ផែនការអនុវត្តគណនេយ្យភាពសង្គម (ផ.អ.គ.ស.) ដំណាក់កាលទី២ (២០១៩-២០២៥)


ចក្ខុវិស័យនៃផែនការអនុវត្តគណនេយ្យភាពសង្គម (ផ.អ.គ.ស.) ដំណាក់កាលទី២ គឺពង្រឹងយន្តការសម្រាប់អនុវត្តការងារគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការនៅទូទាំងប្រទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព សំដៅលើកកម្ពស់នូវសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។


ផ.អ.គ.ស. ដំណាក់កាលទី២ មានសមាសភាគសំខាន់ៗចំនួន៥ រួមមាន៖ ១). តម្លាភាព ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ២). ការត្រួតពិនិត្យ តាមដានដោយប្រជាពលរដ្ឋ ៣). ការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម ៤). ការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព និងការទំនាក់ទំនង និង ៥). ការគ្រប់គ្រង ត្រួតពិនិត្យតាមដាន និងវាយតម្លៃ


ផ.អ.គ.ស. ដំណាក់កាលទី២ នៅតែបន្តលើកកម្ពស់ ពង្រឹងសកម្មភាពដែលបានអនុវត្តនៅដំណាក់កាលទី១ និងពង្រីកតំបន់គោលដៅនៃរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា មណ្ឌលសុខភាពនៅទូទាំងប្រទេស ព្រមទាំងពង្រីកវិសាលភាពតំបន់គោលដៅ និងសេវាផ្សេងៗ នៃការអនុវត្តនៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងរដ្ឋបាល ខណ្ឌ ថែមទាំងកែលម្អនូវ វិធីសាស្រ្តអនុវត្ត ផ.អ.គ.ស. ដើម្បីទទួលបាននូវគុណភាព ប្រសិទ្ធភាព និងសមិទ្ធផលថ្មីនៃ ផ.អ.គ.ស ដំណាក់កាលទី២។


បន្ទាប់មកផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ រយៈពេល៥ឆ្នាំ (២០១៩-២០២៣) ក៏ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នារវាងភាគីរដ្ឋ (ដែលរួមមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ) និងភាគីអង្គការសង្គមស៊ីវិលនៅក្នុងឆ្នាំ២០១៩។ ក្នុងនោះផងដែរ ផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ ត្រូវបានឯកភាពដោយ សម្តេចក្រឡាហោម ស ខេង ក្នុងការពន្យាពេលអនុវត្តរហូតដល់ឆ្នាំ២០២៥ ដើម្បីសម្រេចឱ្យបានគោលបំណង និងគោលដៅរបស់ខ្លួន និងឱ្យស្របទៅតាមក្របខ័ណ្ឌពេលវេលានៃផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី១ (២០២១-២០២៥) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមទាញយកឯកសារ: ផ.អ.គ.ស. ដំណាក់កាលទី២




icon

ឯកសារពាក់ព័ន្ធ ៖

ចំណងជើងទាញយក
ផែនការអនុវត្តគណនេយ្យភាពសង្គម (ផ.អ.គ.ស.) ដំណាក់កាលទី២ (២០១៩-២០២៥)ទាញយកឯកសារ
icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP