គម្រោងកំពុងអនុវត្ត

គម្រោងកំពុងអនុវត្ត៖កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (GIZ/ISD)

១៨ កក្កដា ២០២៥

កម្មវិធី “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ហៅកាត់ថា ISD)” ដែលអនុវត្តដោយ Deutsche Gesellschaft für International Zusammenarbeit (GIZ) " ជី អាយ ហ្សេត " ជាមួយ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (លេខាធិការដ្ឋាន គ.ជ.អ.ប.) ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ កម្មវិធី ISD បានទទួលមូលនិធិគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់ រដ្ឋាភិបាលស្វីស តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ និងរដ្ឋាភិបាលលុចសំបួ តាមរយៈទីភ្នាក់ងារលុចសំបួសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (LuxAid)។ កម្មវិធី ISD គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលក្រុងស្រុកដៃគូ ក្នុងការធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូន ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរៀបចំ ការអនុវត្តផែនការយុទ្ធសាស្ត្រ និងនីតិវិធីនានា ប្រកបដោយប្រសិទ្ធភាពនៅក្នុង វិស័យអាទិភាពមួយចំនួន។
កម្មវិធី ISD ផ្តោតលើកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
(១) ការអនុវត្តកម្មវិធីជាតិ ស្តីពី ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ ២០២១-២០៣០ (NP-2) ពិសេសក្នុងវិស័យសុខាភិបាល និងការលើកកម្ពស់ស្ត្រីដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
(២) ការផ្តល់សេវារដ្ឋបាលដោយការិយាល័យច្រកចេញចូលតែមួយ (OWSO) តាមបែបឌីជីថល និងការផ្តល់សេវាចល័ត
(៣) ការរៀបចំ និងការអនុវត្តផែនការគ្រប់គ្រងទឹក និងផែនការគ្រប់គ្រងសំរាម សំណល់រឹង ដែលធននឹងការប្រែប្រួលអាកាសធាតុ
(៤) ការពង្រឹងសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងការពង្រឹងយន្តការបណ្តឹងតវ៉ានៅថ្នាក់ក្រុងស្រុក និង
(៥) ការពង្រឹងកិច្ចការហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធនឹងថវិកាសម្រាប់ផ្ដល់សេវា និងការគ្រប់គ្រងហិរញ្ញវត្ថុ។

លេខកូដ គម្រោង០០៣
វិស័យ

អភិបាលកិច្ច

រយៈពេលអនុវត្ត២០២៣-២០២៥
ស្ថាប័នអនុវត្ត

- លេខាធិការដ្ឋាន គ​.ជ.អ.ប.

- អគ្គនាយដ្ឋានរដ្ឋបាល 

- សាលាជាតិរដ្ឋបាលមូលដ្ឋាន

ហិរញ្ញប្បទាន

១០.៥២២.៣៦៥ ដុល្លារអាមេរិក

ដៃគូអភិវឌ្ឍន៍

កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP