វិបស្សនាស្តីពីដំណោះស្រាយបញ្ហាប្រឈមគម្រោងអភិវឌ្ឍន៍ និងថវិកាឃុំ សង្កាត់

០៨ តុលា ២០២៦

,  

51

Banner
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ មានការរៀបចំវិបស្សនាមួយដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ និងការរៀបចំនិងអនុវត្តថវិការបស់រដ្ឋបាលឃុំ សង្កាត់។ វិបស្សនានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៤២រូប (ស្រី១០រូប)។

អង្គវិបស្សនាបានពិភាក្សាយ៉ាងផុសផុល ដើម្បីប្រមូលធាតុចូល និងដោះស្រាយបញ្ហាប្រឈមចំនួន រួមមាន៖
• ការធ្វើប្រតិភូកម្មមុខងារការធ្វើអនុលោមភាពលើគម្រោងថវិកាឃុំ សង្កាត់ ទៅឱ្យរដ្ឋបាលក្រុង ស្រុក។
• នីតិវិធីនៃការរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ការផ្ទេរសិទ្ធិអំណាច និងការដោះស្រាយបញ្ហាក្នុងកិច្ចលទ្ធកម្មឃុំ សង្កាត់ (ការរៀបចំបញ្ជីអ្នកទទួលការ កិច្ចសន្យា ការទូទាត់ និងសៀវភៅ PIM)។
• ការរៀបចំសេចក្តីព្រាងសារាចរណែនាំអន្តរក្រសួងសម្រាប់ប្រើប្រាស់ថវិកាក្រុង ស្រុកក្នុងការអនុវត្តមុខងារដែលបានផ្ទេរ (៥៥មុខងារ)
ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាលើកិច្ចការចំពោះមុខចំនួន ៦ ដូចខាងក្រោម៖
១. កំណត់ហេតុរួម៖ ក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និង គ.ជ.អ.ប. នឹងចាត់មន្ត្រីបច្ចេកទេសពិនិត្យលើសេចក្តីព្រាងកំណត់ហេតុរួម មុនដាក់ជូនថ្នាក់ដឹកនាំក្រសួងសម្រេច។
២. ផែនការសកម្មភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងកំណត់ពេលវេលាសម្រាប់អនុវត្តសកម្មភាពទាំង១៦ ដែលបានឯកភាព ដើម្បីធ្វើការពិនិត្យ និងពិភាក្សាដោយក្រសួង ស្ថាប័នពាក់ព័ន្ធ។
៣. សារាចរអន្តរក្រសួង៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀបចំព្រាងសារាចរអន្តរក្រសួងស្តីពីការ​ប្រើប្រាស់ថវិកាសម្រាប់​អនុវត្ត​មុខងារទាំង៥៥ របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
៤. ការពន្លឿនការផ្ទេរថវិកា៖ ក្រសួងសេដ្ឋកិច្ច នឹងពិនិត្យលទ្ធភាពពន្លឿនការផ្ទេរមូលនិធិឃុំ សង្កាត់ ពី ៤លើក មកត្រឹម ២លើកក្នុងមួយឆ្នាំ ដើម្បីសម្រួលដល់ការអនុវត្ត និងទូទាត់ថវិកាគម្រោងឱ្យបានទាន់ពេល។
៥. សេចក្តីណែនាំបច្ចេកទេស៖ ក្រសួងមហាផ្ទៃ ស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមរៀបចំសេចក្តីព្រាងសេចក្តីណែនាំបច្ចេកទេសស្តីពីការអនុវត្តគម្រោងក្រុង ស្រុក និងសេចក្តីព្រាងសេចក្តីណែនាំបច្ចេកទេសស្តីពីការអនុវត្តគម្រោងរាជធានី ខេត្ត ដូចសៀវភៅណែនាំបច្ចេកទេសស្តីពីការអនុវត្តគម្រោងឃុំ សង្កាត់។
៦. ប្រភពចំណូលបន្ថែម៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងពិចារណាលើការអនុវត្តសាកល្បង​នូវការប្រគល់ប្រភពចំណូលបន្ថែមដល់រដ្ឋបាលក្រុង ស្រុក។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP