សិក្ខាសាលាឆ្លុះបញ្ចាំង និងបិទបញ្ចប់ការអនុវត្តគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន (LoCAL)

២៤ មិថុនា ២០២៦

,  

27

Banner
ខេត្តកំពត ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយមូលនិធិ UNCDF បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង និងបិទបញ្ចប់ ការអនុវត្តគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន (LoCAL) ក្រោមអធិបតីភាព ឯកឧត្តម ស៊ន ស៊ុនសុភក្តិ ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃលេខាធិការដ្ឋាន គ.ជ.អ.ប. អភិបាលរងខេត្ត នាយកទីចាត់ការផែនការនិងវិនិយោគខេត្ត តំណាងរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ មកពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ តំណាងមូលនិធិ UNCDF ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល និងវិស័យឯកជន និងអ្នកពាក់ព័ន្ធ សរុបចំនួន ៦០ រូប ស្រី ៧រូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំង និងចែករំលែកនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបាន ព្រមទាំងវឌ្ឍនភាពការងារនាពេលកន្លងមក។ លើសពីនេះ អង្គសិក្ខាសាលាក៏បានចងក្រងនូវមេរៀនបទពិសោធន៍ បញ្ហាប្រឈម និងប្រមូលអនុសាសន៍សំខាន់ៗ ដើម្បីយកទៅប្រើប្រាស់ជាមូលដ្ឋានគ្រឹះក្នុងការជំរុញការអនុវត្ត «គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (LGCC-3)» ដែលគាំទ្រថវិកាដោយមូលនិធិអាកាសធាតុបៃតង (GCF) ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។
គួររំលឹកផងដែរថា «គម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន (LoCAL)» ទទួលបានការគាំទ្រថវិកា និងបច្ចេកទេសពីមូលនិធិ UNCDF ដោយបានដាក់ឱ្យអនុវត្តនៅក្នុងស្រុកគោលដៅចំនួន ១៥ នៃខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ។ គម្រោងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយបច្ចេកទេសដល់លេខាធិការដ្ឋាន គ.ជ.អ.ប. និងគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងពង្រឹងការគ្រប់គ្រង ការតាមដានត្រួតពិនិត្យ និងគណនេយ្យភាពនៅថ្នាក់មូលដ្ឋាន។
នៅក្នុងឱកាសនោះដែរ បន្ទាប់ពីការចាក់បញ្ចាំងវីដេអូបង្ហាញពីសមិទ្ធផលគម្រោង អង្គសិក្ខាសាលាក៏បានបើកវេទិកាពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗចំនួន ២ ៖
• វេទិកាពិភាក្សាទី១៖ «ការបន្សំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន និងឱកាសក្នុងការលើកកម្ពស់ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ» ដែលមានការចូលរួមពីវាគ្មិនកិត្តិយស រួមមាន លោក កែវ ប៊ុនលី អ្នកជំនាញការប្រែប្រួលអាកាសធាតុ, UNCDF លោកស្រី ទេព កេតស៊ីនី ប្រធានផ្នែកគោលនយោបាយ ត្រួតពិនិត្យតាមដាន វាយតម្លៃ និងផែនការ នៃអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ(ASAC) លោក សឿង សារឿន នាយកប្រតិបត្តិនៃអង្គការ NGO Foru និងលោក កើត ណាវី អ្នកសម្របសម្រួលគម្រោងរបស់អង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC)។
• វេទិកាពិភាក្សាទី២៖ «ការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការវិនិយោគដោយរដ្ឋាភិបាល វិស័យឯកជន និងប្រភពផ្សេងៗ» ដែលមានការចូលរួមពីវាគ្មិនកិត្តិយស រួមមាន លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគិរី លោក ស៊ា ស៊ី មេឃុំបាសាក់ លោក ឈៀង វាសនា អាជីវករទឹកស្អាតបានស័ក្តិ។
តាមរយៈលទ្ធផលនៃសិក្ខាសាលានេះ ភាគីពាក់ព័ន្ធទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាន និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដោយបំលែងនូវរាល់អនុសាសន៍ និងមេរៀនបទពិសោធន៍ទាំងនេះទៅជាសកម្មភាពជាក់ស្តែង ក្នុងទិសដៅជំរុញការងារឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនប្រកបដោយបរិយាបន្ន និងនិរន្តរភាពនានាពេលអនាគត៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP