គម្រោងកំពុងអនុវត្ត

គម្រោងកំពុងអនុវត្ត៖វឌ្ឍនភាពនៃកម្មវិធី Readiness-KHM-RS-011 (ការអភិវឌ្ឍហិរញ្ញប្បទានអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសកម្ពុជា )

១៣ សីហា ២០២៥

សមិទ្ធផលរំពឹងទុកទី ២.៤.១.
បង្កើតគំរូអាជីវកម្មថ្មី ឬយន្តការហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនការវិនិយោគដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប ឬធន់នឹងការប្រែប្រួលអាកាសធាតុ
. សកម្មភាពទី១៖  ពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ និងផ្សព្វផ្សាយអំពីការសិក្សាជាបឋម និងការរៀបចំក្របខ័ណ្ឌមូលនិធិ (SCF)
. សកម្មភាពទី២៖ ធ្វើការសិក្សាជាបឋមនៃការកំណត់ឧបសគ្គ និងជម្រើសក្នុងការអភិវឌ្ឍក្របខ័ណ្ឌគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានអាកាសធាតុទៅដល់ថ្នាក់ក្រោមជាតិ
. សកម្មភាពទី៣៖ រៀបចំបង្កើតក្របខ័ណ្ឌមូលនិធិអាកាសធាតុនៅថ្នាក់ក្រោមជាតិ(SCF)
. សកម្មភាពទី៤៖ រៀបចំបង្កើតសៀវភៅប្រតិបត្តិការនៃក្របខ័ណ្ឌមូលនិធិអាកាសធាតុនៅថ្នាក់ក្រោមជាតិ (Manual)
. សកម្មភាពទី៥៖ រៀបចំសិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីបញ្ជាក់ និងប្រមូលធាតុចូលបន្ថែមលើការរៀបចំក្របខ័ណ្ឌមូលនិធិ (SCF)​ និងសៀវភៅប្រតិបត្តិការ
. សកម្មភាពទី៦៖ ដាក់ឱ្យអនុវត្តក្របខ័ណ្ឌមូលនិធិអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងសៀវភៅប្រតិបត្តិការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
. សកម្មភាពទី៧៖ ផ្តល់ជំនួយបច្ចេកទេសដល់អ្នកគ្រប់គ្រងមូលនិធិ ដើម្បីអនុវត្តក្របខ័ណ្ឌមូលនិធិអាកាសធាតុនៅថ្នាក់ក្រោមជាតិ (SCF)

សមិទ្ធផលរំពឹងទុកទី ២.៤.២. 
រៀបចំយុទ្ធសាស្ត្រ ផែនទីបង្ហាញផ្លូវ ការសិក្សា ឬគោលនយោបាយ ដើម្បីជំរុញការផ្តល់ហិរញ្ញប្បទានឯកជនសម្រាប់ការអនុវត្តកម្មវិធីជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឬការអភិវឌ្ឍដែលធន់នឹងអាកាសធាតុដែលមានការបំភាយឧស្ម័នទាប
សកម្មភាពទី១ ៖  រៀបចំកិច្ចប្រជុំផែនការដើម្បីរៀបចំកិច្ចព្រមព្រៀងស្តីពីការសម្របសម្រួលថ្នាក់ជាតិ និងការគ្រប់គ្រងមូលនិធិថ្នាក់ក្រោមជាតិ
សកម្មភាពទី២ ៖ ធ្វើការសិក្សាអំពីលទ្ធភាព (Feasibility study) ដើម្បីផ្តល់អនុសាសន៍លើការអនុវត្តក្របខ័ណ្ឌមូលនិធិអាកាសធាតុនៅថ្នាក់ក្រោមជាតិ(SCF)
សកម្មភាពទី៣ ៖ ធ្វើការវិភាគ និងវាយតម្លៃលើប្រភពចំណូលក្នុងស្រុក និងក្រៅស្រុកដើម្បីរកលទ្ធភាពកៀរគរមូលនិធិសម្រាប់គាំទ្រក្របខ័ណ្ឌមូលនិធិអាកាសធាតុនៅថ្នាក់ក្រោមជាតិ(SCF)
សកម្មភាពទី៤ ៖ រៀបចំឯកសារដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការសម្របសម្រួល  និងគ្រប់គ្រងក្របខ័ណ្ឌមូលនិធិអាកាសធាតុនៅថ្នាក់ក្រោមជាតិ(SCF)

សមិទ្ធផលរំពឹងទុកទី ១.៣.១.
ភាគីពាក់ព័ន្ធបានចូលរួម និងបានទទួលបណ្តុះបណ្តាលដើម្បីគាំទ្រការធ្វើផែនការ កម្មវិធី និងការអនុវត្តសកម្មភាពដែលទទួលបានមូលនិធិពី GCF
. សកម្មភាពទី១ ៖  បណ្តុះបណ្តាល និងគាំទ្រដល់ទីភ្នាក់ងារគ្រប់គ្រង អំពីក្របខ័ណ្ឌមូលនិធិអាកាសធាតុនៅថ្នាក់ក្រោមជាតិ(SCF)  និងការអនុវត្តសៀវភៅប្រតិបត្តិការ
. សកម្មភាពទី២ ៖ បណ្តុះបណ្តាលអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិអំពីក្របខ័ណ្ឌមូលនិធិអាកាសធាតុនៅថ្នាក់ក្រោមជាតិ (SCF)  និងការអនុវត្តសៀវភៅប្រតិបត្តិការ

លេខកូដ គម្រោង
វិស័យ

ប្រែប្រួលអាកាសធាតុ

រយៈពេលអនុវត្ត២ឆ្នាំ
ស្ថាប័នអនុវត្ត

- លេខាធិការដ្ឋាន គ​.ជ.អ.ប.

- មូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF)

ហិរញ្ញប្បទាន

៤៤១.៤៦០ ដុល្លារអាមេរិក

ដៃគូអភិវឌ្ឍន៍

មូលនិធិអាកាសធាតុបៃតង (GCF)

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP