ក្រសួង​ ស្ថាប័ន​ ​ពិភាក្សា​អំពី​​ការ​វិភាជន៍​មូលនិធិ​សម្រាប់​ការ​រៀបចំ​ផែនការ​ការងារ​គាំទ្រ​ដល់​ដំណើរការ​ផ្ទេរ​មុខងារ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១៧  មីនា ២០១៤៖ លេខាធិការដ្ឋានគ.ជ.អ.ប និងក្រសួងអាទិភាពទាំងប្រាំមួយ ដែលត្រូវសាកល្បងផ្ទេរមុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៤បានប្រជុំពិភាក្សាស្ដីពីការវិភាជន៍មូលនិធិសម្រាប់ការរៀបចំផែនការការងារគាំទ្រ…

ភ្នំពេញ ១៧  មីនា ២០១៤៖ លេខាធិការដ្ឋានគ.ជ.អ.ប និងក្រសួងអាទិភាពទាំងប្រាំមួយដែលត្រូវសាកល្បងផ្ទេរមុខងារដល់រដ្ឋបាលថ្នាក់ក្រោម

ជាតិ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៤បានប្រជុំពិភាក្សាស្ដីពីការវិភាជន៍មូលនិធិសម្រាប់ការរៀបចំផែនការការងារគាំទ្រដល់ដំណើរការផ្ទេរ

មុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅសាលប្រជុំលេខាធិការដ្ឋានគ.ជ.អ.ប។

 

ក្រសួងទាំងប្រាំមួយនោះរួមមាន៖ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។ រហូតមកដល់ពេលនេះ មានក្រសួងចំនួន៥បានបញ្ចប់

បញ្ជីវិភាគមុខងារ ហើយកំពុងពិនិត្យមើលមុខងារដែលត្រូវផ្ទេរសាកល្បងមុននឹងផ្ទេរជាលក្ខណៈអចិន្ត្រៃយ៍។ ដោយឡែក ក្រសួងបរិស្ថានកំពុង

ដំណើរការរៀបចំបញ្ជីវិភាគមុខងារ និងពិនិត្យមើលមុខងារឡើងវិញ សម្រាប់ការផ្ទេរសាកល្បង។ 

 

ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានគ.ជ.អ.ប និងជាប្រធានអង្គប្រជុំបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៤ នេះ មាន

មុខងារចំនួនបី ដែលទទួលបានការឯកភាពពីថ្នាក់ដឹកនាំរបស់ក្រសួងសាម៉ី រួមមាន មុខងារពាក់ព័ន្ធនឹងសេវាសុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត

និងការពង្រឹងអនាម័យជនបទ ដែលនឹងត្រូវបានផ្ទេរសាកល្បងទៅកាន់ក្រុង ស្រុក និងឃុំ សង្កាត់គោលដៅ។

 

ឯកឧត្ដម ង៉ាន់ ចំរើន បានមានប្រសាសន៍ផ្ដាំផ្ញើដល់អង្គប្រជុំត្រូវពិនិត្យ និងពិភាក្សាលើចំណុចនានាដែលនៅសល់ សំដៅជំរុញបង្កើតឱ្យមានសេចក្ដី

សម្រេចរួមឆាប់រហ័ស។

 

គួរបញ្ជាក់ថា កន្លងមក មានលិខិតបទដ្ឋានគតិយុត្តិសំខាន់ចំនួន២ រួមមានអនុក្រឹត្យស្ដីពីដំណើរការទូទៅនៃការផ្ទេរមុខងារ និងធនធានឱ្យទៅ

ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្ដីណែនាំស្ដីពីការរៀបចំបញ្ជីវិភាគមុខងារ ត្រូវបានអនុម័ត។ បន្ថែមលើនោះ សេចក្ដីណែនាំស្ដីពីការពិនិត្យ

មើលមុខងារឡើងវិញ ក៏ត្រូវបានអនុម័តដោយ គ.ជ.អ.ប កាលពីឆ្នាំ២០១២ ផងដែរ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់