វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម (SA-CCA Project) ដល់ផ្នែកផ្គត់ផ្គង់នៅក្នុងស្រុកគោលដៅទាំងបី នៃខេត្តបាត់ដំបង

១០ មិថុនា ២០២៦

,  

20

Banner
ខេត្តបាត់ដំបង៖នាថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម ដល់ផ្នែកផ្គត់ផ្គង់នៅស្រុកគោលដៅទាំងបី នៃខេត្តបាត់ដំបង រួមមាន៖ ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ និងស្រុកបវេល។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងចំនួន០២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានកិច្ចសហការរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយអង្គការហេក្ស/អែពើកម្ពុជា និងអង្គការស្តារកម្ពុជា ក្នុងគោលបំណងផ្ដល់ការយល់ដឹង អភិវឌ្ឍន៍សមត្ថភាព​ និងតួនាទីក្នុងការទទួលខុសត្រូវរបស់សិក្ខាកាមដែលបានចូលរួមដែលជាតួអង្គផ្នែកផ្គត់ផ្គង់ក្នុងការអនុវត្តគម្រោងសាកល្បងនេះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។

គួរជម្រាបជូនផងដែរថា តាមរយៈការអនុវត្តសាកល្បងលើការបន្សាំនឹងការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម នៅស្រុកគោលដៅទាំងបីខាងលើ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យគ្រួសារកសិករខ្នាតតូច និងសហគមន៍ដែលងាយរងគ្រោះ ព្រមទាំងវិស័យឯកជនអាចទទួលបានអត្ថប្រយោជន៍តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាពសង្គម ការធ្វើផែនការ និងគោលនយោបាយដែលទាក់ទងនឹងការបន្សាំទៅនឹងបំរែបំរួលអាកាសធាតុ។

វគ្គបណ្ដុះបណ្ដាលនេះក៏ការអញ្ចើញចូលរួមពីក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលឃុំ តំណាងមន្ទីរកសិកម្មខេត្ត ស្រុក និងឃុំ មកពីស្រុកទាំងបី តំណាងអង្គការស្តារកម្ពុជា និងតំណាងអង្គការហេក្ស/អែពើកម្ពុជា សរុបចំនួន ៣៥រូប (ស្រី០៥រូប)។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP