កិច្ចប្រជុំពិភាក្សាលើការជំរុញ និងគាំទ្រការតែងតាំងនាយកសាលាតាមគ្រឹះស្ថានសិក្សាសាធារណៈ (មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា)

១៤ តុលា ២០២៦

,  

35

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. អគារ (V) ៖ ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងឯកឧត្តម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាលើការជំរុញ និងគាំទ្រការតែងតាំងនាយកសាលាតាមគ្រឹះស្ថានសិក្សាសាធារណៈ (មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា)។ កិច្ចប្រជុំក៏មានការចូលរួមពីតំណាងក្រសួងស្ថាប័នថ្នាក់ជាតិ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ និងក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ៣៣រូប (ស្រី ៥រូប) ព្រមទាំងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom Meeting)។

កិច្ចប្រជុំពិភាក្សានេះមានគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តស្តីពីការតែងតាំងនាយកសាលារៀននៅគ្រប់កម្រិត និងពិភាក្សាលើបញ្ហាប្រឈមដែលធ្វើឱ្យការតែងតាំងនាយកសាលាមិនទាន់សម្រេចបានទាន់ពេលវេលា ព្រមទាំងកំណត់វិធានការជាក់លាក់ រួមទាំងអ្នកទទួលខុសត្រូវ និងកាលកំណត់ ដើម្បីពន្លឿនការតែងតាំងនាយកសាលា ដោយធានាបាននូវតម្លាភាព គុណភាព ស្របទៅតាមលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។

ការយកចិត្តទុកដាក់ជំរុញ និងពន្លឿនការតែងតាំងនាយកសាលាប្រកបដោយគុណវុឌ្ឍិ និងតម្លាភាពនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការរួមចំណែកយ៉ាងសកម្មដល់ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការអប់រំសាធារណៈនៅតាមគ្រឹះស្ថានសិក្សាឱ្យកាន់តែមានការរីកចម្រើន និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ធនធានមនុស្សនៅមូលដ្ឋាន។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP