១៨ កក្កដា ២០២៥
ចូលរួមចំណែកកៀរគរការវិនិយោគលើថាមពលកកើតឡើងវិញ ការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការអភិវឌ្ឍជំនាញសម្រាប់ស្ត្រី និងក្រុមងាយរងគ្រោះ តាមរយៈការសិក្សារៀបចំមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងគោលនយោបាយហិរញ្ញប្បទានអាកាសធាតុនានា ព្រមទាំងសកម្មភាពអាកាសធាតុឆ្លើយតបទៅនឹងយេនឌ័រ និងបរិយាបន្នសង្គម ដោយអនុវត្តនូវសកម្មភាពខាងក្រោម៖
-ការសិក្សាតម្រូវការកសាងសមត្ថភាពស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្នសង្គមក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុជាតិរបស់ក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យរបស់ក្រសួងបរិស្ថាន ក្រុមការងារយេនឌ័រសម្រាប់គាំទ្រការអនុវត្ត ផអ៥ទី១ និងទី២នៃកជទី២ និងក្រុមការងារទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុរបស់លេខាធិការដ្ឋាន គ.ជ.អ.ប.
-ការពង្រឹងសមត្ថភាពស្តីពីការអភិវឌ្ឍគោលនយោបាយហិរញ្ញប្បទានអាកាសធាតុ និងសកម្មភាពអាកាសធាតុឆ្លើយតបទៅនឹងយេនឌ័រ និងបរិយាបន្នសង្គមដល់ ក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ ក្រុមការងារយេនឌ័រសម្រាប់គាំទ្រការអនុវត្ត ផអ៥ទី១ និងទី២នៃ កជទី២ និងក្រុមការងារទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុ
-ការសិក្សារៀបចំមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
លទ្ធផលរំពឹងទុក៖
-តម្រូវការកសាងសមត្ថភាពរបស់ក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ ក្រុមការងារ យេនឌ័រសម្រាប់គាំទ្រការអនុវត្ត ផអ៥ទី១ និងទី២នៃកជទី២ និងក្រុមការងារទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុ និងមូលនិធិអាកាសធាតុស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្នសង្គមក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុជាតិ ត្រូវបានសិក្សា
-ផ្តល់ការពង្រឹងសមត្ថភាពអំពីការបញ្ជ្រាបយេនឌ័រ បរិយាបន្នសង្គមក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុជាតិក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យរបស់ក្រសួងបរិស្ថាន ក្រុមការងារយេនឌ័រសម្រាប់គាំទ្រការអនុវត្ត ផអ៥ទី១ និងទី២ នៃកជទី២ និងក្រុមការងារទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុ របស់លេខាធិការដ្ឋាន គ.ជ.អ.ប. ត្រូវបានផ្តល់
-ក្របខ័ណ្ឌមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិមានយន្តការផ្តល់ហិរញ្ញប្បទានដែលឆ្លើយតបនឹងយេនឌ័រ បរិយាបន្នសង្គម និងការលើកកម្ពស់ការវិនិយោគដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាបទៅក្នុងបរិស្ថាន ត្រូវបានបង្កើត
-សៀវភៅណែនាំប្រតិបត្តិការមូលនិធិសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់ការវិនិយោគដែលធន់ទៅនឹងការបំភាយឧស្ម័នទាប និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការបញ្ជ្រាបការឆ្លើយតបនឹងយេនឌ័រ បរិយាបន្នសង្គមត្រូវបានបង្កើត។
លេខកូដ គម្រោង | ០០៧ |
វិស័យ | យែនឌ័រ និងប្រែប្រួលអាកាសធាតុ |
រយៈពេលអនុវត្ត | ២០២៤-២០២៦ |
ស្ថាប័នអនុវត្ត | លេខាធិការដ្ឋាន គ.ជ.អ.ប. |
ហិរញ្ញប្បទាន | ១៦១.០០០ ដុល្លារអាមេរិក |
ដៃគូអភិវឌ្ឍន៍ | កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) |
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh