៣០ កក្កដា ២០២៥
គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ
ដំណាក់កាលទី៣ (LGCC-3)
គម្រោងនេះមានគោលបំណង ពង្រីកទំហំការផ្តល់មូលនិធិធន់នឹងអាកាសធាតុដោយផ្អែកលើលទ្ធផលនៃការអនុវត្ត (PBCRG) តាមរយៈការជម្រុញការទទួលបានដោយផ្ទាល់។ សហគមន៍ជនបទនៅកម្ពុជាគឺពឹងផ្អែកជាចម្បងទៅលើកសិកម្មផ្អែកលើទឹកភ្លៀង សម្រាប់ជីវភាពរស់នៅ និងសន្តិសុខស្បៀងរបស់ខ្លួន។ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ បានបង្កឧបសគ្គដល់ប្រព័ន្ធដាំដុះដូចជា៖ ការផ្លាស់ប្តូរខ្លាំងនូវកម្រិតភ្លៀងធ្លាក់ក្នុងរដូវវស្សា ការកើនឡើងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងសីតុណ្ហភាព។ រដ្ឋបាលមូលដ្ឋានដែលទទួលខុសត្រូវក្នុងការគាំទ្រសកម្មភាពបន្ស៊ាំនៅមូលដ្ឋាន គឺស្ថិតនៅក្នុងភាពខ្វះធនធាន និងសមត្ថភាពនៅឡើយ។ គោលបំណងរបស់គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី 3 (LGCC-3) នេះគឺ៖ “ជម្រុញរដ្ឋបាលមូលដ្ឋាន ឱ្យបំពេញតួនាទីរបស់ខ្លួន ដោយពេញលេញក្នុងការកសាងភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព”។
គម្រោងរដ្ខបាលមូលដ្ឋាន
និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣នេះ
ត្រូវបានរៀបចំឡើងដោយមានសមាសភាគដូចខាងក្រោម៖
● សមិទ្ធិផលទី១៖ ស្ថាប័នមូលដ្ឋានគឺបានធ្វើសមាហរណកម្មជាប្រព័ន្ធនូវការបន្ស៊ាំការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការរៀបចំផែនការ
និងថវិកាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន តាមបែបបរិយាបន្ន។
●
សមិទ្ធិផលទី២៖
បង្កើនភាពធន់ក្នុងវិស័យកសិកម្ម សន្តិសុខស្បៀង
សុខភាព ទឹក បរិស្ថានមនុស្ស អេកូប្រព័ន្ធ និងសហគមន៍ដែលងាយរងគ្រោះខ្លាំង
តាមរយៈការជម្រុញការទទួលបានហិរញ្ញប្បទានអាកាសធាតុ
ដើម្បីពង្រីកការវិនិយោគលើការងារបន្ស៊ាំនៅតាមមូលដ្ឋាន។
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
(NCDD) គឺជាអង្គភាពទទួលសិទ្ធពីមូលនិធិអាកាសធាតុបៃតង
និងលេខាធិការដ្ឋានរបស់ខ្លួន (NCDD-S) ក៏នឹងក្លាយជាភ្នាក់ងារប្រតិបត្តិតែមួយគត់សម្រាប់គម្រោងនេះ។
| លេខកូដ គម្រោង | SAP058 |
| វិស័យ | ប្រែប្រួលអាកាសធាតុ |
| រយៈពេលអនុវត្ត | ៥ឆ្នាំ |
| ស្ថាប័នអនុវត្ត | - លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
(គ.ជ.អ.ប.) - រដ្ឋបាលថ្នាក់ក្រោមជាតិ - មូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF) |
| ហិរញ្ញប្បទាន | ៩.៩៩៩.៤៥៦ដុល្លារអាមេរិក |
| ដៃគូអភិវឌ្ឍន៍ | មូលនិធិអាកាសធាតុបៃតង (GCF) |
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
