សាវតា
កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) មានគោលបំណងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងភ្នាក់ងារជំនាញនៅក្នុងស្រុក ក្រុងដៃគូ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយការឆ្លើយតប ការសម្របសម្រួល និងគណនេយ្យភាព ដោយផ្តោតទៅលើការលើកម្ពស់ការផ្តល់សេវាដែលត្រូវបានជ្រើសរើសមួយចំនួន។
កម្មវិធីនេះត្រូវបានផ្តល់ថវិកាដោយក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់ (BMZ) និងត្រូវបានអនុវត្តដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។ ដៃគូរបស់គម្រោង រួមមាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងស្រុក ក្រុងមួយចំនួនក្នុងខេត្តបាត់ដំបង។ ក្រសួងមុខងារសាធារណៈ (MCS) ក៏ជាដៃគូរបស់កម្មវិធីកំណែទម្រង់ និងវិមជ្ឈការដែរ ដោយផ្តោតលើសមាសភាគដែលផ្តល់មូលនិធិដោយ BMZ។
កម្មវិធី DAR ជាកម្មវិធីបន្តពីគម្រោងសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ការបំពេញការងារ គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ (EU SPACE) នៃកម្មវិធីកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការមុន និងគម្រោងសហភាពអឺរ៉ុបសម្រាប់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU DAR)។
វិធីសាស្ត្រអនុវត្តកម្មវិធី
កម្មវិធីនេះអនុវត្តបន្តពីកម្មវិធីមុនៗ ដែលធ្លាប់បានជួយគាំទ្រដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដើម្បីទទួលបាននូវការយល់ដឹងអំពីកំណែទម្រង់រដ្ឋបាល កំណែទម្រង់វិមជ្ឈការតាមបែបប្រជាធិបតេយ្យ និងគណនេយ្យភាព។ ក្នុងពេលដែលកម្មវិធីកន្លងមក បានផ្តោតជាសំខាន់លើការផ្តល់យោបល់ដល់ស្ថាប័នដៃគូនៅថ្នាក់ជាតិ ក្នុងការការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត កម្មវិធីនៅក្នុងដំណាក់កាលថ្មីនេះ នឹងផ្តោតជាចំបងលើការអនុវត្តគោលនយោបាយទាំងនោះ នៅថ្នាក់ក្រោមជាតិ។ ក្នុងបរិបទនេះ ការអនុវត្តជាក់ស្តែងលើគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះត្រូវផ្សារភ្ជាប់ជាមួយនឹងការពង្រឹងដល់ក្រុមប្រឹក្សា និងរដ្ឋបាលសាធារណៈ។
កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល នឹងធ្វើការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជា-ធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀតនៅថ្នាក់ជាតិ។
នៅថ្នាក់ខេត្ត កម្មវិធីនឹងផ្តល់ការប្រឹក្សាយោបល់ដល់រដ្ឋបាលក្រុង ស្រុកដៃគូ នៅក្នុងខេត្តបាត់ដំបង ដើម្បីគាំទ្រដល់ពួកគាត់ ក្នុងការផ្តល់សេវាសង្គម និងសេវារដ្ឋបាលនានាជូនដល់ប្រជាពលរដ្ឋឲបានកាន់តែប្រសើរឡើង។ កម្មវិធីក៏នឹងពង្រឹងផងដែរ ដល់រដ្ឋបាលខេត្ត ដើម្បីឲពួកគាត់អាចអនុវត្ត និងអនុវត្តសាកល្បងនូវយន្តការនានា ដែលអាចសម្រួលដល់ការផ្តល់សេវា ប្រកបដោយភាពឆ្លើយតប និងគណនេយ្យភាព។ ដើម្បីសម្រេចបាននូវការងារនេះ កម្មវិធី នឹងធ្វើការសហការជាមួយអង្គការសង្គមស៊ីវិលមួយចំនួន ដើម្បីធានាថា ពួកគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តលើការផ្តល់សេវានានាជូនដល់ប្រជាពលរដ្ឋ។ សេវារបស់ការិយាល័យប្រជាពលរដ្ឋ ត្រូវបានពង្រឹងបន្ថែមដើម្បីបង្កើនតម្លាភាព។
ទន្ទឹមនឹងនេះ កម្មវិធីនឹងផ្តោតផងដែរ លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលមូលដ្ឋាន ជាមួយក្រសួង ស្ថាប័នជំនាញនានា ព្រមទាំងរវាងក្រសួងស្ថាប័ន និងក្រសួងស្ថាប័ន ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព។ កម្មវិធី នឹងគាំទ្រលើការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា រដ្ឋបាលមូលដ្ឋាន និងក្រសួង ស្ថាប័នជំនាញនានា ក្នុងការគ្រប់គ្រងបុគ្គលិកផ្តល់សេវាដោយផ្អែកលើលទ្ធផលនៃការបំពេញការងាររបស់បុគ្គលិក។
លទ្ធផលរបស់កម្មវិធី
ដោយសហការគ្នាជាមួយនឹងដៃគូថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ខ្លួន កម្មវិធី DAR បានរៀបចំឯកសារនានា ក្នុងគោលបំណងពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ច និងមុខងារអណត្តិទូទៅរបស់ខ្លួន។ លើសពីនេះ ការអនវត្តល្អៗរបស់ស្រុកដៃគូជាច្រើន ត្រូវបានចងក្រងដើម្បីចែករំលែកដល់ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ ដើម្បីឲ្យដឹងកាន់តែច្បាស់អំពីតម្រូវការពិតប្រាកដ របស់ស្រុក និងក្រុង ការសិក្សានានាត្រូវបានធ្វើឡើង និងវគ្គបណ្តុះបណ្តាលជាក់លាក់ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាល និងក្រុមប្រឹក្សា។ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងលើកកម្ពស់ការផ្តល់សេវា ក៏ដូចជាដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។ ឯកសារនានាដែលត្រូវបានរៀបចំឡើង អាចទាញយកបានពីតំណខាងក្រោម៖
កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR)
I. របាយការណ៍ និងការសិក្សានានា
- របាយការណ៍អង្កេតស្តីពីលទ្ធផលទទួលបាន និងការយល់ដឹងលើថវិកាក្រុង ស្រុក
- របាយការណ៍ស្តីពីការសិក្សាលម្អិតអំពីស្ថានភាពនៃការអនុវត្តយន្តការបណ្តឹងតវ៉ានៅថ្នាក់មូលដ្ឋាន (ការិយាល័យប្រជាពលរដ្ឋ) រួមទាំងទស្សនៈខ្លីៗអំពីការិយាល័យច្រកចេញចូលតែមួយ
- ឯកសារស្តីពីមេរៀនបទពិសោធន៍នៃការអនុវត្តមុខងារដែលបានផ្ទេរក្នុងវិស័យអប់រំ នៅក្នុងខេត្តបាត់ដំបង
- របាយការណ៍ស្ទង់មតិអំពីការពេញចិត្តរបស់អង្គការសង្គមស៊ីវិលនៅខេត្តបាត់ដំបង ទាក់ទិននឹង“ការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” ឆ្នាំ២០២១(មានជាភាសាអង់គ្លេស)
- របាយការណ៍ស្ទង់មតិអំពីការពេញចិត្តរបស់អង្គការសង្គមស៊ីវិលនៅខេត្តបាត់ដំបង ទាក់ទិននឹង“ការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” ឆ្នាំ២០២២(មានជាភាសាអង់គ្លេស)
- ចក្ខុវិស័យសម្រាប់ការផ្តល់សេវាសុខាភិបាលនៅក្នុងរយៈពេល ៥ឆ្នាំ ឬ១០ឆ្នាំខាងមុខ
- បញ្ជីអនុសាសន៍សម្រាប់លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ដែលបានរៀបចំរួមគ្នារវាងរដ្ឋបាលក្រុង ស្រុក និងអង្គការសង្គមស៊ីវិល
- បញ្ជីអនុសាសន៍ដែលបានផ្តល់ការឯកភាពដោយប្រធានការិយាល័យប្រជាពលរដ្ឋសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់ការិយាល័យប្រជាពលរដ្ឋ(មានជាភាសាអង់គ្លេស)
II. ការអនុវត្តល្អៗអំពីការផ្តល់សេវារបស់
- រឿងរ៉ាវជោគជ័យស្តីពីការរៀបចំដាក់ចេញដីកាដែលមានលក្ខណៈជាបទបញ្ជាទូទៅ
- គំនូសតាងនីតិវីធីស្តង់ដារក្នុងការសម្របសម្រួលដោះស្រាយបញ្ហាសង្គមនៅថ្នាក់ស្រុក
- បទពិសោធន៍ល្អៗអំពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ៖
- បណ្ណ័ព័ត៌មាន អំពីសកម្មភាពរបស់កម្មវិធី DAR
- វីដេអូស្តីពី ការអនុវត្តល្អៗអំពីការផ្តល់សេវារបស់
- ការរៀបចំដាក់ចេញដីកាដែលមានលក្ខណៈជាបទបញ្ជាទូទៅ
- វិទ្យាល័យពេជ្រចិន្តា (វិទ្យាល័យគំរូជ័យលាភីលេខ១ ឆ្នាំ២០១៩)
- មន្ទីរពេទ្យខេត្តកោះកុង (ជ័យលាភីលេខ១ មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) ឆ្នាំ២០១៩)
- សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការដាក់បណ្តឹងតវ៉ា និងនីតិវិធីនៃការបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋ
III. លិខិតបទដ្ឋានគតិយុត្ត
- ឯកសារណែនាំស្តីពីវិធីសាស្ត្រនៃការវាយតម្លៃ និងការទទួលស្គាល់អនុវិទ្យាល័យ និងសាលាបឋមសិក្សាគំរូ
- ឯកសារណែនាំស្តីពីវិធីសាស្ត្រនៃការវាយតម្លៃ និងការទទួលស្គាល់មណ្ឌលសុខភាពគំរូ
- លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- សៀវភៅណែនាំស្តីពីគោលការណ៍ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
- កម្រងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត
IV. ឯកសារសម្រាប់ការអភិវឌ្ឍសមត្ថភាព
- កិច្ចតែងការបង្រៀនសម្រាប់អ្នកសម្របសម្រួលក្នុងការកសាងសមត្ថភាពដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាក្រុង ស្រុក នៃខេត្តបាត់ដំបង
- ឯកសារណែនាំ និងឯកសារបណ្តុះបណ្តាលអំពីការផលិតសម្ភារសម្រាប់ផ្សព្វផ្សាយ
- ឯកសារបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
គម្រោសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឍការ និងរដ្ឋបាល (EU DAR)
១. កញ្ចប់ឯកសារ អំពីការអនុវត្តមុខងារជាជម្រើសមួយចំនួនរបស់ស្រុក ដែលរួមមានការណែនាំជាជំហានៗសម្រាប់ការអនុវត្ត និងឯកសារពាក់ព័ន្ធនានា៖
- កញ្ចប់ឯកសារណែនំាអំពី ការសម្របសម្រួលក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ
- កញ្ចប់ឯកសារណែនាំ អំពី ការផ្សព្វផ្សាយការយល់ដឹងអំពីការគ្រប់គ្រងសំរាម និងកាកសំណល់រឹង
- កញ្ចប់ឯកសារណែនាំ អំពី ការលើកកម្ពស់ការលាងសម្អាតដៃនៅសាលារៀន
- កញ្ចប់ឯកសារណែនាំ អំពី ការបង្កាអំពើហិង្សាក្នុងគ្រួសារ
- កញ្ចប់ឯកសារណែនាំ អំពី ការផ្សព្វផ្សាយការយល់ដឹងអំពីការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ
- កញ្ចប់ឯកសារតាមណែនាំ អំពី ការលើកកម្ពស់អនាម័យចំណីអាហារ និងភេសជ្ជៈនៅសាលារៀន
- សេចក្តីណែនាំ និងផ្ទាំងប៉ាណូផ្សព្វផ្សាយអំពីការកែលម្អសណ្តាប់ធ្នាប់ទីប្រជុំជនផ្សារ
- ផ្ទាំងប៉ាណូ និងសៀវភៅរូបថតស្តីអំពីការផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងស្រវឹង និងគ្រឿងញៀន
- កាលវិភាគនៃម៉ោងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ
២. ឯកសារព័ត៌មាន និងឯកសារសម្រាប់ការអភិវឌ្ឍសមត្ថភាព ដើម្បីរំលេចអំពីប្រធានបទនានាដែលពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ៖
- ឯកសារព័ត៌មានអំពីសកម្មភាពរបស់អ៉ីយូដានៅក្នុងកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល
- កម្រងឯកសារមេរៀនស្តីអំពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
- កម្រងឯកសារមេរៀនស្តីអំពីការផ្លាស់ប្តូរបទពិសោធន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- កម្រងឯកសារមេរៀនស្តីអំពីប្រព័ន្ធគ្រប់គ្រងគុណផលនៅក្នុងការិយាល័យច្រកចេញចូលតែមួយ
៣. របាយការណ៍នៃការសិក្សា និងមេរៀនដែលទទួលបានពីការអនុវត្តមុខងារអណត្តិទូទៅ
- ការសិក្សាអំពីមុខងារជាជម្រើស
- ការសិក្សាអំពីការផ្ទេរមុខងារ
- របាយការណ៍នៃការស្ទង់មតិអំពីការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល
- របាយការណ៍ស្តីពីស្តីពីការបិទការអនុវត្តគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល
៤. ការអនុវត្តល្អៗអំពីការផ្តល់សេវា របស់ស្រុក ក្រុងដៃគូនៃគម្រោងសហភាពអឺរុបសម្រាប់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (អ៉ីយូដា)
៥. ឯកសារ/សម្ភារផ្សេងៗ ដែលផលិតដោយអ៊ីយូដា និងក្រុង ស្រុកដៃគូ៖
- វីដេអូស្តីអំពីការផ្តល់សេវានៅក្នុងខេត្តបាត់ដំបង
- វីដេអូស្តីអំពីការផ្តល់សេវារួមគ្នារវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការិយាល័យ មន្ទីរជំនាញ
- ផ្ទាំងផ្សព្វផ្សាយអំពីសេវាដែលផ្តល់រួមគ្នារវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការិយាល័យ មន្ទីរជំនាញ នៅក្នុងស្រុកដៃគូរបស់អ៉ីយូដា
- ហ្វេសប៊ុកនៃអ៉ីយូដា
- វីដេអូសិក្ខាសាលាបូកសរុបសមិទ្ធផលរបស់កម្មវិធីអ៊ីយូដា នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩
កម្មវិធីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់ការបំពេញការងារ គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ (EU SPACE)
១. ឯកសារបច្ចេកទេស និងឯកសារប្រឹក្សាយោបល់
- ឯកសារបច្ចេកទសស្តីអំពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា (ភាសាអង់គ្លេស)
- ឯកសារបច្ចេកទសស្តីអំពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា (ភាសាខ្មែរ)
- ឯកសារប្រឹក្សាយោបល់ស្តីអំពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា (ភាសាអង់គ្លេស)
- ឯកសារប្រឹក្សាយោបល់ស្តីអំពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា (ភាសាខ្មែរ)
- ឯកសារបច្ចេកទសស្តីអំពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ (ភាសាអង់គ្លេស)
- ឯកសារបច្ចេកទសស្តីអំពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ (ភាសាខ្មែរ)
- ឯកសារប្រឹក្សាយោបល់ស្តីអំពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ (ភាសាអង់គ្លេស)
- ឯកសារប្រឹក្សាយោបល់ស្តីអំពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ (ភាសាខ្មែរ)
- ឯកសារបច្ចេកទេសស្តីអំពីការចូលរួមរបស់ប្រជាពលរដ្ឋ (ភាសាអង់គ្លេស)
- ឯកសារបច្ចេកទេសស្តីអំពីការចូលរួមរបស់ប្រជាពលរដ្ឋ (ភាសាខ្មែរ)
- ឯកសារប្រឹក្សាយោបល់ស្តីអំពីការចូលរួមរបស់ប្រជាពលរដ្ឋ (ភាសាអង់គ្លេស)
- ឯកសារប្រឹក្សាយោបល់ស្តីអំពីការចូលរួមរបស់ប្រជាពលរដ្ឋ (ភាសាខ្មែរ)
- ឯកសារបច្ចេកទេសស្តីអំពីដីកា (ភាសាអង់គ្លេស)
- ឯកសារបច្ចេកទេសស្តីអំពីដីកា (ភាសាខ្មែរ)
- ឯកសារបច្ចេកទេសស្តីអំពីមុខងារជាជម្រើស (ភាសាអង់គ្លេស)
- ឯកសារបច្ចេកទេសស្តីអំពីមុខងារជាជម្រើស (ភាសាខ្មែរ)
- ឯកសារបច្ចេកទេសស្តីអំពីទំនាក់ទំនងអន្តររដ្ឋបាល និងទំនាក់ទំនងផ្ទៃក្នុងរដ្ឋបាល (ភាសាអង់គ្លេស)
- ឯកសារបច្ចេកទេសស្តីអំពីទំនាក់ទំនងអន្តររដ្ឋបាល និងទំនាក់ទំនងផ្ទៃក្នុងរដ្ឋបាល (ភាសាខ្មែរ)
- របាយការណ៍សរុបលទ្ធផលនៃការអនុវត្តសាកល្បងឯកសារបច្ចេកទេសស្តីអំពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា (ភាសាអង់គ្លេស)
- របាយការណ៍សរុបលទ្ធផលនៃការអនុវត្តសាកល្បងឯកសារបច្ចេកទេសស្តីអំពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ (ភាសាអង់គ្លេស)
- ឯកសារបច្ចេកទេសស្តីអំពីការលើកកម្ពស់សមធម៌សង្គម
២. កម្រងឯកសារច្បាប់ទាក់ទងនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់រដ្ឋបាលសាធារណៈ
- កម្រងឯកសារច្បាប់ទាក់ទងនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- កម្រងឯកសារច្បាប់ទាក់ទងនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ខែមីនា ឆ្នាំ២០១៦)
- កម្រងឯកសារច្បាប់ទាក់ទងនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ខែសីហា ឆ្នាំ២០១៣)
- លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិកថ្នាក់ក្រោមជាតិ (ខែតុលា ឆ្នាំ២០១៨)
៣. របាយការណ៍ និងការសិក្សានានា
- ការប្រគល់មុខងារក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ៖ ជម្រើសសម្រាប់រយៈពេលមធ្យម ទៅវែង
- ការប្រគល់មុខងារក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ៖ ជម្រើសសម្រាប់រយៈពេលមធ្យម ទៅវែង (ភាសាអង់គ្លេស)
- ការពិនិត្យមុខងារជាសក្តានុពល របស់សម្ព័ន្ធភាពជាតិឃុំ សង្កាត់ (ភាសាខ្មែរ)
- ការពិនិត្យមុខងារជាសក្តានុពល របស់សម្ព័ន្ធភាពជាតិឃុំ សង្កាត់ (ភាសាអង់គ្លេស)
- ការអនុវត្តវិមជ្ឈការនៅប្រទេសមួយចំនួន (ភាសាខ្មែរ)
- ការស្ទង់មតិក្រុមប្រឹក្សា និងប្រជាពលរដ្ឋអំពីសន្ទស្សន៍ក្នុងការវាយតម្លៃគណនេយ្យភាពប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅប្រទេសកម្ពុជា (ភាសាអង់គ្លេស)