សិក្ខាសាលានេះ នឹងពិភាក្សាទៅលើរបៀបវារៈ សំខាន់ៗ ដូចខាងក្រោម៖
១. បទបង្ហាញអំពីទិដ្ឋភាពទូទៅគម្រោង «ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ច មូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA Project)»
២. បទបង្ហាញសមិទ្ធផល (Outcome) នៃការអនុវត្តគម្រោង STA Project ដោយលេខាធិការដ្ឋាន គ.ជ.អ.ប.
៣. បទបង្ហាញសមិទ្ធផល (Outcome) នៃការអនុវត្តគម្រោង STA Project របស់អង្គការសង្គមស៊ីវិល
៤. បទបង្ហាញសមិទ្ធផល (Outcome) នៃការអនុវត្តគម្រោង STA Project ក្នុងការផ្តល់ព័ត៌មាន និងទទួល មតិយោបល់ត្រលប់ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលរបស់ក្រុងគោលដៅ
៥. កិច្ចពិភាក្សា (Panel Discussion)៖ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងអភិបាលកិច្ចមូលដ្ឋាន
៦. ការចែករំលែក និងផ្សព្វផ្សាយអំពីគេហទំព័ររបស់ គ.ជ.អ.ប.
៧. ការចែករំលែកបទពិសោធន៍ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋតាមរយៈថ្នាលឌីជីថល
៨. របាយការណ៍បូកសរុបលទ្ធផលសិក្ខាសាលា
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមអញ្ជើញ អ្នកសារព័ត៌មានទាំងអស់ចូលរួមយកព័ត៌មានតាមការគួរ៕
សូមទាក់ទងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមុនតាមរយៈ៖
លេខទូរស័ព្ទ ៖ លោក សួង ថុន ០១២ ៩៦០ ៨០៨ /លោក កែវ សំរិត ០១៧ ៦៧៨ ៤៨៨
ចំណងជើង | ទាញយក |
---|---|
សេចក្តីប្រកាសព័ត៌មាន សិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោង «ការពង្រឹងតម្លាភាព និង គណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA Project)» | ទាញយកឯកសារ |
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh