សន្និបាត​បូក​សរុប លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​១ និង​លទ្ធផល​ការងារ​ឆ្នាំ​២០១៣ ​

ប៉ៃលិន ១៧ មីនា ២០១៤៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកសន្និបាតបូកសរុប លទ្ធផលការងាររបស់ខ្លួនកាលពីពេលថ្មីៗនេះក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ប៉ៃលិន ១៧ មីនា ២០១៤៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកសន្និបាត

បូកសរុប លទ្ធផលការងាររបស់ខ្លួនកាលពីពេលថ្មីៗនេះក្រោមអធិបតីភាព

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស

ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

ឯកឧត្ដម  អ៊ី ឈាន  អភិបាលខេត្តប៉ៃលិនបានថ្លែងសន្ទរកថានៅក្នុងពិធី

បើកអង្គសន្និបាតដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្ត

មានឯកឧត្ដម លោកជំទាវ និងអ្នកចូលរួមទាំងអស់ដែលបាន

ចំណាយពេលចូលរួមក្នុងអង្គសន្និបាតដ៏មានសារៈសំខាន់ពេលនេះ។ 

 

ឯកឧត្ដម  អ៊ី ឈាន បានមានប្រសាសន៍បន្ថែមទៀតថា អាណត្តិទី១ របស់ក្រុមប្រឹក្សា(២០០៩-២០១៤)  និង ការអនុវត្តការងាររយៈពេល១ឆ្នាំ

នៅឆ្នាំ២០១៣នេះគឺ ជាការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាលកម្ពុជាដែលទាមទារឱ្យយើង

ទាំងអស់គ្នារួមគ្នាអនុវត្តការងារឱ្យបានល្អប្រសើរ ខិតខំអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៩ចំណុច កាត់បន្ថយភាពអសន្តិសុខនៅ

ក្នុងសង្គម និងខិតខំអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគនានានៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ សំដៅឱ្យមានកំណែទម្រង់រដ្ឋបាល

សាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

 

ឯកឧត្ដម ឡៅ ប៊ុនប៉ា  ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងសន្ទរកថាស្វាគមន៍ និងបានអានរបាយការណ៍លទ្ធផលនៃអង្គសន្និបាតដែលបានប្រព្រឹត្ត

ទៅប្រកបដោយជោគជ័យក្នុងរយៈពេល ៥ឆ្នាំ នៃអាណត្តិទី១ របស់ក្រុមប្រឹក្សាខេត្ត និងលទ្ធផលការងារ ឆ្នាំ ២០១៣ បានបង្ហាញឱ្យឃើញថា

ខេត្តប៉ៃលិនបានរីកចំរើនលើគ្រប់វិស័យទាំងការងារគ្រប់គ្រងរដ្ឋបាល និងការអនុវត្តផែនការសកម្មភាពរបស់ខ្លួន ព្រមទាំងបានខិតខំអនុវត្តគោល

នយោបាយចតុកោណដំណាក់កាលទី២របស់រាជរដ្ឋាភិបាលបានល្អប្រសើរ ដោយមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងសម្រេចបានសមិទ្ធ

ផលនានាគួរជាទីមោទនៈ ។

 

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរដល់អាជ្ញាធរខេត្តដែលបានខិតខំអនុវត្តផែនការរបស់ខ្លួនដែលធ្វើឱ្យ

ខេត្តប៉ៃលិនមានការរីកចម្រើនលើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានតភ្ជាប់ទូទាំងប្រទេសនិងសមាគមអាស៊ានទាំងមូល ។ ការអនុវត្ត

គោលនយោបាយចតុកោណដំណាក់កាលទី២នេះបានបង្កប់យុទ្ធសាស្ត្រកំណែទម្រង់ជាច្រើនដោយមិនធ្វើបដិវត្ត និងមិនចំណាយជីវិតមនុស្ស

ប៉ុន្តែយើងអភិវឌ្ឍទៅមុខជានិច្ច ដូចជាកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

សំដៅផ្ទេរអំណាច ធនធាន និងការទទួលខុសត្រូវកាន់តែច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន៕

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់