សិក្ខាសាលាកសាងសមត្ថភាព និងចែករំលែកចំណេះដឹង ក្រោមមូលបទ “ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព ស្តង់ដាការលាតត្រដាងព័ត៌មានអំពីចីរភាព IFRS និងហានិភ័យអាកាសធាតុ”

២៦ ឧសភា ២០២៦

,  

19

Banner
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំក្រុមការងារបច្ចេកទេស ដើម្បីចូលរួមធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការរៀបចំស្ថាប័ន ការត្រៀមខ្លួនដើម្បីក្លាយជាស្ថាប័នអនុវត្តជាតិនៅកម្ពុជា និងបទពិសោធន៍ក្នុងការទទួលបានហិរញ្ញប្បទានដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង (GCF) ក្នុងសិក្ខាសាលាកសាងសមត្ថភាព និងចែករំលែកចំណេះដឹងក្រោមមូលបទ “ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព ស្តង់ដារការលាតត្រដាងព័ត៌មានអំពីចីរភាព និងហានិភ័យអាកាសធាតុ”។

គួរជម្រាបផងដែរថា សិក្ខាសាលានេះបានរៀបចំឡើងក្រោមការសហការរៀបចំដោយក្រសួងបរិស្ថាន វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសមាគមធនាគារនៅកម្ពុជា (ABC) ក្នុងគោលបំណង ដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹងរបស់វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាអំពីហិរញ្ញវត្ថុប្រកបដោយចីរភាព ពិសេសប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព ស្តង់ដារការលាតត្រដាងព័ត៌មានអំពីចីរភាព (International Financial Reporting Standard ) និងហានិភ័យអាកាសធាតុ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យហិរញ្ញវត្ថុកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ប្រមាណ៩៥នាក់ (ស្រី ៤១)៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP