សិក្ខា​សាលា​ចាត់​អាទិភាព​គម្រោង LGCCII ឆ្នាំ​២០១៤ នៅ​ស្រុក​បូរីជលសារ​

តាកែវ ៧ មីនា ២០១៤៖  គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី២ (LGCC II) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤ បានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយយុទ្ធសាស្ត្របន្ស៊ាំនឹងការប្រែប្រួល…

តាកែវ ៧ មីនា ២០១៤៖  គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី២ (LGCC II) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤

បានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយយុទ្ធសាស្ត្របន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងចាត់អាទិភាពគម្រោង LGCCII ឆ្នាំ២០១៤ នៅ

ស្រុកបូរីជលសារ ខេត្តតាកែវ។

 

សិក្ខាសាលានេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក រស់ ប៊ុនធឿន អភិបាលរងស្រុកបូរីជលសារ លោក គង់ ចាន់ថន ទីប្រឹក្សាផែនការ ការប្រែប្រួលអាកាសធាតុ និងមានការចូលរួមពីក្រុមការងារគម្រោង LGCC II ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមការងារអង្គការ UNCDF ក្រុមការងារកសាងផែនការថ្នាក់ស្រុក តំណាងឃុំគោលដៅ និងអ្នកពាក់ព័ន្ធទាំងអស់សរុបចំនួន៣៥នាក់។

 

លោក រស់ ប៊ុនធឿន អភិបាលរងស្រុកបូរីជលសារបានលើកឡើងពីបទពិសោធន៍ជោគជ័យ និងបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះក្នុង

ការអនុវត្តគម្រោង LGCC សាកល្បងកន្លងមកក្នុងស្រុកបូរីជលសារ ដោយបញ្ជាក់ថា សមិទ្ធផលដែលទទួលបានពីការអនុវត្តគម្រោង LGCC

បានជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងការបន្ស៊ាំ និងការប្រែប្រួលអាកាសធាតុ និងបានពង្រឹងសមត្ថភាពដល់រដ្ឋបាល

ថ្នាក់ក្រោមជាតិឲ្យយល់ដឹងកាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់ខ្លួន។

 

លោក រស់ ប៊ុនធឿន បានផ្ដាំផ្ញើដល់តំណាងស្រុក និងឃុំគោលដៅទាំងអស់ត្រូវខិតខំធ្វើបទបង្ហាញ និងការពារគម្រោងរបស់ខ្លួនសំដៅឲ្យឃុំ

ផ្សេងទៀតយល់ច្បាស់ពីសារប្រយោជន៍ដើម្បីទទួលបានការបោះឆ្នោតគាំទ្រ។ មុនពេលធ្វើសេចក្ដីសម្រេចចិត្តបោះឆ្នោតគាំទ្រដល់គម្រោងណាមួយ

ត្រូវគិតពីលក្ខណៈវិនិច្ឆ័យដែលបានកំណត់ និងត្រូវគិតពីការឆ្លើយតបដល់ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

 

បន្ទាប់មកសិក្ខាសាលាបានបន្តតាមរបៀបវារៈសំខាន់ៗរួមមាន៖ (១). បទបង្ហាញពីផែនការយុទ្ធសាស្ត្របន្ស៊ាំនៅនឹងការប្រែប្រួលអាកាសធាតុ

ថ្នាក់ស្រុក និងលក្ខណៈវិនិច្ឆ័យដាក់ពិន្ទុ (២). បទបង្ហាញស្ដីពីការចាត់អាទិភាពរបស់ក្រុមកសាងផែនការស្រុក (៣). បទបង្ហាញ

និងការពន្យល់អំពីគម្រោងស្នើសុំរបស់ឃុំ (៤). បទបង្ហាញពីនីតិវិធីដាក់ពិន្ទុ (៥). ការដាក់ពិន្ទុរបស់ស្រុក និងឃុំ (៦). បូកសរុបពិន្ទុ និងចាត់

អាទិភាពគម្រោង (៧). ប្រកាសគម្រោងជាអាទិភាព និងផែនការបន្ត។

ក្នុងទឹកមុខសប្បាយរីករាយ លោកស្រី ទិត្យ ចេន សមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ស្រុកបូរីជលសារ

បានសំដែងពីអារម្មណ៍រីករាយ និងបានលើកឡើងពីសារៈសំខាន់ដែលគម្រោងបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកន្លងមកក្នុងការបន្ស៊ាំ

នឹងការប្រែប្រួលអាកាសធាតុតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម ជាពិសេសផ្លូវកសាងខ្ពស់ពីទឹក និងមានគុណភាពខ្ពស់បានជួយ

សម្រួលការលំបាកដល់ជនងាយរងគ្រោះជាស្រ្តី និងកុមារ កាត់បន្ថយការយឺតយ៉ាវ និងធ្វើដំណើរមានសុវត្ថិភាពទៅកាន់មន្ទីរពេទ្យ និងសាលារៀន។

 

តាមរយៈសិក្ខាសាលាចាត់អាទិភាពនេះ ឃុំ និងស្រុកបូរីជលសារ បានបោះឆ្នោតគាំទ្រគម្រោងចំនួនប្រាំ ដើម្បីទទួលបានកាគាំទ្រមូលនិធិបន្ថែមពីគម្រោង LGCCII សម្រាប់ឆ្នាំ២០១៤ ដែលក្នុងនោះមានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន០៤គម្រោង និងសេវាកម្មចំនួន០១គម្រោង។

គួរបញ្ជាក់ថា គម្រោង LGCCII ត្រូវបានគាំទ្រដោយមូលនិធិបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដោយផ្អែកលើលទ្ធផលនៃការអនុវត្ត (PBCR Grant)។ សម្រាប់ឆ្នាំ២០១៤នេះគម្រោងបានបន្តគាំទ្រដល់ខេត្តគោលដៅចំនួនពីរគឺខេត្តតាកែវ និងខេត្តបាត់ដំបង លើស្រុកទាំងអស់ចំនួន០៨ រួមមាន ខេត្តតាកែវ៖ ក្រុងដូនកែវ ស្រុកបាទី ស្រុកបូរីជលសារ និងខេត្តបាត់ដំបង៖ ស្រុកបវេល ស្រុករុក្ខគិរី ស្រុកមោងឬស្សី ស្រុកថ្មគោល និងស្រុកសំពៅលូន ដែលមានថវិកាត្រូវវិភាជន៍សរុបចំនួន៣២០.០០០ដុល្លារ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់