១៨ កក្កដា ២០២៥
គោលដៅជាចម្បងនៃសមាសភាគ២ ដឹកនាំដោយលេខាធិការដ្ឋាន គ.ជ.អ.ប. ៖ទី១. ពង្រឹងការទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកផ្តល់សេវាសុខភាពសាធារណៈ និងប្រជាពលរដ្ឋ ទី២.បង្កើតឱ្យមានតម្រូវការនិងបង្កើនលទ្ធភាពទទួលបានសេវាសុខភាព និងអាហារូបត្ថម្ភជាអាទិភាព ទី៣. ពង្រឹងការប្តេជ្ញាចិត្តរបស់វិស័យសាធារណៈ និងគណនេយ្យភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសុខភាព និងអាហារូបត្ថម្ភជាអាទិភាព និងទី៤. ប្រើប្រាស់មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ផ្អែកលើលទ្ធផលនៃការបំពេញការងារដើម្បីធ្វើឱ្យប្រសើរនូវការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្តល់ហិរញ្ញប្បទាន ដោយនិរន្តរភាព សម្រាប់គាំទ្រសកម្មភាពសេវាសង្គមជាអាទិភាពផ្សារភ្ជាប់នឹងសេវាអាទិភាពរបស់គម្រោង។ គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅខែតុលា ឆ្នាំ២០១៩ និងបញ្ចប់នៅចុងឆ្នាំ២០២៥។ រហូតមកដល់ពេលនេះ គម្រោងបានបញ្ចប់ការអនុវត្តភាពត្រៀមរួចជាស្រេច នៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៅក្នុងភូមិចំនួន៣៧១ ឃុំ សង្កាត់ចំនួន៧៣ក្រុង ស្រុកចំនួន១៤ ក្នុងខេត្តគោលដៅចំនួន០៧ ក្នុងនោះបានផ្តល់ការបណ្តុះបណ្តាលដល់អ្នកអនុវត្តនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បានជ្រើសរើសក្រុមទ្រទ្រង់សុខភាពភូមិក្នុង០១ភូមិ ចំនួន០២នាក់ បានបញ្ជាក់ទទួលស្គាល់អ្នកវាយតម្លៃរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកចំនួន ៦៨នាក់ ក្នុងនោះមានស្រ្តីចំនួន ៣៦នាក់ និងបានវាយតម្លៃភាពត្រៀមរួចជាស្រេចរបស់រដ្ឋបាលក្រុង ស្រុកចំនួន១៤ និងឃុំ សង្កាត់ចំនួន៧៣ រួមទាំងបានផ្ទេរមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ដល់ក្រុង ស្រុកចំនួន០២ និងឃុំ សង្កាត់ចំនួន០៨។ ត្រៀមនឹងពង្រីកការអនុវត្តនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ក្នុងពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។
លេខកូដ គម្រោង | ០០១ |
វិស័យ | អាហារូបត្ថម្ភ និងសុខាភិបាល |
រយៈពេលអនុវត្ត | ២០១៩-២០២៦ |
ស្ថាប័នអនុវត្ត | - លេខាធិការដ្ឋាន គ.ជ.អ.ប. - ក្រសួងសុខាភិបាល |
ហិរញ្ញប្បទាន | ១៧.៨០០.០០០ ដុល្លារអាមេរិក |
ដៃគូអភិវឌ្ឍន៍ | - ធនាគារពិភពលោក - មូលនិធិហិរញ្ញប្បទានសកលសម្រាប់គ្រប់ស្ត្រី កុមារ និងយុវវ័យ - ជំនួយប្រទេសអូស្ត្រាលី - ធនាគារអភិវឌ្ឍន៍នៃរដ្ឋាភិបាលអាល្លឺម៉ង់ - មូលនិធិម្ចាស់ជំនួយពហុភាគីនៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល |
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh