សន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ អាណត្តិទី១ របស់ក្រុមប្រឹក្សាខេត្ត និងលទ្ធផលការងារប្រចាំឆ្នាំ ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់ខេត្តកំពត

កំពត ១១ មីនា ២០១៤៖ ខេត្តកំពតបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០០៩-២០១៤) នៃអាណត្តិទី១ របស់ក្រុមប្រឹក្សាខេត្ត និងលទ្ធផលការងារប្រចាំឆ្នាំ២០១៣ និងទិសដៅសម្រាប់ឆ្នាំ២០១៤…

កំពត ១១ មីនា ២០១៤៖ ខេត្តកំពតបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០០៩-២០១៤) នៃអាណត្តិទី១ របស់ក្រុមប្រឹក្សាខេត្ត និងលទ្ធផលការងារប្រចាំឆ្នាំ២០១៣ និងទិសដៅសម្រាប់ឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តកំពត រយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្ត។

ក្នុងពិធីបើក នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ អង្គសន្និបាតប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម ឃឹម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្ត កំពត។

បន្ទាប់ពីដំណើរការបើកអង្គសន្និបាតដែលថ្លែងដោយ ឯកឧត្តម ឃឹម សាម៉ន ប្រធានក្រុម ប្រឹក្សាខេត្តកំពត អង្គសន្និបាតបានស្ដាប់របាយការណ៍សង្ខេបស្ដីពីលទ្ធផលការងាររបស់អាជ្ញាធរខេត្តឆ្នាំ២០១៣ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៤ ដែលអានដោយលោក ស៊ុក សារ៉ាដ នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងស្តាប់របាយការណ៍លម្អិតស្តីពីលទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី១ រយៈពេល៥ឆ្នាំ (២០០៩-២០១៤) ដែលអានជូនដោយ ឯកឧត្តម មាស សាវ៉ន សមាជិកក្រុមប្រឹក្សាខេត្តកំពត។

អង្គពិធីបានដំណើរការយ៉ាងផុលផុសជាមួយនឹងការណែនាំពីសំណាក់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តអំពីកិច្ចពិភាក្សាក្នុងអង្គសន្និបាតនេះ។

ក្នុងពិធីបិទសន្និបាត នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ អង្គសន្និបាតប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


ឯកឧត្តម បានថ្លែងកោតសរសើរ និងផ្តល់ការគាំទ្រចំពោះអាជ្ញាធរខេត្តកំពត ដែលសម្រេចបានលទ្ធផលការងារល្អប្រសើរសម្រាប់ឆ្នាំ២០១៣ ព្រមទាំងក្រុមប្រឹក្សាខេត្តដែលបានបំពេញកិច្ចការរបស់ខ្លួនរយៈពេល ៥ឆ្នាំនៃអាណត្តិទី១នេះ។

មុននឹងបញ្ចប់នៃអង្គសន្និបាត ឯកឧត្តម សក់ សេដ្ឋា ក៏បានបំពាក់ឯកសណ្ឋាន និងសញ្ញាស័ក្ដិជូនមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន៩នាក់ និងមន្ត្រីក្រមការ ១០នាក់ ដែលមានស្នាដៃផងដែរ៕ ដោយៈ រដ្ឋបាលខេត្តកំពត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់