អនុគណៈកម្មាធិការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

Banner

យោងអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ គ.ជ.អ.ប. ក្នុងការដឹកនាំ ការសម្របសម្រួល និងការគ្រប់គ្រងកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះមានគោលដៅកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការចំណុះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

គ.ជ.អ.ប. មានអនុគណៈកម្មាធិការនានាចំណុះចំនួន៣ ដូចខាងក្រោម៖

១- អនុគណៈកម្មាធិការមុខងារ និងធនធាន

២- អនុគណៈកម្មាធិការកិច្ចការសារពើពន្ធ និងហិរញ្ញវត្ថុ

៣- អនុគណៈកម្មាធិការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។


ចំពោះ អនុគណៈកម្មាធិការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មានសមាសភាព ដូចខាងក្រោម៖

-រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  ជាប្រធាន

-រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ១រូប  ជាអនុប្រធានអចិន្ត្រៃយ៍

-រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១រូប   ជាអនុប្រធាន

-រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ១រូប  ជាអនុប្រធាន

-រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ១រូប  ជាអនុប្រធាន

-រដ្ឋលេខាធិការក្រសួងសុខាភិបាល ១រូប  ជាអនុប្រធាន

-រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ១រូបក្រសួងជាសមាជិក គ.ជ.អ.ប. ជាសមាជិក

-ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.  ជាសមាជិក

-តំណាងសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ១រូប ជាសមាជិក

-តំណាងសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ១រូប ជាសមាជិក។


អនុគណៈកម្មាធិការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មានតួនាទីផ្តល់យោបល់ជូន គ.ជ.អ.ប. លើកិច្ចការនានាពាក់ព័ន្ធនឹងការរៀបចំ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមានភារកិច្ច ដូចខាងក្រោម៖

-ពិនិត្យ និងផ្តល់យោបល់លើការរៀបចំ និងការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត  និងឯកសារបច្ចេកទេសនានាពាក់ព័ន្ធនឹងការរៀបចំ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

-ពិនិត្យ និងពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានាដើម្បីកំណត់អំពីប្រភេទ ចំនួនបុគ្គលោក បែបបទ និងនីតិវិធីសម្រាប់ផ្ទេរបុគ្គលិកទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

-ពិនិត្យ និងផ្តល់យោបល់លើការរៀបចំ និងការកែលម្អប្រព័ន្ធគ្រប់គ្រងបុគ្គលិក ព្រមទាំងការរៀបចំការពិពណ៌នាមុខតំណែង និងលក្ខខណ្ឌការងាររបស់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

-ពិនិត្យ និងផ្តល់យោបល់លើការរៀបចំ និងការពង្រឹងយន្តការអភិវឌ្ឍសមត្ថភាព ព្រមទាំងវិធីសាស្ត្រ និងកម្មវិធីសិក្សាសម្រាប់ការបណ្តុះបណ្តាលដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

-ពិនិត្យ និងផ្តល់យោបល់លើការរៀបចំ និងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធវាយតម្លៃការបំពេញការងាររបស់បុគ្គលោករដ្ឋបាលថ្នាក់ក្រោមជាតិ

-បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ គ.ជ.អ.ប. ។

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP