១៨ កក្កដា ២០២៥
ចូលរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅក្នុងប្រទេសមានការអភិវឌ្ឍន៍តិចតួចសម្រាប់គ្រួសារ និងសហគមន៍ ដោយពង្រីកការអនុវត្តកម្មវិធី LoCAL នៅប្រទេសកម្ពុជាគាំទ្រដល់ការលើកកម្ពស់ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍ និងសេដ្ឋកិច្ចនៅមូលដ្ឋាន។
តាមរយៈការអនុវត្តនូវសកម្មភាពខាងក្រោម៖
-គាំទ្រដល់ការអនុវត្តមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងទឹកស្អាតនិងកែលម្អការធ្វើផែនការរបស់រដ្ឋាភិបាលមូលដ្ឋាន និងការគ្រប់គ្រងធនធានទឹកដោយគិតគូរពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
-កែលម្អបង្កើនសមត្ថភាពស្ថាប័ន និងការសម្របសម្រួលសម្រាប់ការគ្រប់គ្រងទឹកចម្រុះដើម្បីគាំទ្រការប្រើប្រាស់ធនធានទឹកជាពិសេសសម្រាប់ការធ្វើពិពិធកម្មជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។
-បង្កើតដំណោះស្រាយប្រកបដោយចីរភាពក្នុងការគ្រប់គ្រងទឹកដល់ឃុំនៅតំបន់ជនបទ។
-បង្កើនភាពធន់ និងសមត្ថភាពបន្ស៊ាំនៃជីវភាពរស់នៅតាមជនបទទៅនឹងផលប៉ះពាល់អាកាសធាតុ និងហានិភ័យលើធនធានទឹកនៅក្នុងតំបន់ងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
លទ្ធផលរំពឹងទុក៖
-គម្រោងទឹកស្អាតខ្នាតតូចដែលជួយបង្កើនសមត្ថភាពសហគមន៍មូលដ្ឋាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុត្រូវបានអនុវត្ត។
-ឧបករណ៍គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពស្ថាប័នសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងការអភិវឌ្ឍទឹកស្អាតត្រូវបានបង្កើត។
-ប្រជាជនក្រីក្រ និងងាយរងគ្រោះនៅតាមជនបទប្រមាណ ២០,០០០ នាក់ទទួលបានអត្ថប្រយោជន៍ពីការបង្កើនការវិនិយោគធន់នឹងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត។
| លេខកូដ គម្រោង | ០០២ |
| វិស័យ | ប្រែប្រួលអាកាសធាតុ |
| រយៈពេលអនុវត្ត | ២០២០-២០២២ ពន្យារការអនុវត្តដល់ឆ្នាំ២០២៤ |
| ស្ថាប័នអនុវត្ត | លេខាធិការដ្ឋាន គ.ជ.អ.ប. |
| ហិរញ្ញប្បទាន | ៧៤៨.៤០០ ដុល្លារអាមេរិក |
| ដៃគូអភិវឌ្ឍន៍ | ក្រសួងបរិស្ថាន នៃសាធារណៈរដ្ឋកូរ៉េ (UNCDF) |
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
