ស្រុក​កងមាស ធ្វើ​វេទិកា​សាធារណៈ​ជា​មួយ​ពលរដ្ឋ​

កំពង់ចាម ១៣ មីនា ២០១៤៖ លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិស្រុកកងមាស បានចុះជួបជាមួយប្រជាពលរដ្ឋចំនួន២៣៤ គ្រួសារមកពីប្រាំពីរភូមិក្នុងឃុំ រកាគយ ស្រុកកងមាស ខេត្តកំពង់ចាម …

កំពង់ចាម ១៣ មីនា ២០១៤៖ លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិស្រុកកងមាសបានចុះជួបជាមួយប្រជាពលរដ្ឋចំនួន២៣៤ គ្រួសារ

មកពីប្រាំពីរភូមិក្នុងឃុំ រកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីបើកវេទិកាសាធារណៈរកដំណោះស្រាយភាពរីកចម្រើនរបស់ ពួកគាត់

ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ នៃស្ថាប័នពាក់ព័ន្ធជុំវិញខេត្តនិងថ្នាក់ក្រសួង កាលពីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៤។

 

ក្នុងពិធីនេះ លោកប្រធានក្រុមការងារបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ

ព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសជាតិដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស។ 

 

លោកប្រធានក្រុមការងារថ្នាក់ជាតិស្រុកកងមាសបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំកែទម្រង់ស៊ីជម្រៅតាមរយៈ

វេទិកាសាធារណៈដើម្បីក្ដាប់សំណូមពរ និងបញ្ហាក្ដីកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងដើម្បីយកទៅដោះស្រាយរកភាពរីកចម្រើនក្នុង

មូលដ្ឋាន និងប្ដេជ្ញាចិត្តអនុវត្តគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ឲ្យបានគ្រប់ជ្រុងជ្រោយរាល់សំណូមពរពលរដ្ឋដែលបានលើកឡើង។

 

គេបានរកឃើញកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈសុទ្ធតែជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ ក្នុងនោះ

រួមមានបញ្ហាសេវាទូកដយកថ្លៃលើសពីសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ហាសេវាកម្មអគ្គិសនី  និងប្រេងសាំងហាក់មានតម្លៃខ្ពស់ បញ្ហាផ្លូវពិបាកក្នុងការធ្វើដំណើរ និងបទល្មើសជលផលជាដើម។

 

ថ្នាក់ដឹកនាំដែលពាក់ព័ន្ធនឹងបញ្ហាខាងលើក៏បានបកស្រាយជូនប្រជាពលរដ្ឋឱ្យបានជ្រាប ហើយខិតខំរួមគ្នារកដំណោះស្រាយធ្វើយ៉ាងណាឱ្យកត្តា

ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់មានជីវភាពធូរធារ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ

ជូនពួកគាត់៕

ដកស្រង់ចេញពីកាសែតរស្មីកម្ពុជា លេខ៦៣៦៨ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់