វេទិកាកែទម្រង់ស្តីពីការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ

០៤ មេសា ២០២៦

,  

21

Banner
សាលាភូមិន្ទរដ្ឋបាល៖ ថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជាប្រធាន​លេខាធិការ​ដ្ឋាន ​ គ.ជ.អ.ប.​ បាន​អញ្ជើញ​ចូលរួម​ធ្វើជាវាគ្មិន​ក្រោម​ប្រធានបទ​៖ “វឌ្ឍនភាពនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង​ទិសដៅ​បន្ដ​នៃ​កំណែ​ទម្រង់​” ក្នុង​វេទិកា​កែទម្រង់​ស្តីពី​ការលើក​កម្ពស់​អភិបាលកិច្ច​ក្នុង​រដ្ឋបាល​សាធារណៈ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជាប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​។ វេទិកា​នេះមាន​គោលបំណង​ក្នុងការ​ពង្រីកការ​ផ្សព្វផ្សាយ​អំពីសមិទ្ធផល​សំខាន់ៗ​ នៃ​ការអនុវត្ត​ការកែទម្រង់​គន្លឹះនានា​របស់រាជរដ្ឋាភិបាល​នីតិកាលទី៧ ​ នៃរដ្ឋសភា​។


វេទិកាស្តីពីការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ មានការអញ្ជើញចូលរួមជាវាគ្មិនពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃលេខាធិការដ្ឋាន/អគ្គលេខាធិការដ្ឋានការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការកែទម្រង់ច្បាប់។

វេទិកានេះ មានការអញ្ជើញចូលរួមពីឯកឧត្ត្តម លោកជំទាវថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ព្រមទាំងសាធារណជនផងដែរ៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP