កិច្ចប្រជុំពិភាក្សាលើការអនុវត្តសាកល្បងថ្នាលសិក្សាពីចម្ងាយ និងការដាក់បញ្ចូលការងារគណនេយ្យភាពសង្គមទៅក្នុងកម្មវិធីសិក្សារបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

២៩ មិថុនា ២០២៦

,  

59

Banner
ក្រសួងមហាផ្ទៃ៖ ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន បានរៀបចំកិច្ចប្រជុំពិភាក្សាតាមរយៈអនឡាញជាមួយនឹងសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) ស្តីពីការអនុវត្តសាកល្បងថ្នាលសិក្សាពីចម្ងាយ និងការដាក់បញ្ចូលការងារគណនេយ្យភាពសង្គមទៅក្នុងកម្មវិធីសិក្សារបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំបានថ្លែងអំណរគុណចំពោះសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) ដែលបានសហការយ៉ាងជិតស្និទ្ធ និងយកចិត្តទុកដាក់ក្នុងការរៀបចំការដាក់បញ្ចូលការងារគណនេយ្យភាពសង្គមទៅក្នុងកម្មវិធីសិក្សា ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងគាំទ្រដល់ការអនុវត្តការងារគណនេយ្យភាពសង្គមប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ឯកឧត្តមបានលើកឡើងថា ការងារគណនេយ្យភាពសង្គម គឺជាយន្តការដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមចក្ខុវិស័យនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយមានការគាំទ្រ និងកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។
ឯកឧត្តមក៏បានបញ្ជាក់ថា ក្នុងចំណោមយុទ្ធសាស្ត្រនិរន្តរភាពទាំង ៨ ចំណុច ការអភិវឌ្ឍសមត្ថភាពត្រូវបានចាត់ទុកជាយន្តការសំខាន់ ដែលអាចធានាបាននូវការបន្ត និងការរួមបញ្ចូលការងារគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធបណ្តុះបណ្តាលផ្លូវការរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន។
ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាលើផែនការសកម្មភាពរួមរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រនិរន្តរភាពការងារគណនេយ្យភាពសង្គម និងកំណត់សកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០២៦។ អង្គប្រជុំក៏បានឯកភាពបន្តកិច្ចពិភាក្សាបច្ចេកទេស ដើម្បីផ្តល់ធាតុចូលសម្រាប់ការកែលម្អ និងរៀបចំឯកសារទស្សនទានស្តីពីការអនុវត្តសាកល្បងថ្នាលសិក្សាពីចម្ងាយ សម្រាប់រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអង្គភាពផ្តល់សេវានៃតំបន់គោលដៅ។
កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីពង្រឹងការអភិវឌ្ឍសមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងធានានូវនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម សំដៅលើការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP