កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្តីពីការគាំទ្រ តាមដាន និងត្រួតពិនិត្យការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

២០ មិថុនា ២០២៦

,  

24

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប (អគារ V)៖ ថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្តីពីការគាំទ្រ តាមដាន និងត្រួតពិនិត្យការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ តំណាងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ តំណាងអង្គការ GIZ និងក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប សរុបចំនួន ២៥ រូប (ស្រ្តី ៦ រូប)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង គាំទ្រ តាមដាន និងត្រួតពិនិត្យ ដើម្បីជំរុញ និងពង្រឹងការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ស្របតាមអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
កិច្ចប្រជុំបានពិភាក្សា និងសម្រេចលើកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
- ពិនិត្យ និងផ្តល់យោបល់៖ លើរបៀបវារៈនៃការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ គោលដៅ (តារាងទី១ ទី២ និងទី៣)។
- រៀបចំផែនការចុះគាំទ្រផ្ទាល់៖ ក្រុមការងារបានឯកភាពលើកម្មវិធីចុះជួយគាំទ្រផ្ទាល់ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ គោលដៅចំនួន ៥ ដែលត្រូវអនុវត្តជាបន្តបន្ទាប់។ ក្នុងនោះ សកម្មភាពដំបូងនឹងត្រូវចុះគាំទ្រនៅខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
អង្គប្រជុំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាឱ្យការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងក្នុងរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រេចបានលទ្ធផលត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស និងឆ្លើយតបទៅនឹងការគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP