អង្គការលេខនៃលេខាធិការដ្ឋាន គ.ជ.អ.ប.

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. មានអង្គភាពចំណុះចំនួន៤ និងក្រុមសវនកម្មផ្ទៃក្នុង

១. អង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ៖ មានតួនាទីសិក្សា ស្រាវជ្រាវ វិភាគ រៀបចំ និងតម្រឹមក្របខណ្ឌគតិយុត្តនានាពាក់ព័ន្ធនឹងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រួមមានដូចជា ការផ្ទេរមុខងារនិងធនធាន វិមជ្ឈការហិរញ្ញវត្ថុ ការកសាងផែនការ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងធនធានធម្មជាតិ ការបញ្រ្ជាបយេនឌ័រ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

អង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយមានការិយាល័យចំណុះចំនួន៤ ដូចខាងក្រោម

  • ការិយាល័យមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិ
  • ការិយាល័យហិរញ្ញវត្ថុ និងផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ការិយាល័យអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ការិយាល័យអន្តរវិស័យ និងសហប្រតិបត្តិការ

. អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន៖ មានតួនាទីសំខាន់ៗពាក់ព័ន្ធនឹងការតាមដានត្រួតពិនិត្យ វាយតម្លៃ និងការរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការវាយតម្លៃលើអនុវត្តកម្មវិធីជាតិ ការប្រមូល ចងក្រង និងផ្សព្វផ្សាយព័ត៌មាន និងឯកសារនានាពាក់ព័ន្ធនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មានមានការិយាល័យចំណុះចំនួន៣ ដូចខាងក្រោម

  • ការិយាល័យត្រួតពិនិត្យ និងវាយតម្លៃ
  • ការិយាល័យព័ត៌មានវិទ្យា
  • ការិយាល័យទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាន


. អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី៖ មានតួនាទីសំខាន់ពាក់ព័ន្ធនឹងការរៀបចំ ការគ្រប់គ្រង និងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការកៀរគរធន​ធានសម្រាប់អនុវត្តកម្មវិធីជាតិ ផែនការអនុវត្ដកម្មវិធីជាតិ ផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប.  និងការសម្របសម្រួល និងតម្រឹមគម្រោងកម្មវិធីដោយឡែកនានាជាមួយកម្មវិធីជាតិ។

អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីមានការិយាល័យចំណុះចំនួន៣ ដូចខាងក្រោម

  • ការិយាល័យអភិវឌ្ឍន៍ និងគ្រប់គ្រងកម្មវិធីជាតិ
  • ការិយាល័យគាំទ្រសេវាបច្ចេកទេសទូទៅ
  • ការិយាល័យគ្រប់គ្រងគម្រោង


. អង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ៖ មានតួនាទីសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រង ការចាត់ចែង និងការផ្ដល់ការគាំទ្រផ្នែករដ្ឋបាល និងហិរញ្ញវត្ថុសម្រាប់ការអនុវត្ដកម្មវិធីជាតិ ការគ្រប់គ្រងបុគ្គលិក និងការគ្រប់គ្រងទ្រព្យសម្បត្ដិរបស់ គ.ជ.អ.ប។

អង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុមានការិយាល័យចំណុះចំនួន៤ ដូចខាងក្រោម

  • ការិយាល័យហិរញ្ញវត្ថុ
  • ការិយាល័យរដ្ឋបាល និងសារពើភ័ណ្ឌ
  • ការិយាល័យលទ្ធកម្ម
  • ការិយាល័យគ្រប់គ្រងបុគ្គលិក


៥. ក្រុមសវនកម្មផ្ទៃក្នុង៖ មានតួនាទីពាក់ព័ន្ធនឹងការធ្វើសវនកម្មផ្ទៃក្នុងលើការអនុវត្តរបស់អង្គភាពទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលទទួលអនុវត្ដកម្មវិធី ឬគម្រោងស្ថិតនៅក្រោមក្របខណ្ឌនៃការគ្រប់គ្រងរបស់ គ.ជ.អ.ប.។


. ក្រុមជំនួយការ មានតួនាទីពាក់ព័ន្ធនឹងការសម្របសម្រួល សហការ និងធ្វើទំនាក់ទំនងជាប្រចាំជាមួយអង្គភាព និងការិយាល័យនានា រៀបចំរបៀបវារៈនិងខ្លឹមសារសម្រាប់កិច្ចប្រជុំ គ.ជ.អ.ប. និងរក្សាទុកដាក់រាល់ឯកសារប្រជុំទាំងអស់របស់ គ.ជ.អ.ប. ពិនិត្យនិងផ្តល់យោបល់លើឯកសារ និងរបាយការណ៍នានាដែលត្រូវដាក់ជូនថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. រៀបចំឯកសារ របាយការណ៍ និងកំណត់ហេតុកិច្ចប្រជុំ កាលវិភាគ និងការណាត់ជួបពិភាក្សាការងាររបស់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប.

     

icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP