សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលរាជធានី ខេត្ត

១៥ មិថុនា ២០២៦

,  

12

Banner
ខេត្តសៀមរាប៖ ថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ដែលបានរៀបចំឡើងនៅសណ្ឋាគារ សោមាទេវីអង្គរ ខេត្តសៀមរាប រៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រោមការសហការគាំទ្រពីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ)។ ក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាង ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងរដ្ឋបាលខេត្តសៀមរាប កំពង់ធំ ស្ទឹងត្រែង មណ្ឌលគិរី កំពត កំពង់ស្ពឺ កណ្តាល ព្រៃវែង ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ) និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធនានា សរុបចំនួន ១១០រូប។

សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១.ធ្វើការពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងការពិពណ៌នាមុខតំណែងរបស់បុគ្គលិករដ្ឋបាលខេត្ត ឱ្យស្របទៅនឹងរចនាសម្ព័ន្ធ មុខងារ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់អង្គភាពនីមួយៗ
២.ដើម្បីប្រមូលធាតុចូលបំពេញបន្ថែម និងកែសម្រួលបញ្ចប់សេចក្តីព្រាងការពិពណ៌នាមុខតំណែងរបស់បុគ្គលិករដ្ឋបាលរាជធានី ខេត្ត។

ការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម គឺជាកិច្ចការដ៏ចាំបាច់ និងមាន សារៈ សំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងាររបស់បុគ្គលិក សំដៅធានាដល់ការសម្រេចបាននូវគោលដៅ បេសកកម្ម និងការទទួលខុសត្រូវរបស់អង្គភាពនីមួយៗនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ផ្អែកលើការងារដ៏មានសារៈសំខាន់នេះ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (កជទី២) បាននិងកំពុងរៀបចំ និងដាក់អនុវត្តនូវប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំការពិពណ៌នាមុខតំណែង ការកំណត់លក្ខខណ្ឌការងារ ការគ្រប់គ្រងវត្តមានរបស់បុគ្គលិក ការ វាយតម្លៃលើលទ្ធផលនៃការបំពេញការងារ ក៏ដូចជាការលើកទឹកចិត្តដល់ បុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

លទ្ធផលនៃការរៀបចំការពិពណ៌នាមុខតំណែង និងលទ្ធផលនៃវាយតម្លៃផ្អែកលើសមិទ្ធកម្ម គឺជាមូលដ្ឋានសម្រាប់ការតែងតាំង ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ការអភិវឌ្ឍសមត្ថភាព ការលើកទឹកចិត្ត ក៏ដូចជាការដាក់ទណ្ឌកម្មខាងវិន័យផងដែរ។ ឯកសារពិពណ៌នាមុខតំណែង គឺជាឯកសារដែលបានរៀបរាប់លម្អិតអំពីតួនាទី ភារកិច្ច ការ ទទួលខុសត្រូវ និងខ្សែគណនេយ្យភាព ព្រមទាំងលក្ខណៈសម្បត្តិសមស្របសម្រាប់មុខតំណែ ងនីមួយៗប្រកបដោយភាពច្បាស់លាស់។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP