ផែនការអនុវត្តបីឆ្នាំដំណាក់កាលទី៣ (ផអ៣ទី៣) ២០១៨-២០២០ ត្រូវបានអនុម័តដោយ គ.ជ.អ.ប. ខែតុលា ឆ្នាំ២០១៧ ដោយបានបន្តពង្រឹងនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិមួយដែលមានស្វ័យភាព និងមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ និងជាស្ថាប័នពុំមែនជាខ្សែបណ្តោយរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ ព្រមទាំងថ្នាក់រដ្ឋបាលក្រោមជាតិនីមួយៗមិនចំណុះគ្នាទៅវិញទៅមក (លើកលែងទំនាក់ទំនងរវាងរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ និងរវាងរដ្ឋបាលក្រុង និងសង្កាត់) និងមានការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការអនុវត្តមុខងារនានាដែលបានផ្ទេរឱ្យ និងមុខងារជាអាណត្តិទូទៅសំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ផអ៣ទី៣ មានសមាភាគចំនួន៥ ដូចខាងក្រោម៖
សមាសភាពទី១៖ ការគ្រប់គ្រងការងារកំណែទម្រង់
-ការលើកកម្ពស់និរន្តភាព និងស្ថាប័នភាវូបនីយកម្មនៃការងារកំណែទម្រង់នានាត្រូវបានធានា
-ភាពជាម្ចាស់ និងការគាំទ្រដល់កំណែទម្រង់ត្រូវបានពង្រឹងយ៉ាងទូលំទូលាយ
-សង្គមស៊ីវិល និងផ្នែកឯកជនក្លាយជាដៃគូជាមួយរដ្ឋាភិបាលក្នុងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
-ផអ៣ទី៣ ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
សមាសភាគទី២៖ អភិបាលកិច្ចល្អ
-រដ្ឋបាលថ្នាក់ក្រោមជាតិមានការប្រាស្រ័យទាក់ទង
និងឆ្លើយតបចំពោះប្រជាពលរដ្ឋកាន់តែល្អប្រសើរ
-ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិជាតំណាងប្រជាពលរដ្ឋ
ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងគោលនយោបាយនានា
-រដ្ឋបាលថ្នាក់ក្រោមជាតិមានគណនេយ្យភាព និងអនុវត្តបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត
និងស្តង់ដានានារបស់រដ្ឋបាលថ្នាក់ជាតិដោយផ្សារភា្ជប់នឹងការវិភាជធនធាន
និងការលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិផ្អែកលើលទ្ធផលការងារ
-រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់គ្រងការងាររបស់ខ្លួនបានល្អប្រសើរ
និងមានប្រសិទ្ធភាព
-រដ្ឋបាលថ្នាក់ក្រោមជាតិ ដោះស្រាយ និងលើកកម្ពស់សុខុមាលភាពរបស់ក្រុមជនងាយរងគ្រោះនានា។
សមាសភាគទី៣៖ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស
-រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិអំណាច និងស្វ័យភាពក្នុងការគ្រប់គ្រងបុគ្គលិករបស់ខ្លួន
-បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិមានចំនួនគ្រប់គ្រាន់ មានចំណេះដឹង និងមានសមត្ថភាពសមស្របក្នុងការបំពេញការទទួលខុសត្រូវរបស់ខ្លួន។
សមាសភាគទី៤៖ ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន
-រដ្ឋបាលថ្នាក់ក្រោមជាតិមានការផ្តួចផ្តើមគំនិតដោះស្រាយបញ្ហាជាអាទិភាពនានារបស់មូលដ្ឋាន
និងផ្តល់សេវានានា តាមរយៈមុខងារជាអាណត្តិទូទៅរបស់ខ្លួន
-ប្រសិទ្ធភាពនៃការផ្តល់សេវាត្រូវបានបង្កើន
តាមរយៈការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
-ក្រសួង ស្ថាប័ននានារៀបចំ និងអនុវត្តគោលនយោបាយ
លិខិតបទដ្ឋាន និងស្តង់ដានានាស្របតាមគោលនយោបាយវិមជ្ឈការ
-ខេត្តផ្តល់អន្តរាគមន៍ដល់ក្រុង ស្រុក និងឃុំ សង្កាត់ ដោយឡែកក្រុង ស្រុកផ្តល់ការគាំទ្រផ្នែករដ្ឋបាលឃុំ សង្កាត់។
សមាសភាគទី៥៖ វិមជ្ឈការហិរញ្ញវត្ថុ
-ការផ្តល់ធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិផ្អែកទៅលើលទ្ធផលនៃការបំពេញការងារ ក្នុងបែបផែនជាឆន្ទានុសិទ្ធផ្តោតទៅលើការអភិវឌ្ឍ និងមានចំនួនសមស្រប ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងស្តង់ដានៃការផ្តល់សេវា។
ដើម្បីទាញយកឯកសារ៖ ផែនការអនុវត្តបីឆ្នាំ (ផអ៣ទី៣) ២០១៨-២០២០
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh