ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​៥​ឆ្នាំ (២០០៩-២០១៤) នៃ​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង ១៧ មីនា ២០១៤៖ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ…

កំពង់ឆ្នាំង ១៧ មីនា ២០១៤៖ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស ខេង

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០០៩-២០១៤)

ក្នុងអាណត្តិទី១ នៃក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។

 

បន្ទាប់ពី ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើសេចក្ដីរាយការណ៍អំពីដំណើរការ និងលទ្ធផលនៃអង្គសន្និបាតរយៈពេល

២ថ្ងៃរួចមក លោកជំទាវ ជូ ប៊ុនអេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង គ្រប់លំដាប់ថ្នាក់

ក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិទី១របស់ក្រុមប្រឹក្សាខេត្តធ្វើអោយខេត្តមានការីកចំរើន និងអភិវឌ្ឍ

លើគ្រប់វិស័យ។

 

លោកជំទាវក៏បានផ្ដាំផ្ញើទៅកាន់អាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ត្រូវខិតខំពង្រឹងការងារបន្ថែមទៀត សំដៅបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អ

ប្រសើរ ហើយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ត្រូវតែរួមសហការគ្នា រក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ

ជាពិសេសនោះ គឺអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច៕

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់