គម្រោង​បញ្រ្ជៀប​ការ​ប្រែប្រួល​អាកាសធាតុ​ ក្នុង​ដំណើរ​ការ​កសាង​ផែន​ការ​ និង​ការ​រៀបចំ​ថវិកា​នៅ​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ៧ មីនា ២០១៤៖ ដើម្បីឆ្លើយតបទៅនឹងគោលបំណងឆ្ពោះទៅរក ភាពជាម្ចាស់នៃរដ្ឋបាល ថ្នាក់ក្រោមជាតិក្នុងការឆ្លើយតប ទៅនឹងការកាត់បន្ថយនូវភាពរងគ្រោះដោយការប្រែប្រួល អាកាសធាតុ…

ភ្នំពេញ ៧ មីនា ២០១៤៖ ដើម្បីឆ្លើយតបទៅនឹងគោលបំណងឆ្ពោះទៅរក ភាពជាម្ចាស់នៃរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការឆ្លើយតប ទៅនឹងការកាត់បន្ថយនូវភាពរងគ្រោះដោយការប្រែប្រួលអាកាសធាតុ លេខាធិការដ្ឋាន គ.ជ.អ.ប បានជំនួយគាំទ្រពីអង្គការយូអ៊ិនឌីភី (UNDP) បានអនុវត្តគម្រោងបញ្ជ្រៀបការប្រែប្រួលអាកាសធាតុ ក្នុងដំណើរការកសាងផែនការ និងការរៀបចំថវិកានៅថ្នាក់ក្រោមជាតិ (SNC Scale-up)។

ពិធីចាប់ផ្តើមអនុវត្តគម្រោង SNC Scale-up ត្រូវបានអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខា ធិការដ្ឋាន គ.ជ.អ.ប និងអ្នកពាក់ព័ន្ធក្នុងខេត្តដែលត្រូវអនុវត្តសាកល្បងទាំង៣គឺខេត្តតាកែវ បាត់ដំបង និងខេត្តព្រះវិហារ ដែលសរុប ចំនួនជាង៤០នាក់ ក្នុងនោះស្រ្តីចំនួន៥រូប។

 

ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍ថាបញ្ហាបំរែបំរួលអាកាសធាតុគឺជាបញ្ហាមួយដែលបណ្តាប្រទេសផ្សេងៗយកចិត្តទុកដាក់ មិនមែន តែប្រទេសកម្ពុជាទេ ហើយប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលអនុវត្តគម្រោងបន្សុំាការប្រែប្រួលអាកាសធាតុបានជោគជ័យជាងគេក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍។ 

 

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ដៃគូរអភិវឌ្ឍន៍គឺអង្គការ យូអ៊ិនឌីភី ដែលបានជួយគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគម្រោងបញ្រ្ជៀបការប្រែប្រួលអាកាសធាតុ ដែលអាចជួយពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ជាតិទៅនឹងបញ្ហាអាកាសធាតុ ក៏ដូចជាជួយជំរុញអោយការផ្ទេរថវិការបស់រដ្ឋាភិបាលកាន់តែមានតម្លាភាព។

 

 

 

 

តំណាងអង្គការយូអ៊ិនឌីភី កញ្ញា ហ៊ីង ភារ៉ានិច ក៏បានបង្ហាញពីមូលហេតុដែលចាំបាច់ត្រូវឆ្លើយតបការប្រែប្រួលអាកាសធាតុថ្នាក់មូលដ្ឋានផ្ទាល់គឺដោយសារតំបន់ផ្សេងៗគ្នាគឺមានការប្រែប្រួលអាកាសធាតុផ្សេងគ្នា និងដើម្បីអោយមានការបែងចែកធនធានអោយចំគោលដៅ និងស្របតាមតម្រូវការប្រជាពលរដ្ឋ។ ម្យ៉ាងមូលហេតុចំបងមួយទៀតដែលបញ្ហាការប្រែប្រួលអាកាសធាតុគួរត្រូវបានយកចិត្តទុកដាក់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដោយសារប្រទេសកម្ពុជាមានឃុំចំនួន៤៣ភាគរយ នៃឃុំសរុបដែលងាយរងគ្រោះបំផុតដោយការប្រែប្រួលអាកាសធាតុ។

 

 

 

 

គួរបញ្ជាក់ផងដែរថាគម្រោង SNC Scale-up បង្កើតឡើងក្នុងគោលបំណងបញ្រ្ជាបការប្រែប្រួលអាកាសធាតុ ក្នុងដំណើរការកសាងផែនការ និងថវិកានៅថ្នាក់ក្រោមជាតិដោយប្រើប្រាស់មេរៀនដែលធ្លាប់អនុវត្តកន្លងមក ហើយគម្រោងនេះបានទទួលថវិកាគាំទ្រពី អង្គការយូអ៊ិនឌីភី ចំនួន៨០.០០០ដុល្លារ ក្នុងការអនុវត្តរយៈពេល១ឆ្នាំ ក្នុងខេត្តចំនួន៣ ស្រុកចំនួន៥ និងឃុំចំនួន៤៩។

ដោយ៖ជួន ចាន់ណា មន្រ្តីព័ត៌មាន/NCDDS

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់