គម្រោងបានបញ្ចប់

គម្រោងបានបញ្ចប់៖កម្ពុជាឌីជីថលសម្រាប់គម្រោងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្នស្តីពីការសិក្សាគំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិ

៣១ កក្កដា ២០២៥

គម្រោងជំនួយបច្ចេកទេសនេះគឺមានគោលបំណងគាំទ្រដល់រដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍន៌ និងអនុវត្តការរៀបចំគំរូតែមួយ (one-stop shop model) សម្រាប់ការផ្តល់សេវាសាធារណៈ និងសេវាគាំពារសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។លេខកូដ គម្រោងវិស័យឌីជីថលរយៈពេលអនុវត្តខែធ្នូ២០២០ដល់ ខែវិចិ្ឆកាឆ្នាំ២០២២ស្ថាប័នអនុវត្តលេខាធិការដ្ឋាន គ​.ជ.អ.ប. ហិរញ្ញប្បទាន២,១ លានដុល្លារអាមេរិកដៃគូអភិវឌ្ឍន៍ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

គម្រោងបានបញ្ចប់៖ “ពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គម នៅថ្នាក់ក្រុង ស្រុក ខណ្ឌ" (ISA-DMK)

២៩ កក្កដា ២០២៥

គោលបំណងគម្រោងធ្វើការសិក្សាអាចធ្វើទៅបានសម្រាប់ការអនុវត្ត តួនាទីគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង ស្រុក ខណ្ឌ (DMK) ៖ ការសិក្សានេះនឹងស្វែងយល់ពីយុទ្ធសាស្ត្រដើម្បីលើកកម្ពស់បរិយាបន្ន គណនេយ្យភាពសង្គម ចូលទៅក្នុងប្រព័ន្ធរាជរដ្ឋាភិបាល ដោយបង្កើនប្រសិទ្ធភាព ក្នុងការប្រើប្រាស់ពេលវេលា និងធនធាន ។

គម្រោងបានបញ្ចប់៖គម្រោងការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងដំណើរការរៀបចំផែនការអភិវឌ្ឍន៍(SPCR)

១៨ កក្កដា ២០២៥

គម្រោងការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងដំណើរការរៀបចំផែនការអភិវឌ្ឍន៍ បានចូលរួមចំណែកកាត់បន្ថយភាពរាំងស្ងួត និងទឹកជំនន់ក្នុងស្រុកគោលដៅចំនួន៤រួមមាន៖ ស្រុកពាមជរ និងស្រុកព្រះស្តេច ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រៃវែង ស្រុករុក្ខគិរី និងស្រុកមោងឫស្សី ស្ថិតក្នុងភូមិសាស្រ្តខេត្តបាតដំបង។

គម្រោងបានបញ្ចប់៖គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី២ (LASED II)

១៨ កក្កដា ២០២៥

គោលបំណងនៃគម្រោងនេះគឺផ្តោតលើការសាងសង់ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្តខ្នាតតូច ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងដីសម្បទានសង្គមកិច្ច និងការកែលម្អជីវភាពប្រជាជន ដោយផ្តល់​ផល​ប្រយោជន៍ដល់​គ្រួសារ​ក្រីក្រ​ចំនួន ៥.០៩១ គ្រួសារពីសហគមន៍នៃទីតាំងដីសម្បទានសង្គមកិច្ចចំនួន ១៤ ទីតាំងដែលស្ថិតក្នុងខេត្តចំនួន ៥ រួមមាន៖ ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ និងកំពង់ឆ្នាំង។

គម្រោងបានបញ្ចប់៖កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)

១៨ កក្កដា ២០២៥

កម្មវិធីនេះមានគោលបំណងកាត់បន្ថយភាពក្រីក្រ បង្កើនភាពធន់ និងកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជនក្រីក្រ និងក្រុម កសិករខ្នាតតូចក្នុងប្រទេសកម្ពុជា រៀបចំ និងអភិវឌ្ឈន៍ឯកសារគោលនយោបាយស្តីពីកម្មវិធីវិនិយោគជាតិដែលនឹងត្រូវបានគាំទ ពីដៃគូអភិវឌ្ឍនានា ពង្រឹងមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកទេសកសិកម្មថ្មីៗ និងមជ្ឈមណ្ឌល

គម្រោងបានបញ្ចប់៖គម្រោង EmPower ស្រ្តីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី១(EmPower)

១៨ កក្កដា ២០២៥

សម្រាប់លេខាធិការដ្ឋាន គ.ជ.អ.ប. ទទួលអនុវត្តលទ្ធផលរំពឹងទុកទី៤៖ ស្រ្តីអាចទទួលបានសិទ្ធិអនុវត្តនិងគ្រប់គ្រងធនធានសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកសាងនិងផ្លាស់ប្តូរជីវភាពរស់នៅ​ឱ្យប្រសើរឡើង។

គម្រោងបានបញ្ចប់៖សន្តិសុខស្បៀង និងការគាំទ្រការស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសកម្ពុជា (WFP)

១៨ កក្កដា ២០២៥

លទ្ធផលរំពឹងទុកទី១៖ ក្រុមប្រឹក្សាឃុំ សមាជិកគណៈកម្មការកសាងផែនការ និងថវិកាឃុំ (គ.ផ.ថ.) ទទួលការបណ្ដុះបណ្ដាលស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយ និងការរៀបចំផែនការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីដាក់បញ្ចូលទៅក្នុង CDP និង CIP

គម្រោងបានបញ្ចប់៖ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ (TSSD-AF)

១៨ កក្កដា ២០២៥

ចូលរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅក្នុងប្រទេសមានការអភិវឌ្ឍន៍តិចតួចសម្រាប់គ្រួសារ និងសហគមន៍ ដោយពង្រីកការអនុវត្តកម្មវិធី LoCAL នៅប្រទេសកម្ពុជាគាំទ្រដល់ការលើកកម្ពស់ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍ និងសេដ្ឋកិច្ចនៅមូលដ្ឋាន។

គម្រោងបានបញ្ចប់៖ការគាំទ្រដល់ស្ថាប័នទទួលហិរញ្ញប្បទានផ្ទាល់នៅកម្ពុជាដើម្បីបំពេញលក្ខខណ្ឌទទួលស្គាល់ (KHM-RS-005)

១៨ កក្កដា ២០២៥

គម្រោងស្ថិតក្រោមកម្មវិធី Readiness and Preparatory នៃមូលនិធិអាកាសធាតុបៃតង។ គម្រោងរៀបចំឡើងក្នុងគោលបំណងបិទបញ្ចប់លក្ខខណ្ឌទទួលស្គាល់ជាស្ថាប័នថ្នាក់ជាតិទទួលហិរញ្ញប្បទានផ្ទាល់របស់លេខាធិការដ្ឋាន គ.ជ.អ.ប. ទៅមូលនិធិអាកាសធាតុបៃតង។

គម្រោងបានបញ្ចប់៖ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា (STARD)

១៨ កក្កដា ២០២៥

ជាគម្រោងថ្នាក់តំបន់របស់ UNDP ដែលអនុវត្តនៅប្រទេសកម្ពុជា និងប្រទេសភូមា។ គម្រោងមានគោលដៅការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា តាមរយៈយន្តការសំខាន់ៗ ៣យ៉ាង ៖ (១)​ការគាំទ្រការអនុវត្តបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ (២)ការធ្វើឱ្យប្រសើរឡើងនូវសង្វាក់ផលិតកម្មកសិកម្ម​ (៣) ការលើកកម្ពស់ និងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់បូមទឹក និងផ្គត់ផ្គង់ថាមពលដល់ទីផ្សារ។

គម្រោងបានបញ្ចប់៖រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ “ពង្រីកការអនុវត្តមូលនិធិធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ នវានុវត្តន៍នៃការផ្គត់ផ្គង់ទឹកស្អាតធន់ទៅនឹងការប្រែប្រួលអាកាសធាតុតាមបែបវិមជ្ឈការ” (LGCC-

១៨ កក្កដា ២០២៥

ចូលរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅក្នុងប្រទេសមានការអភិវឌ្ឍន៍តិចតួចសម្រាប់គ្រួសារ និងសហគមន៍ ដោយពង្រីកការអនុវត្តកម្មវិធី LoCAL នៅប្រទេសកម្ពុជាគាំទ្រដល់ការលើកកម្ពស់ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍ និងសេដ្ឋកិច្ចនៅមូលដ្ឋាន។

គម្រោងបានបញ្ចប់៖ការពង្រឹងតម្លាភាព និងគណនេយ្យភាពនៅក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ(UNDP/STA)

១៨ កក្កដា ២០២៥

ដើម្បីបង្កើនការចូលរួម និងការទទួលយោបល់ត្រឡប់របស់ប្រជាពលរដ្ឋ ការបំពេញការងារនិងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគាំទ្រការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិ ។

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP