កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងដើម្បីត្រៀមរៀបចំ សិក្ខាសាលាចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

១៧ កក្កដា ២០២៦

,  

3

Banner
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងដើម្បីត្រៀមរៀបចំ សិក្ខាសាលាចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបៀបវារៈនៃកម្មវិធី ក៏ដូចជាបែងចែកតួនាទី ភារកិច្ចដល់ក្រុមការងារបច្ចេកទេសនៃអន្តរក្រសួង ដែលរួមមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋានគ.ជ.អ.ប. ក្នុងការរួមចំណែកទទួលខុសត្រូវលើភារកិច្ចដែលបានឯកភាពគ្នា ក្នុងដំណើរការនៃការត្រៀមរៀបចំសិក្ខាសាលានាពេលខាងមុខនេះ ឱ្យបានច្បាស់លាស់ រៀបរយ និងដោយរលូនទាន់ពេលវេលា។
ជាលទ្ធផល អង្គប្រជុំបានសម្រេចឯកភាពលើរបៀបវារៈមួយចំនួនដូចជា ការកែសម្រួលលើរបៀបវារៈនៃកម្មវិធី ការកំណត់យកទីតាំងរៀបចំកម្មវិធី ការរៀបចំបែងចែកក្រុមការងារបច្ចេកទេស និងការៀបចំបែបបទរដ្ឋបាលនានា ជាពិសេសគឺការរៀបចំគាំទ្រផ្សេងៗដែលសម្រួលដល់អ្នកចូលរួមក្នុងសិក្ខាសាលាទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom) ផងដែរ។
កិច្ចប្រជុំនេះក៏មានកាអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក៏ដូចជាក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋានគ.ជ.អ.ប. អគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ សរុបចំនួន ៤៣រូប (ស្រី១២ រូប)។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP