​ដែល​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​រក​បាន​ដោយ​ខ្លួន​ឯង​ដោយ​មាន​ផែនការ​ជា​ជំហាន​ៗ​ មាន​សនិទាន​ភាព មាន​ការ​សម្រប​សម្រួល មាន​ការ​ពិគ្រោះ​យោបល់ មាន​តម្លាភាព និង​គណនេយ្យ​ភាព។​ - សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ ​ដើម្បី​កំណត់​គោលនយោបាយ​យុទ្ធសាស្ត្រ​សម្រាប់​ការ​ពិនិត្យ និង​ការ​កែសម្រួល​ឡើង​វិញ​នូវ​ការ​រៀបចំ​បុគ្គលិក ស្រប​ពេល​ជាមួយ​នឹង​ការ​ផ្ទេរ​មុខងារ​ និង​ការ​ទទួល​ខុស​ត្រូវ ក្នុង​គោលបំណង​បង្កើត​ឱ្យ​មាន​ក្របខ័ណ្ឌ​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។​ទៅ​តាម​របៀបរបប​ដែល​មាន​ផែនការ មាន​កម្មវិធី មាន​សនិទាន​ភាព មាន​ការ​ពិគ្រោះ​យោបល់ និង​មាន​តម្លាភាព។ - កំណត់​អំពី​ប្រភេទ​បុគ្គលិក​សម្រាប់​ប្រភេទ​ក្រុមប្រឹក្សា​នីមួយៗ និង​កំណត់​អំពី​របៀបរបប​ និងមធ្យោបាយ​ក្នុង​ការ​កែសម្រួល​ឡើង​វិញ​នូវ​ការ​រៀបចំ​បុគ្គលិក ដោយ​ធានា​មិន​ឱ្យ​មាន​ការ​បង្កើន​ចំនួន​បុគ្គលិក​សាធារណៈ។ - ធានា​ឱ្យ​មាន​ការ​សម្រប​សម្រួល និង​ពិគ្រោះ​យោបល់​អំពី​គោលនយោបាយ យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែ​ទម្រង់​នានា​ដែល​អនុវត្ត​ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ​ដើម្បី​មាន​សង្គតិ​ភាព​ជាមួយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​កម្មវិធី​ជាតិ។ - សិក្សា​ស្រាវជ្រាវ និង​កំណត់​ឡើងវិញ​នូវ​ព្រំប្រទល់​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​តាម​ការ​ចាំបាច់។ សិក្សា​ស្រាវជ្រាវ​អំពី​កំណើន​ទីក្រុង និង​នគរូបនីយកម្ម សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត​នូវ​គោលនយោបាយ​រចនាសម្ព័ន្ធ និង​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទីក្រុង​ឱ្យបានសមស្រប។ - រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ សម្រាប់​ការ​កសាង​សមត្ថភាព​ក្រុមប្រឹក្សា និង​រដ្ឋបាល​របស់​ក្រុម​ប្រឹក្សា​នៅ​ថ្នាក់​ក្រោម​ជាតិ។ - សហការ​សិក្សា​ស្រាវជ្រាវ និង​ផ្ដល់​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​នូវ​មូលនិធិ​សម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដ៏​សមស្រប​មួយ ដើម្បី​ប្រមូល​ផ្ដុំ​ប្រភព​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​សម្រាប់​តម្រូវការ​ផ្នែក​បុគ្គលិក និង​កិច្ច​សហប្រតិបត្តិការ ការ​អភិវឌ្ឍ ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​តម្រូវការ​ចាំបាច់​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ​ព្រមទាំង​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា។ - ស្រាវជ្រាវ និង​រៀបចំ​នូវ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​គាំទ្រ​ដល់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ធានា​ឱ្យមាននូវការ​តម្រឹម និង​សុខដុមនីយកម្ម​ក្នុង​ការ​ប្រើប្រាស់​ជំនួយ។ - បង្កើត​វេទិកា​ដ៏​សមស្រប​មួយ​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​សម្រាប់​សម្រប​សម្រួល​កិច្ច​សហប្រតិបត្តិការ និង​គាំទ្រ​ដល់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។​ - ធានា​ឱ្យមាន​ការ​ផ្ទេរ​សិទ្ធិ និង​ការ​ទទួល​ខុស​ត្រូវ​ពី​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ខណ្ឌ​បច្ចុប្បន្ន ​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ដែល​បាន​បង្កើត ស្រប​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ - ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រាជរដ្ឋាភិបាលប្រចាំ​ឆ្នាំ​អំពី​ការ​អនុវត្ត​ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ។គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ(គ.ជ.​អ.ប.)ត្រូវ​បាន​បង្កើត​ឡើងដោយ​ព្រះ​រាជក្រឹត្យ​លេខនស/រកត/១២០៨/១៤២៩​ ចុះ​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ ឆ្នាំ២០០៨ ដើម្បីសម្របសម្រួលដឹកនាំការអនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ​ខណ្ឌ ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​ និងអនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ។ ក. គតិពេចន៍ "កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។" ខ. ចក្ខុវិស័យ សម្របសម្រួល និងដឹកនាំការអនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ​ខណ្ឌ ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​និងអនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ។ គ. បេសកកម្ម​ យោងព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ គ.ជ.អ.ប. មាន​បេសកកម្ម​សំខាន់ៗ​ ដូច​ខាង​ក្រោម៖ - តាក់តែងនិង​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​តាមរយៈ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ និង​ច្បាប់​ស្តីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ - រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំ​ឆ្នាំដោយផ្អែក​លើ​កម្មវិធី​ជាតិ គ.ជ.អ.ប.។ - ពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី​ជាតិ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ។ - ពិគ្រោះ ពិភាក្សា សម្របសម្រួល​ជាមួយ​គ្រប់​ក្រសួង ស្ថាប័ន​ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ទទួល​ខុស​ត្រូវ និង​មុខងារ​របស់​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​កំណត់​មុខងារ ការ​ទទួល​ខុស​ត្រូវ សិទ្ធ​អំណាច និង​គណនេយ្យ​ភាព​សម្រាប់​ផ្ទេរ​ដល់​ក្រុមប្រឹក្សា​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ​​រួម​ជាមួយ​នឹង៖ - ការ​ផ្ទេរ​ធនធាន រួមមានចំណូល ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និង​សមត្ថភាព ដើម្បី​គ្រប់គ្រង និង​អនុវត្ត​មុខងារ​នីមួយៗ - ការ​ផ្ដល់​លទ្ធភាព និង​អំណាច ដើម្បី​ទទួល​បាន​ធនធាន​ចាំបាច់​ រួមមាន​ចំណូល​ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និង​សមត្ថភាព​សម្រាប់​គ្រប់គ្រង និង​អនុវត្ត​មុខងារ​នីមួយៗ​នោះ - ការ​ផ្ដល់​អំណាច និង​ភារកិច្ច ដើម្បី​គ្រប់​គ្រង និង​អនុវត្ត​រាល់​មុខងារ​របស់​ខ្លួន​តាម​គោលការណ៍​ស្វ័យភាព​មូលដ្ឋាន និង​គណនេយ្យ​ភាព​នៅ​មូលដ្ឋាន​ក្នុង​កម្រិត​ជា​អតិបរមា។ - ផ្ដល់​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល ឬ​ក្រសួង ស្ថាប័ន​ណា​មួយ​​អំពី​ការ​តាក់​តែង ឬ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ឬ​លិខិត​បទដ្ឋាន​នានា ដើម្បី​អោយ​ស្រប​តាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។ - ពិគ្រោះ​យោបល់ ពិភាក្សា និង​សម្របសម្រួល​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​នានា​តាម​ការ​ចាំបាច់ ដើម្បី​រៀបចំ​អោយ​មាន​របប​ហិរញ្ញវត្ថុ និង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​ការ​រៀបចំ​បទដ្ឋាន នីតិវិធី​នៃ​ការ​រៀបចំ ការ​អនុម័ត និង​ការ​អនុវត្ត​ថវិកា​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ការ​រៀបចំ​ប្រភព​ចំណូល ​រួមមាន​ចំណូល​ពី​ថ្នាក់​ជាតិ និង​ចំណូល​នៅ​មូលដ្ឋាន ការផ្ទេរ​ឧបត្ថម្ភ​ថវិកា រួមមាន​ មូលនិធិ​ផ្ទេរ​មាន​ភ្ជាប់​លក្ខខណ្ឌ និង​មូលនិធិ​ផ្ទេរ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​ពី​ថ្នាក់​ជាតិ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ការ​ផ្ទេរ​ទ្រព្យ​សម្បត្តិ​រដ្ឋ ការ​ចាត់ចែង ការ​គ្រប់គ្រង ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​ប្រគល់​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ទ្រព្យ​សម្បត្តិ​ដែល​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​រក​បាន​ដោយ​ខ្លួន​ឯង​ដោយ​មាន​ផែនការ​ជា​ជំហាន​ៗ​ មាន​សនិទាន​ភាព មាន​ការ​សម្រប​សម្រួល មាន​ការ​ពិគ្រោះ​យោបល់ មាន​តម្លាភាព និង​គណនេយ្យ​ភាព។​ - សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ ​ដើម្បី​កំណត់​គោលនយោបាយ​យុទ្ធសាស្ត្រ​សម្រាប់​ការ​ពិនិត្យ និង​ការ​កែសម្រួល​ឡើង​វិញ​នូវ​ការ​រៀបចំ​បុគ្គលិក ស្រប​ពេល​ជាមួយ​នឹង​ការ​ផ្ទេរ​មុខងារ​ និង​ការ​ទទួល​ខុស​ត្រូវ ក្នុង​គោលបំណង​បង្កើត​ឱ្យ​មាន​ក្របខ័ណ្ឌ​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។​ទៅ​តាម​របៀបរបប​ដែល​មាន​ផែនការ មាន​កម្មវិធី មាន​សនិទាន​ភាព មាន​ការ​ពិគ្រោះ​យោបល់ និង​មាន​តម្លាភាព។ - កំណត់​អំពី​ប្រភេទ​បុគ្គលិក​សម្រាប់​ប្រភេទ​ក្រុមប្រឹក្សា​នីមួយៗ និង​កំណត់​អំពី​របៀបរបប​ និងមធ្យោបាយ​ក្នុង​ការ​កែសម្រួល​ឡើង​វិញ​នូវ​ការ​រៀបចំ​បុគ្គលិក ដោយ​ធានា​មិន​ឱ្យ​មាន​ការ​បង្កើន​ចំនួន​បុគ្គលិក​សាធារណៈ។ - ធានា​ឱ្យ​មាន​ការ​សម្រប​សម្រួល និង​ពិគ្រោះ​យោបល់​អំពី​គោលនយោបាយ យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែ​ទម្រង់​នានា​ដែល​អនុវត្ត​ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ​ដើម្បី​មាន​សង្គតិ​ភាព​ជាមួយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​កម្មវិធី​ជាតិ។ - សិក្សា​ស្រាវជ្រាវ និង​កំណត់​ឡើងវិញ​នូវ​ព្រំប្រទល់​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​តាម​ការ​ចាំបាច់។ សិក្សា​ស្រាវជ្រាវ​អំពី​កំណើន​ទីក្រុង និង​នគរូបនីយកម្ម សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត​នូវ​គោលនយោបាយ​រចនាសម្ព័ន្ធ និង​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទីក្រុង​ឱ្យបានសមស្រប។ - រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ សម្រាប់​ការ​កសាង​សមត្ថភាព​ក្រុមប្រឹក្សា និង​រដ្ឋបាល​របស់​ក្រុម​ប្រឹក្សា​នៅ​ថ្នាក់​ក្រោម​ជាតិ។ - សហការ​សិក្សា​ស្រាវជ្រាវ និង​ផ្ដល់​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​នូវ​មូលនិធិ​សម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដ៏​សមស្រប​មួយ ដើម្បី​ប្រមូល​ផ្ដុំ​ប្រភព​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​សម្រាប់​តម្រូវការ​ផ្នែក​បុគ្គលិក និង​កិច្ច​សហប្រតិបត្តិការ ការ​អភិវឌ្ឍ ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​តម្រូវការ​ចាំបាច់​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ​ព្រមទាំង​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា។ - ស្រាវជ្រាវ និង​រៀបចំ​នូវ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​គាំទ្រ​ដល់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ធានា​ឱ្យមាននូវការ​តម្រឹម និង​សុខដុមនីយកម្ម​ក្នុង​ការ​ប្រើប្រាស់​ជំនួយ។ - បង្កើត​វេទិកា​ដ៏​សមស្រប​មួយ​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​សម្រាប់​សម្រប​សម្រួល​កិច្ច​សហប្រតិបត្តិការ និង​គាំទ្រ​ដល់​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។​ - ធានា​ឱ្យមាន​ការ​ផ្ទេរ​សិទ្ធិ និង​ការ​ទទួល​ខុស​ត្រូវ​ពី​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ខណ្ឌ​បច្ចុប្បន្ន ​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ដែល​បាន​បង្កើត ស្រប​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ - ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រាជរដ្ឋាភិបាលប្រចាំ​ឆ្នាំ​អំពី​ការ​អនុវត្ត​ច្បាប់​ស្ដីពី​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ។

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP