សន្និបាតបូកសរុប លទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី១ និងលទ្ធផលការងារឆ្នាំ២០១៣
ប៉ៃលិន ១៧ មីនា ២០១៤៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកសន្និបាតបូកសរុប លទ្ធផលការងាររបស់ខ្លួនកាលពីពេលថ្មីៗនេះក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។