កិច្ចប្រជុំគាំទ្របច្ចេកទេសស្តីពីការគាំទ្រ តាមដាន និងត្រួតពិនិត្យការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងក្នុងរចនាសម្ព័ន្ធខណ្ឌជ្រោយចង្វារ

២២ មិថុនា ២០២៦

,  

24

Banner
សាលាខណ្ឌជ្រោយចង្វារ៖ នាថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំគាំទ្រតាមដាន និងត្រួតពិនិត្យការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងគាំទ្រ និងពិភាក្សាលម្អិតតាមការិយាល័យជំនាញទាំង១២ នៃរដ្ឋបាលខណ្ឌ ដើម្បីជាមូលដ្ឋានគម្រូសម្រាប់រដ្ឋបាលខណ្ឌផ្សេងទៀត ក្នុងការជំរុញ និងពង្រឹងការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានារបស់រដ្ឋបាលខណ្ឌ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ស្របតាមអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ តំណាងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ អភិបាលរងខណ្ឌទទួលបន្ទុក លោក លោកស្រីក្រុមការងារវិភាគមុខងាររបស់ការិយាល័យនីមួយៗ តំណាងការិយាល័យ អង្គភាពចំណុះទាំង១២ មន្រ្តីបច្ចេកទេសពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌជ្រោយចង្វារ និងក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប សរុបចំនួន ៤២រូប (ស្រ្តី ៦រូប)។
ផែនការបន្តក្រុមការងារបច្ចេកទេសអន្តរក្រសួងនឹងចុះគាំទ្រផ្ទាល់ដល់រដ្ឋបាលក្រុង ស្រុក គោលដៅចំនួន ៤ ទៀតនាពេលខាងមុខ។
យោងតាមអនុក្រឹត្យ៖
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP