កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការប្រមូល និងវិភាគទិន្នន័យសម្រាប់រៀបចំរបាយការណ៍បិទបញ្ចប់ការអនុវត្តគម្រោងគណនេយ្យភាពសង្គម

២២ មិថុនា ២០២៦

,  

25

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការប្រមូល និងវិភាគទិន្នន័យសម្រាប់រៀបចំរបាយការណ៍បិទបញ្ចប់ការអនុវត្តគម្រោងគណនេយ្យភាពសង្គម។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាអំពីប្រភេទទិន្នន័យ ប្រភពទិន្នន័យ និងអ្នកទទួលខុសត្រូវក្នុងការប្រមូល និងវិភាគទិន្នន័យដើម្បីផ្ញើជូនធនាគារពិភពលោកសម្រាប់រៀបចំរបាយការណ៍បិទបញ្ចប់ការអនុវត្តគម្រោងគណនេយ្យភាពសង្គមនាដំណាច់ឆ្នាំ២០២៦ ខាងមុខ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ធនាគារពិភពលោក និងអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា សរុបចំនួន១០រូប៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP