កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីសិក្សា ពិនិត្យ និងកែលម្អចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

២៥ មិថុនា ២០២៦

,  

59

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមជាសហប្រធានកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីសិក្សា ពិនិត្យ និងកែលម្អចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រួមជាមួយ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ភ.ឃ.ស. ដោយមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល លេខាធិការដ្ឋាន គ.ជ.អ.ប. លេខាធិការដ្ឋាន គ.ភ.ឃ.ស. និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ២៥ រូប។
អង្គប្រជុំបានផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច និងបានពិនិត្យ ពិភាក្សាលើឯកសារទស្សនាទានសម្រាប់ការសិក្សា ពិនិត្យ និងកែលម្អចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយផ្តោតលើការធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យ សូចនាករ យន្តការវាយតម្លៃ និងនីតិវិធីពាក់ព័ន្ធ។
ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីបទពិសោធន៍នៃការរៀបចំចលនាប្រឡងប្រណាំងរបស់បណ្តាក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើការកំណត់គោលដៅ លក្ខណៈវិនិច្ឆ័យ សូចនាករ យន្តការវាយតម្លៃ និងប្រព័ន្ធលើកទឹកចិត្ត ព្រមទាំងបានលើកយកគំរូល្អ បញ្ហាប្រឈម និងមេរៀនដែលទទួលបានពីការអនុវត្តចលនាប្រឡងប្រណាំងនានា ដើម្បីយកមកធ្វើជាធាតុចូលសម្រាប់ការកែលម្អគោលនយោបាយនេះឱ្យកាន់តែមានភាពស៊ីសង្វាក់ សមស្រប និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
ក្នុងនាមជាសហប្រធាន ឯកឧត្តម ចាន់ សុធា បានលើកឡើងថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០១០ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការចូលរួមរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ ទោះជាយ៉ាងណា បន្ទាប់ពីការអនុវត្តអស់រយៈពេលជាង ១៥ ឆ្នាំ បរិបទសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងទម្រង់នៃបញ្ហាប្រឈមបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យមានការពិនិត្យ និងកែលម្អគោលនយោបាយនេះឡើងវិញឱ្យស្របតាមនិន្នាការ និងតម្រូវការបច្ចុប្បន្ន។ ក្នុងន័យនេះ ឯកឧត្តមបានស្នើឱ្យមានការរៀបចំក្រុមការងារបច្ចេកទេសតូចមួយ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅ តាមរយៈការប្រមូលទិន្នន័យ និងធាតុចូលពីបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ព្រមទាំងសិក្សាបទពិសោធន៍ពីការរៀបចំចលនាប្រឡងប្រណាំងនានា ដើម្បីកំណត់លក្ខណៈវិនិច្ឆ័យ សូចនាករ និងយន្តការវាយតម្លៃដែលមានភាពច្បាស់លាស់ អាចវាស់វែងបាន និងឆ្លុះបញ្ចាំងពីលទ្ធផលជាក់ស្តែង។
ជាលទ្ធផលអង្គប្រជុំបានឯកភាពក្នុងការបង្កើតក្រុមការងារបច្ចេកទេសតូចមួយដើម្បីទទួលបន្ទុកសិក្សាបច្ចេកទេសតាមរយៈការប្រមូលទិន្នន័យ និងធាតុចូលពីក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួចរៀបចំសេចក្តីព្រាងលក្ខណៈវិនិច្ឆ័យ សូចនាករ និងជម្រើសនៃយន្តការសមស្រប សម្រាប់ដាក់ជូនក្រុមការងារចំពោះកិច្ច ពិនិត្យ និងពិភាក្សា មុននឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចជាបន្តទៀត។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP