ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

១៨ មិថុនា ២០២៦

,  

22

Banner
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility - CCFF)» កម្មវិធីនេះ សហការរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រុមហ៊ុន Mekong Strategic Capital (MSC) ដោយមានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund - GCF) តាមរយៈធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ដែលជាស្ថាប័នមានសម្បទា (Accredited Entity)។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានផ្តល់កិត្តិយសចូលរួមជាដោយ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។ ពីធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងតំណាងវិស័យឯកជនយ៉ាងច្រើនកុះករផងដែរ។
កម្មវិធី CCFF នេះ គឺជាជំហានយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ក្នុងគោលបំណងរួមចំណែកកាត់បន្ថយហានិភ័យអាកាសធាតុ តាមរយៈយន្តការហិរញ្ញវត្ថុពីររួមមាន៖
១. ការផ្តល់ឥណទានផ្ទាល់៖ ផ្តល់ឥណទានដែលមានអត្រាការប្រាក់សម្បទាន និងរយៈពេលវែង ជូនដល់ម្ចាស់អាជីវកម្មបៃតង។
២. ការផ្តល់ឥណទានបោះដុំ៖ ផ្តល់ទុនបន្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក ដើម្បីជំរុញការផ្តល់កម្ចីបៃតងឱ្យកាន់តែទូលំទូលាយ។ ថវិកាហិរញ្ញប្បទានអាកាសធាតុនេះ នឹងត្រូវផ្តោតការគាំទ្រយ៉ាងយកចិត្តទុកដាក់លើវិស័យអាទិភាពចំនួន ៥ រួមមាន៖ ១. ថាមពលកកើតឡើងវិញ ២. ថាមពលប្រកបដោយប្រសិទ្ធភាព ៣. កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី ៤. ប្រព័ន្ធធារាសាស្ត្រ ៥. ការដឹកជញ្ជូនដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប
ពីធីប្រកាសនេះ បានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងការជំរុញកម្ពុជាឱ្យឈានទៅរកសេដ្ឋកិច្ចបៃតង និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចិរភាព៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP