យោងអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ គ.ជ.អ.ប. ក្នុងការដឹកនាំ ការសម្របសម្រួល និងការគ្រប់គ្រងកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះមានគោលដៅកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការចំណុះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
គ.ជ.អ.ប. មានអនុគណៈកម្មាធិការនានាចំណុះចំនួន៣ ដូចខាងក្រោម៖
១- អនុគណៈកម្មាធិការមុខងារ និងធនធាន
២- អនុគណៈកម្មាធិការកិច្ចការសារពើពន្ធ និងហិរញ្ញវត្ថុ
៣- អនុគណៈកម្មាធិការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ចំពោះ អនុគណៈកម្មាធិការមុខងារនិងធនធាន មានសមាសភាព ដូចខាងក្រោម៖
- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ | ជាប្រធាន |
- ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប. | ជាអនុប្រធានអចិន្ត្រៃយ៍ |
- រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១រូប | ជាអនុប្រធាន |
- រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ជាអនុប្រធាន |
- រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ១រូប | ជាអនុប្រធាន |
- រដ្ឋលេខាធិការក្រសួងកិច្ចការនារី ១រូប | ជាអនុប្រធាន |
- រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ១រូប ក្រសួងជាសមាជិក គ.ជ.អ.ប. | ជាសមាជិក |
- ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. | ជាសមាជិក |
- តំណាងសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ១រូប | ជាសមាជិក |
- តំណាងសម្ព័ន្ធជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ១រូប | ជាសមាជិក |
អនុគណៈកម្មាធិការមុខងារនិងធនធាន មានតួនាទីផ្តល់យោបល់ជូន គ.ជ.អ.ប. លើកិច្ចការនានាពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង មុខងារ និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមានភារិច្ច ដូចខាងក្រោម៖
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh