វេទិកា និងកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីការបញ្ជ្រាបយេនឌ័រនៅក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ

២៩ មិថុនា ២០២៦

,  

59

Banner
រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង «វេទិកា និងកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីការបញ្ជ្រាបយេនឌ័រនៅក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ» ។
កម្មវិធីនេះត្រូវបានសហការរៀបចំឡើងដោយក្រសួងកិច្ចការនារី និងអង្គការ UN Women ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ការគាំទ្រ និងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្អែកលើអំណះអំណាងតាមបែបវិទ្យាសាស្ត្រ និងព័ត៌មានទិន្នន័យជាក់ស្តែង ។វេទិកានេះមានសមាសភាពចូលរួមផ្ទាល់សរុបប្រមាណ ៨០ រូប ដែលរួមមាន ថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ពីអង្គការ UN Women, UNDP, UNIDO, ADB, World Bank, Plan International Cambodia, CAPRED, FAO, JICA, និង Tetra-tech ។ ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពីយន្តការអនុវត្ត ដែលជាប្រធាននិងសមាជិកនៃក្រុមការងារបញ្ជ្រាបយេនឌ័រ (GMAG) តាមវិស័យ ព្រមទាំងតំណាងសង្គមស៊ីវិល និងសហគមន៍ មកពីអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងក្រុមយុវជនផងដែរ ។
នៅក្នុងកិច្ចពិភាក្សាដេញដោលនៃកិច្ចសន្ទនាកម្រិតខ្ពស់នេះ អង្គពិធីបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទ៖ «ការពង្រឹងយន្តការ និងវិធីសាស្ត្រ ក្នុងការជំរុញការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងកម្មវិធី និងវិស័យពាក់ព័ន្ធនឹងអាកាសធាតុ និងគ្រោះមហន្តរាយ»។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP