អភិវឌ្ឍ​សមត្ថភាព ​ប្រតិភូកម្ម​អំណាច ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១៤ មីនា ២០១៤៖ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំអភិវឌ្ឍសមត្ថភាព ការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការតែងតាំង…

ភ្នំពេញ ១៤ មីនា ២០១៤៖ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំអភិវឌ្ឍសមត្ថភាព ការធ្វើ

ប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការតែងតាំង ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង

លោកសេង រតនៈអភិបាលរងរាជធានីភ្នំពេញ។

 

លោក ម៉ប់ សារិនមានប្រសាសន៍ថា ការប្រជុំផ្សព្វផ្សាយស្ដីពីប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីឱ្យសមាជិកក្រុមប្រឹក្សាស្វែងយល់

ឱ្យបានស៊ីជម្រៅដោយនៅពេលខាងមុខនេះ នឹងអនុម័តជូនគណៈអភិបាលរាជធានីភ្នំពេញឱ្យស្របតាមនីតិវិធីការកំណត់របស់ថ្នាក់លើដែលបាន

ប្រតិភូកម្មមក។

 

បើតាមមន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ការប្រតិភូកម្មនេះជាជំហានដំបូងក្នុងការអនុវត្តន៍ផ្ទេរមុខងារ ធនធានទ្រព្យសម្បត្តិមករដ្ឋបាល

ថ្នាក់ក្រោមជាតិ ខណៈនេះគ្រាន់តែជាជំហានដោយនៅថ្ងៃខាងមុខ បើការអនុវត្តន៍នូវអនុក្រឹត្យខាងលើទទួលបានផលល្អគឺថ្នាក់ជាតិ នឹងប្រគល់មក

ឱ្យថ្នាក់ក្រោមជាតិទាំងស្រុងតែម្ដង៕

ដកស្រង់ចេញពីកាសែត រស្មីកម្ពុជា លេខ ៦៣៦៩ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់