អ្វីជា គ.ជ.អ.ប.?

Banner

គណៈ​កម្មាធិ​ការ​​ជាតិ​​សម្រាប់​​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​​នៅថ្នាក់ក្រោម​​ជាតិ​​​ (....)​​ ត្រូវ​​បាន​​បង្កើត​​ឡើង​ដោយព្រះរាជក្រឹត្យ​​លេខ​​នស/​រកត/​១២០៨/​១៤២៩ ចុះ​​ថ្ងៃ​​ទី៣១ ខែ​​ធ្នូ ឆ្នាំ២០០៨ ដើម្បី​សម្របសម្រួល​ដឹក​នាំ​ការ​អនុវត្ត​​ច្បាប់​​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្ដីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ  និងវិសហមជ្ឈការ។


គណៈ​កម្មា​ធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ជា​យន្ត​ការ​អន្តរ​ក្រសួង​សម្រាប់​ការ​លើក​​កម្ពស់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​តាម​រយៈ​កំណែ​ទម្រង់​វិមជ្ឈការ​ ​និង​​វិសហមជ្ឈការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។


គ.ជ.អ.ប. ​ត្រូវ​បាន​ដឹក​នាំ​ដោយ ​សម្តេច​ក្រឡា​ហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋ​មន្រ្តី​ ​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ ​និង​ជា​ប្រធាន​ គ.ជ.អ.ប.​ ​ចាប់​ពី​ឆ្នាំ​២០០៩​ ​ដល់​ឆ្នាំ​២០២៣​។​ ​ចាប់​ពី​ខែ​កញ្ញា​ ​ឆ្នាំ​២០២៣​ ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ​គ.ជ.អ.ប.​​ ត្រូវ​បាន​ដឹក​នាំ​ដោយ​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ​ស​ ​សុខា​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ ​និង​ជា​ប្រធាន​ ​គ.ជ.អ.ប.​។  ​


​ យោង​អនុក្រឹត្យ​លេខ​១៦​ ​អនក្រ.​បក​ ​ចុះ​ថ្ងៃ​ទី​៣០​ ​ខែ​មករា​ ​ឆ្នាំ​២០២៤​ ​ស្តី​ពី​ការ​រៀប​ចំ​ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អនុគណៈ​កម្មា​ធិការ​របស់​គណៈ​កម្មា​ធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​គ.ជ.អ.ប.​ ​ត្រូវ​រៀប​ចំ​បង្កើត​អនុគណៈ​កម្មា​ធិការ​ចំនួន​៣​គឺ​ ​១)​. អនុ​គណៈ​កម្មា​ធិការ​មុខងារ​ ​និង​ធនធាន​ ​២). ​អនុ​គណៈ​កម្មា​ធិការ​សារ​ពើ​ពន្ធ​ ​និង​​ហិរញ្ញវត្ថុ​ ​៣). ​អនុ​គណៈកម្មា​ធិការ​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​ ​


គ.ជ.អ.ប.​ ​ត្រូវ​មាន​លេខា​ធិការ​ដ្ឋាន​មួយ​ស្ថិត​នៅ​ក្នុង​ទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ​។​ ​លេខា​ធិការដ្ឋាន​ ​គ.ជ.អ.ប.​ ត្រូវ​បំពេញ​រាល់​កិច្ច​ការ​ចាំ​បាច់​នានា​ ​ដើម្បី​ធានា​ឱ្យ​ ​គ.ជ.អ.ប.​ ​បំពេញ​មុខងារ​របស់​ខ្លួន​បាន​សម​ស្រប​ ​និង​មាន​ប្រសិទ្ធ​ភាព​ ព្រម​ទាំង​ជួយ​ជា​ជំនួយ​បច្ចេក​ទេស​ ​និង​ជា​លេខា​ធិការ​ដល់​អនុគណៈ​កម្មា​ធិការ​នីមួយ​ៗ ​។

icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP