ការរៀបចំ​ផែនការ​សម្រាប់​ដំណាក់​កាល​ទី២​ របស់​គម្រោង​ ស៊ី-ដ​

ព្រះសីហនុ ១២ មីនា ២០១៤៖ ដើម្បីកណត់សកម្មភាព និងតំបន់គោលដៅដើម្បីបន្តគម្រោង ការលើកកម្ពស់សិទ្ធិស្រ្តី តាមរយៈការ ពង្រឹង និងជំនាញនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ស៊ី-ដ)…

ព្រះសីហនុ ១២ មីនា ២០១៤៖ ដើម្បីកណត់សកម្មភាព និងតំបន់គោលដៅដើម្បីបន្តគម្រោងការលើកកម្ពស់សិទ្ធិស្រ្តី តាមរយៈការ ពង្រឹង និងជំនាញនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ស៊ី-ដ) លេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការគាំទ្រថវិកាដោយអង្គការ UN-Women បានរៀបចំសិក្ខាសាលាជាមួយខេត្តគោលដៅអនុវត្តគម្រោង កាលពីថ្ងៃទី១១ ដល់ទី១២ ខែមីនា ឆ្នាំ២០១៤ នៅខេត្តព្រះសីហនុ។

សិក្ខាសិលាដែលមានរយៈពេល២ថ្ងៃនេះ មានសមាសភាពចូលរួមពីក្រុមការងារនៃលេខាធិការដ្ឋានគ.ជ.អ.ប និងសមាសភាពក្រុម ការងារទាំង២ខេត្ត គឺខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំងដែលមាន តំណាងគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារស្រុក ខេត្ត មន្ទីកិច្ចការីខេត្ត មន្រ្តីបង្គោលគម្រោង ស៊ី-ដ ថ្នាក់ស្រុក ខេត្ត ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពស្រុក ខេត្ត តំណាងគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារឃុំ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀតដែលសរុបប្រមាណចំនួន៣០នាក់ ដែលមានស្រ្តីចំនួន២៧រូប។

 

មុននឹងចាប់ផ្តើមធ្វើផែនការសកម្មភាព និងកំណត់គោលដៅសម្រាប់ដំណាក់កាលទី២ សិក្ខាសាលាក៏មានការរំលឹកឡើងវិញខ្លះៗនៃ ភាពជោគជ័យដែលសម្រេចបានអស់រយៈពេលកន្លងមក ដែលបានធ្វើបទបង្ហាញក្នុងសិក្ខាសាលារួចមកហើយនៅខេត្តកំពត។

 

ឆ្លងតាមការពិភាក្សា ក្រុមមការងារពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តបានព្រមព្រៀងគ្នាលើសកម្មភាព និងតំបន់គោលដៅមួយចំនួន សម្រាប់ស្នើដល់អង្គការ UN-Women ក្នុងការពិចារណាដើម្បីសម្រេចអនុវត្តគម្រោង ស៊ី-ដដំណាក់កាលទី២ ដែលក្នុងនោះសិក្ខាសាលា បានកំណត់ស្នើពង្រីកគម្រោងស្រុកបន្ថែមដោយមួយខេត្តបន្ថែមស្រុកចំនួន២ គឺបន្ថែមស្រុកបាណន់ និងស្រុកមោងឫស្សីសម្រាប់ ខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំងស្នើបន្ថែមស្រុកសាមគ្គីមានជ័យ និងស្រុកបរិបូណ៌។

សិក្ខាសាលាដែលមានរយៈពេល២ថ្ងៃនេះបានបញ្ចប់ទៅដោយភាពជោគជ័យក្នុងការប្រមូលកសាងសកម្មភាព លទ្ធផលសម្រាប់ស្នើអនុវត្តគម្រោង ស៊ី-ដ ដំណាក់កាលទី២ ដែលមានសកម្មភាពធំៗជាលទ្ធផលដែលំពឹងទុកក្នុងដំណាក់កាលទី២មានមួយចំនួនដូចជា សង្ឃឹមថានឹងមានការរៀបចំគោលនយោបាយផ្ទៃក្នុងដល់ខេត្ត ស្រុក គោលដៅទាំង២ ការកសាងសមត្ថភាព គាំទ្រ និងលើកទឹកចិត្តដល់មន្រ្តីបង្គោលអនុវត្តគម្រោងនឹងមានការកើនឡើង ព្រមទាំងរំពឹងថានឹងមានបង្កើតយន្តការ និងប្រព័ន្ធតាមដាន វាយតម្លៃ និងបង្កើនការបំពេញមុខងារដែលប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ និងការលើកកម្ពស់សិទ្ធស្រ្តី និងអនុសញ្ញាស៊ី-ដ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់