ពិធីប្រកាសចូលកាន់មុខតំណែង លោក តាំង ម៉េងលាន ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ

១៩ មិថុនា ២០២៦

,  

22

Banner
ខេត្តកំពង់ធំ៖ នាថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក តាំង ម៉េងលាន ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ។

ពិធីប្រកាសចូលកាន់មុខតំណែងមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងការអបអរសាទរចំពោះលោកអភិបាលរងថ្មី និងបានកោតសរសើរចំពោះសមិទ្ធផលនានាដែលរដ្ឋបាលខេត្តកំពង់ធំសម្រេចបានកន្លងមក ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការជំរុញការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងអំពីបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពតំបន់ និងពិភពលោក ដែលទាមទារឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តពង្រឹងសមត្ថភាព ភាពធន់ និងភាពម្ចាស់ការ ក្នុងការគ្រប់គ្រង និងឆ្លើយតបចំពោះបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តល់អនុសាសន៍ដល់រដ្ឋបាលខេត្តកំពង់ធំឱ្យបន្តផ្តោតការយកចិត្តទុកដាក់លើកិច្ចការអាទិភាពសំខាន់ៗ រួមមាន៖ (១) ពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) (២) ជំរុញការអនុវត្តផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (៣) លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការទាក់ទាញវិនិយោគ និងការអភិវឌ្ឍវិស័យទេសចរណ៍ និង (៤) ពង្រឹងរបៀបរបបការងារ តម្លាភាព គណនេយ្យភាព វិជ្ជាជីវៈ សាមគ្គីភាពផ្ទៃក្នុង និងភាពជាអ្នកដឹកនាំ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការគ្រប់គ្រងរដ្ឋបាលខេត្ត។
ជាលទ្ធផល ពិធីបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្នុងបរិយាកាសសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តជំរុញការអភិវឌ្ឍខេត្តកំពង់ធំឱ្យកាន់តែមានវឌ្ឍនភាព និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP