គម្រោងកំពុងអនុវត្ត

គម្រោងកំពុងអនុវត្ត៖វឌ្ឍនភាពនៃកម្មវិធី Readiness-KHM-RS-011 (ការអភិវឌ្ឍហិរញ្ញប្បទានអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសកម្ពុជា )

១៣ សីហា ២០២៥

សមិទ្ធផលរំពឹងទុកទី ២.៤.១. ៖ បង្កើតគំរូអាជីវកម្មថ្មី ឬយន្តការហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនការវិនិយោគដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប ឬធន់នឹងការប្រែប្រួលអាកាសធាតុ

គម្រោងកំពុងអនុវត្ត ៖ប្រព័ន្ធធារាសាស្រ្តបន្សុំាអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាពសម្រាប់ភាពធន់ (CAISAR)

៣១ កក្កដា ២០២៥

គម្រោងធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់ (CAISAR) សហការផ្តល់ហិរញ្ញប្បទានដោយរាជរដ្ឋាភិបាលកម្ពុជា (RGC) មូលនិធិអាកាសធាតុបៃតង (GCF) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

គម្រោងកំពុងអនុវត្ត៖រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (LGCC-3)

៣០ កក្កដា ២០២៥

គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (LGCC-3)   គម្រោងនេះមានគោលបំណង ពង្រីកទំហំការផ្តល់មូលនិធិធន់នឹងអាកាសធាតុដោយផ្អែកលើលទ្ធផលនៃការអនុវត្ត (PBCRG) តាមរយៈការជម្រុញការទទួលបានដោយផ្ទាល់។ សហគមន៍ជនបទនៅកម្ពុជាគឺពឹងផ្អែកជាចម្បងទៅលើកសិកម្មផ្អែកលើទឹកភ្លៀង សម្រាប់ជីវភាពរស់នៅ និងសន្តិសុខស្បៀងរបស់ខ្លួន។ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ បានបង្កឧបសគ្គដល់ប្រព័ន្ធដាំដុះដូចជា៖ ការផ្លាស់ប្តូរខ្លាំងនូវកម្រិតភ្លៀងធ្លាក់ក្នុងរដូវវស្សា ការកើនឡើងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងសីតុណ្ហភាព។ រដ្ឋបាលមូលដ្ឋានដែលទទួលខុសត្រូវក្នុងការគាំទ្រសកម្មភាពបន្ស៊ាំនៅមូលដ្ឋាន គឺស្ថិតនៅក្នុងភាពខ្វះធនធាន និងសមត្ថភាពនៅឡើយ។ គោលបំណងរបស់គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី 3 (LGCC-3) នេះគឺ៖ “ជម្រុញរដ្ឋបាលមូលដ្ឋាន ឱ្យបំពេញតួនាទីរបស់ខ្លួន ដោយពេញលេញក្នុងការកសាងភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍប្រកប​ដោយ​​ចីរភាព”។ គម្រោងរដ្ខបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣នេះ ត្រូវបានរៀបចំឡើងដោយមានសមាសភាគដូចខាងក្រោម៖ ●       សមិទ្ធិផលទី១៖ ស្ថាប័នមូលដ្ឋានគឺបានធ្វើសមាហរណកម្មជាប្រព័ន្ធនូវការបន្ស៊ាំការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការរៀបចំផែនការ និងថវិកាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន តាមបែបបរិយាបន្ន។ ●       សមិទ្ធិផលទី២៖ បង្កើនភាពធន់ក្នុងវិស័យកសិកម្ម សន្តិសុខស្បៀង សុខភាព ទឹក បរិស្ថានមនុស្ស អេកូប្រព័ន្ធ និងសហគមន៍ដែលងាយរងគ្រោះខ្លាំង តាមរយៈការជម្រុញការទទួលបានហិរញ្ញប្បទានអាកាសធាតុ ដើម្បីពង្រីកការវិនិយោគលើការងារបន្ស៊ាំនៅតាមមូលដ្ឋាន។ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD) គឺជាអង្គភាពទទួលសិទ្ធពីមូលនិធិអាកាសធាតុបៃតង និងលេខាធិការដ្ឋានរបស់ខ្លួន (NCDD-S) ក៏នឹងក្លាយជាភ្នាក់ងារប្រតិបត្តិតែមួយគត់សម្រាប់គម្រោងនេះ។​ គម្រោងនេះត្រូវបានប៉ាន់ប្រមាណថានឹងមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២៣៨.៥៦៦ នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១.៤៦២.៩៦៧នាក់ ស្ថិតក្នុងស្រុកគោលដៅសរុបចំនួន២៥ នៃខេត្តបាត់ដំបង ពោធិ៍សាត់ និងព្រះវិហារ៕លេខកូដ គម្រោងSAP058វិស័យប្រែប្រួលអាកាសធាតុរយៈពេលអនុវត្ត៥ឆ្នាំស្ថាប័នអនុវត្ត- លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)- រដ្ឋបាលថ្នាក់ក្រោមជាតិ - មូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF)ហិរញ្ញប្បទាន៩.៩៩៩.៤៥៦ដុល្លារអាមេរិកដៃគូអភិវឌ្ឍន៍មូលនិធិអាកាសធាតុបៃតង (GCF)

គម្រោងកំពុងអនុវត្ត៖ពង្រឹងភាពអង់អាចដល់ស្ត្រីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី២ (Empower Phase II)

១៨ កក្កដា ២០២៥

ចូលរួមចំណែកកៀរគរការវិនិយោគលើថាមពលកកើតឡើងវិញ ការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការអភិវឌ្ឍជំនាញសម្រាប់ស្ត្រី និងក្រុមងាយរងគ្រោះ តាមរយៈការសិក្សារៀបចំមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

គម្រោងកំពុងអនុវត្ត៖កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (GIZ/ISD)

១៨ កក្កដា ២០២៥

កម្មវិធី “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ហៅកាត់ថា ISD)” ដែលអនុវត្តដោយ Deutsche Gesellschaft für International Zusammenarbeit (GIZ) " ជី អាយ ហ្សេត " ជាមួយ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (លេខាធិការដ្ឋាន គ.ជ.អ.ប.) ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

គម្រោងកំពុងអនុវត្ត៖ សមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (ISAF-II)

១៨ កក្កដា ២០២៥

គម្រោងមានគោលដៅធ្វើឱ្យប្រសើរនូវការបំពេញការងាររបស់អង្គភាពផ្តល់សេវាសាធារណៈតាមរយៈការរៀបចំ និងធ្វើឱ្យក្លាយជាប្រព័ន្ធរបស់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីធ្វើឱ្យប្រសើរឡើងតម្លាភាព ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបតម្រូវការនានា។

គម្រោងកំពុងអនុវត្ត៖ការលើកកម្ពស់ការងារគណនេយ្យភាពសង្គមផ្នែកតម្រូវការ (CSOs)

០៧ កក្កដា ២០២៥

គម្រោងមានគោលដៅធ្វើឱ្យប្រសើរនូវការបំពេញការងាររបស់អង្គភាពផ្តល់សេវាសាធារណៈតាមរយៈការរៀបចំ និងធ្វើឱ្យក្លាយជាប្រព័ន្ធរបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីធ្វើឱ្យប្រសើរឡើងតម្លាភាព ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបតម្រូវការនានា។

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP