ការពិពណ៌នាការងារ (Job Description - JD)
គម្រោង | គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច LASED II |
មុខតំណែង | អ្នកសម្អាត (១ មុខតំណែង) |
ទីកន្លែងបំពេញការងារ | LASED II លេខាធិការដ្ឋាន គ.ជ.អ.ប |
រយៈពេល | មួយឆ្នាំ (អាចបន្តផ្អែកលើការវាយតម្លៃប្រចាំឆ្នាំ) |
១. សាវតា
គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច LASED II ជាគម្រោងមួយគាំទ្រដល់ការប្រតិបត្ដិកម្មវិធីដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចែកជូនដីដល់ប្រជាពលរដ្ឋដែលគ្មានដីធ្លី និងប្រជាពលរដ្ឋក្រីក្រ តាមរយៈដីសម្បទានសង្គមកិច្ច ដើម្បីលើកកម្ពស់ការចិញ្ចឹមជីវិតរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ គម្រោងមានគោលបំណងបែងចែកដីធ្លីរបស់រដ្ឋដែលមានលក្ខណៈសមស្របសម្រាប់កសិកម្ម ជំរុញ និងបង្កើនផលិតភាពកសិកម្ម ការទទួលបាននូវសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ ជាមួយនឹងការផ្ដល់សេវាកម្មគាំទ្រសមស្របមួយចំនួនដល់គ្រួសារដែលមានដីធ្លីតិចតួច និងគ្មានដីធ្លីសោះ និងដាក់បង្ហាញនូវការអនុវត្ដន៍ដំណើរការតាមស្ដង់ដា និងមានតម្លាភាពមួយសម្រាប់ពង្រីកការអនុវត្ដនៃដីសម្បទានសង្គមកិច្ចដែលផ្ដួចផ្ដើមនៅមូលដ្ឋាន។
២. តួនាទី និងភារកិច្ច
២.១. តួនាទី និងភារកិច្ចទូទៅ
បុគ្គលិកជាអ្នកសម្អាតមានតួនាទីទទួលខុសត្រូវថែទាំអនាម័យនៅក្នុងការិយាល័យរបស់គម្រោង LASED II នៃលេខាធិការដ្ឋាន គ.ជ.អ.ប ។
២.២. ភារកិច្ចជាក់លាក់
ភារកិច្ចសំខាន់ៗរបស់អ្នកសម្អាតមានដូចខាងក្រោម៖
៣. ការទទួលខុសត្រូវ និងខ្សែគណនេយ្យភាព
អ្នកសម្អាតរបស់គម្រោង LASDED II ប្រចាំនៅលេខាធិការដ្ឋានគ.ជ.អ.ប ត្រូវចុះកិច្ចសន្យាបំពេញការងារជាមួយ និងស្ថិតនៅក្រោមការទទួលខុសត្រូវរួមរបស់ប្រធានគម្រោង LASED II នៃលេខាធិការដ្ឋាន គ.ជ.អ.ប ។
៤. ចំណេះដឹង និងបទពិសោធន៍
បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
៥. ទីកន្លែងដាក់ពាក្យ និងកាលបរិច្ឆេទ
បេក្ខជនដែលមានចំណាប់អារម្មណ៍ និងបំពេញល័ក្ខខ័ណ្ឌដូចរៀបរាប់ខាងលើ សូមបំពេញបែបបទបំពេញការងារដែលមានភ្ជាប់មកជាមួយសេចក្តីប្រកាសនេះ និងផ្ញើមកលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានអាសយដ្ឋាននៅក្នុងបរិវេណក្រសួងមហាផ្ទៃ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ អាគារ T ជាន់ផ្ទាល់ដី បន្ទប់ PMSD ឬអាចផ្ញើមកសារអេឡិចត្រូនិច lased.info@ncdd.gov.kh ។ ឈប់ទទួលពាក្យនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ រសៀល។
បញ្ជាក់ ៖ មុខតំណែងនេះជាប្រភេទកិច្ចសន្យាការងារ ដូច្នេះបេក្ខជនដែលនឹងត្រូវជ្រើសរើសឲ្យបំពេញការងារ ត្រូវតែមិនមែនជាបុគ្គលិករាជការស៊ីវិល។ ក្នុងករណីដែលបេក្ខជនជាបុគ្គលិករាជការស៊ីវិល បេក្ខជននោះត្រូវដាក់ពាក្យសុំស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្សរ៍ ក្នុងរយៈពេលនៃការបំពេញការងារជាមួយគម្រោង។
ចំណងជើង | ទាញយក |
---|---|
សេចក្តីប្រកាសជ្រើសរើសបុគ្គលិកផ្នែកអនាម័យ | ទាញយកឯកសារ |
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh