កិច្ចប្រជុំពិនិត្យរបាយការណ៍ឆមាសទី១ នៃការអនុវត្តផែនការសកម្មភាព និងថវិកា (ផសថ) ប្រចាំឆ្នាំ២០២៦ របស់ គ.ជ.អ.ប.

១៣ សីហា ២០២៦

,  

70

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លេខាធិការដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍន៍បែបប្រជាធិបតេយ្យ (គ.ជ.អ.ប.) បានរៀបចំកិច្ចប្រជុំពិនិត្យរបាយការណ៍ឆមាសទី១ នៃការអនុវត្តផែនការសកម្មភាព និងថវិកា (ផ.សថ) ប្រចាំឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើរបាយការណ៍ឆមាសទី១ ដែលប្រមូលទទួលបានពីក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ នាពាក់កណ្តាលឆ្នាំ២០២៦ ដោយ ផ.ស.ថ ២០២៦ ជាផែនការដំបូងនៃការអនុវត្តកម្មវិធីជាតិ ៥ ឆ្នាំ ដំណាក់កាលទី២។
លើសពីនេះ អង្គប្រជុំក៏បានត្រៀមរបៀបវារៈសម្រាប់កិច្ចប្រជុំ គ.ជ.អ.ប. លើកទី២៦ ផងដែរ ដែលរួមមានការពិនិត្យអនុម័តកំណត់ហេតុកិច្ចប្រជុំលើកមុន របាយការណ៍វឌ្ឍនភាព ៦ខែ ព្រមទាំងការពិភាក្សាលើសៀវភៅណែនាំ PIM សម្រាប់ការអនុវត្តគម្រោងនៅកម្រិតឃុំ-សង្កាត់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធាន និងអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ប្រធាន និងអនុប្រធានអង្គភាព លោក លោកស្រី បុគ្គលិក ទីប្រឹក្សានិងជំនួយការ សរុបចំនួន ៤៤រូប ក្នុងនោះជាស្រី ១៣រូប៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP