ផែនការយុទ្ធសាស្ត្រនេះបង្ហាញអំពីចក្ខុវិស័យ គោលបំណង លទ្ធផលរំពឹងទុក គោលការណ៍គន្លឹះ និងក្របខណ្ឌយុទ្ធសាស្ត្រដោយផ្តោតលើយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ ដែលត្រូវប្រកាន់យកដោយតួអង្គពាក់ព័ន្ធទាំងអស់ដើម្បីសហការគ្នាអនុវត្តផែនការយុទ្ធសាស្ត្រនេះប្រកបដោយជោគជ័យ។
ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមនេះ មានចក្ខុវិស័យផ្តោតទៅលើការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ ការលើកកម្ពស់នូវសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
គណនេយ្យភាពសង្គម ក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឱ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ដើម្បីសម្រេចបានគោលបំណងខាងលើនេះ ក្របខ័ណ្ឌគណនេយ្យភាពសង្គមមានយុទ្ធសាស្ត្រជាចម្បងចំនួន៥ ដូចខាងក្រោម៖
ការរៀបចំតាក់តែង និងការអនុវត្តផែនការយុទ្ធសាស្ត្រនេះផ្តើមចេញពីគោលការណ៍សំខាន់ៗចំនួន៧ ដូចខាងក្រោម៖
១. អាទិភាពរបស់ប្រជាពលរដ្ឋ៖ ប្រជាពលរដ្ឋជាអ្នកកំណត់អំពីតម្រូវការអាទិភាពរបស់ខ្លួន។ តម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋអាចផ្តោតទៅលើសេវាអប់រំ សុខាភិបាល ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន កសិកម្ម ។ល។
២. កម្រិតមូលដ្ឋាន៖ សកម្មភាពនានានឹងផ្តោតទៅលើការប្រាស្រ័យទាក់ទង
ការពិភាក្សា និងការដោះស្រាយបញ្ហានានានៅតែក្នុងកម្រិតមូលដ្ឋានប៉ុណ្ណោះ។
៣. ការចូលរួមក្នុងន័យស្ថាបនា៖
គណនេយ្យភាពសង្គមនឹងប្រកាន់យកនូវអភិក្រម ដែលមានលក្ខណៈស្ថាបនាដោយផ្អែកទៅលើកិច្ចសហការគ្នាជាជាងការប្រឈមមុខគ្នា ដើម្បីឈានទៅសម្រេចនូវលទ្ធផលដែលប្រាថ្នាចង់បាន។
៤. ការតាំងចិត្ត៖ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ
អង្គភាពជំនាញនៅថ្នាក់ក្រោមជាតិត្រូវតាំងចិត្តចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពគណនេយ្យភាពសង្គមជាមួយប្រជាពលរដ្ឋ
និងតំណាងនានារបស់ប្រជាពលរដ្ឋ។
៥. ភាពជាដៃគូ៖ កិច្ចខិតខំប្រឹងប្រែងនានានឹងត្រូវបានប្រកាន់យកយ៉ាងច្បាស់លាស់ដើម្បីកសាង
និងពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល
និងក្នុងចំណោមអង្គការសង្គមស៊ីវិលនានា។
៦. ការដាក់បញ្ចូលនូវតម្រូវការនានា៖
អន្តរាគមន៍នានាត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់សិទ្ធិអំណាច ការចូលរួម
និងការដោះស្រាយនូវរាល់តម្រូវការផ្សេងៗគ្នារបស់ប្រជាពលរដ្ឋទាំងឡាយ
ក្នុងនោះរាប់បញ្ចូលទាំងតម្រូវការរបស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា
ដូចជាជនក្រីក្រ និងជនជាតិដើមភាគតិចជាដើមផងដែរ។
៧. ការខិតខំលុបបំបាត់នូវគម្លាត៖ ផែនការយុទ្ធសាស្ត្រនេះនឹងដោះស្រាយចន្លោះប្រហោងមួយចំនួននៃការចូលរួមរបស់ប្រជាពលរដ្ឋ ព្រមទាំងមានគោលបំណងធ្វើឱ្យមានការផ្លាស់ប្តូរនូវវិសាលភាព និងសារធាតុនៃការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដើម្បីទាញយកឯកសារ: ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គម (២០១៣)
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh