កម្ពុជាបានអនុម័តលើរបាយការណ៍ការសិក្សាប៉ាន់ប្រមាណភាពងាយរងគ្រោះ និងហានិភ័យអាកាសធាតុ (CRVA ២០២៥)

០៧ មេសា ២០២៦

,  

27

Banner
ភ្នំពេញ៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានចេញផ្សាយរបាយការណ៍ជាតិស្តីពីការវាយតម្លៃហានិភ័យអាកាសធាតុ និងភាពងាយរងគ្រោះសម្រាប់ការបន្ស៊ាំអាកាសធាតុនៅថ្នាក់ក្រោមជាតិនៅកម្ពុជា ឆ្នាំ២០២៥ (CRVA ២០២៥) ដែលផ្តល់នូវភស្តុតាងថ្មីកម្រិតស្រុក ដើម្បីជាមគ្គុទេសក្នុងការបន្សុំាអាកាសធាតុ និងការវិនិយោគដែលធន់នៅទូទាំងប្រទេស។

របាយការណ៍នេះរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានការគំាទ្របច្ចេកទេសពីមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) របាយការណ៍បង្ហាញទីតំាង និងវិស័យអាទិភាពដែលមានហានិភ័យអាកាសធាតុ និងផ្តល់នូវមគ្គុទេសសម្រាប់ថ្នាក់ក្រោមជាតិក្នុងការធ្វើផែនការថវិកាហិរញ្ញប្បទានអាកាសធាតុ។
នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពធន់ក្នុងតំបន់ឱ្យកាន់តែរឹងមាំ ការវិនិយោគលើការសម្របខ្លួនឱ្យកាន់តែឆ្លាតវៃ និងការការពារសហគមន៍ ការចិញ្ចឹមជីវិត និងប្រព័ន្ធអេកូឡូស៊ីឱ្យបានកាន់តែប្រសើរ។
សូមអានរបាយការណ៍ពេញនៅទីនេះ https://library.ncdd.gov.kh/detail/16976


ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP