ការ​ប្រើ​ប្រាស់​បង្គន់​បាន​កើន​ឡើង​៣៣​ភាគរយ (ភ្នំពេញ​ប៉ុស្តិ៍)

ភ្នំពេញ ១៤ មីនា ២០១៤៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថាអត្រាប្រើប្រាស់បង្គន់អនាម័យនៅតាមជនបទ បានកើនឡើងដល់ ៣៣ ភាគរយក្នុងឆ្នាំ ២០១៣ ដែលនេះជាការលើកកម្ពស់អនាម័យជនបទ ចៀសវាងការចម្លងមេរោគដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

ភ្នំពេញ ១៤ មីនា ២០១៤៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថាអត្រាប្រើប្រាស់បង្គន់អនាម័យនៅតាម

ជនបទ បានកើនឡើងដល់ ៣៣ ភាគរយក្នុងឆ្នាំ ២០១៣ ដែលនេះជាការលើកកម្ពស់អនាម័យជនបទ ចៀសវាងការចម្លងមេរោគដែលធ្វើឲ្យ

ប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

 

ក្នុងឆ្នាំ ២០១២ អង្គការ UNICEF បានរកឃើញថាកម្ពុជាស្ថិតនៅក្នុងប្រទេសទាបនៅឡើយបើប្រៀបធៀប ទៅនឹងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍

មានអត្រាប្រើប្រាស់បង្គន់ អនាម័យនៅជនបទចំនួន២៣ ភាគរយ តែយ៉ាងណាក្តីកម្ពុជា បានវិវត្តមកដល់អត្រា ៣៣ ភាគរយក្នុងឆ្នាំ២០១៣។

 

លោកជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាពនៃក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងឲ្យដឹងថា អត្រាប្រើប្រាស់បង្គន់អនាម័យនៅជនបទបាន

កើនឡើងពី ២៣ ភាគរយ ចាប់ពីឆ្នាំ ២០០៨ មក ៣៣ ភាគរយនៅឆ្នាំ ២០១៣ ដោយមានកំណើនការសាងសង់បង្គន់អនាម័យប្រមាណ ២ ភាគរយ

ក្នុងមួយឆ្នាំៗ។ ក្នុងនោះក្រសួងបានផ្តល់ចានបង្គន់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ១៨០០ បង្គន់ នៅខេត្តបាត់ដំបង ព្រះសីហនុ កោះកុង កំពត ស្វាយរៀង និងខេត្តតាកែវ។

 

យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ជន បទបានឲ្យដឹងទៀតថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានចំណាយទឹក

ប្រាក់ចំនួនជាង ៦ សែនដុល្លារ ដែលផ្តល់ដោយធនាគាអភិវឌ្ឍន៍ អាស៊ី ADB និងថវិការដ្ឋក្នុងការសាងសង់បង្គន់អនាម័យចំនួន៧៤៩៧ បង្គន់ អណ្តូង

គ្រប់ប្រភេទចំនួន ៣០៥ អណ្តូងនិងប្រភពទឹកស្អាតដទៃទៀតនៅទូទាំងខេត្ត។

 

លោកជ្រាយ ប៉ុម បន្ថែមថា៖«ទោះបីចំនួនប្រើប្រាស់បង្គន់កើនឡើង ក៏ប៉ុន្តែយើងនៅតែមានចំណុចប្រឈម គឺពលរដ្ឋនៅជនបទមួយចំនួន ពឹងផ្អែក

លើជំនួយខ្លាំងពេក ដោយពួកគាត់គ្មានទំនួលខុសត្រូវដោយការសាងសង់បង្គន់ដោយខ្លួនឯង ឡើយ ខណៈដែលថវិការបស់រដ្ឋមានកំណត់»។

 

នៅក្នុងឆ្នាំ ២០១៣ មន្ទីរអភិវឌ្ឍន៍ជនបទទូទាំងប្រទេសបានចុះអប់រំអនាម័យដល់ពលរដ្ឋ ចំនួន ១០ ៤៨៨ នាក់អំពីសារប្រយោជន៍នៃការប្រើ

ប្រាស់បង្គន់ និងផលប៉ះពាល់សុខភាពពីការបន្ទោបង់ពាសវាលពាសកាល។

 

លោកសុខ វណ្ណអឿនប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានថ្លែងថា មន្ទីរនឹងបន្តគម្រោងក្នុងការសាងសង់បង្គន់អនាម័យ

តាមជនបទបន្ថែមទៀត ខណៈក្នុងឆ្នាំ ២០១៣សាងសង់បានចំនួន ២៥០ បង្គន់។ លោកថា៖«ខ្ញុំសង្ឃឹមថា អ្នកភូមិមួយចំនួនតូចមានឆន្ទៈសង់បង្គន់

ដោយខ្លួនឯងវាមិនចំណាយ ថវិកាច្រើនដូចបង្គន់នៅទីក្រុងនោះទេ។ បង្គន់ដែលចំណាយប្រាក់តិច ក៏រក្សាអនាម័យបានដែរ»។

 

លោកហុក បូទីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានថ្លែងថា ពលរដ្ឋមួយចំនួន មានការព្រងើយកន្តើយក្នុងការសាងសង់បង្គន់តាម

ផ្ទះខ្លួនឯង ព្រោះពួកគាត់យល់ថាពួកគាត់ អាចបន្ទោបង់ក្រោយផ្ទះ ក្នុងព្រៃ ពាសវាលពាសកាលបាន។

 

លោកថា៖ «ស្ទើរតែជាទម្លាប់របស់ពួកគាត់ទៅហើយក្នុងការបន្ទោបង់ពាសវាល កាល គាត់អត់យល់ពីសារប្រយោជន៍នៃការប្រើបង្គន់នោះទេ ពួកគេគួរតែផ្លាស់ប្ដូរទម្លាប់នេះចេញហើយ»៕

អត្ថបទដកស្រង់ចេញពីកាសែតភ្នំពេញប៉ុស្តិ៍ លេខ ១១៤៧ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់