ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ ២០១៧

លេខាធិការដ្ឋានគ.ជ.អ.ប សូមជូនដំណឹងចំពោះអ្នកទទួលការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជ្រាបថា ការរៀបចំបញ្ជីឈ្មោះ អ្នកទទួលការឆ្នាំ២០១៧ និងចាប់ផ្តើមរៀបចំពីខែកញ្ញាឆ្នាំ២០១៦នេះតទៅ នៅតាមបណ្តារាជធានី-ខេត្ត ដូចមាន ក្នុងតារាងខាងក្រោម។ ពាក្យសុំចុះ ឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០១៦ និងទម្រង់នានា ‹‹អាចយកពីទីនេះជា Word Format រឺ PDF Format ››។ លក្ខណៈវិនិច័្ឆយនិងដំណើរការ មាននៅផ្នែកខាងក្រោម បង្អស់។

មូលហេតុដែលនាំឱ្យសំណើដេញថ្លៃ គ្មានសុពលភាព និងឈ្មោះអ្នកទទួលការដែលមានសំណើគ្មានសុពលភាពច្រើនជាងគេ មានផ្តល់ជូន‹‹នៅទីនេះ››។

លេខកូដខេត្ត - Provinceសេចក្តីជូនដំណឹង ផុតកំណត់ទទួលពាក្យបញ្ជីឈ្មោះបានអនុម័តបញ្ជីឈ្មោះបានបដិសេធ
 អក្សរកាត់  ឈ្មោះពេញ

 

NAT

 

NCDDS

 

លេខាធិការដ្ឋាន
នៃគ.ជ.អ.ប

 

យោងលិខិត 

លេខ ៧៧៩ សជណ

  

 

 

 

 01 BMC

បន្ទាយមានជ័យ

Banteay Meanchey

យោងលិខិត

លេខ ៤៣០/១៦ សជណ

ថ្ងៃទី២៨ តុលា ២០១៦ ទាញយក

 

 

 

 02 BAT

បាត់ដំបង

Battambang

 យោងលិខិត

លេខ ៦៦៤/១៦ សជណ

ថ្ងៃទី២១ តុលា ២០១៦ទាញយក
 
 03 KPC

កំពង់ចាម

Kampong Cham

 យោងលិខិត

លេខ ១១៨/១៦ សជណ

ថ្ងៃទី០៦ តុលា ២០១៦ទាញយក 

 

 

 

 04 KCH

កំពង់ឆ្នាំង

Kampong

Chhnang

 យោងលិខិត

លេខ ៣៤៦ សជណ

ថ្ងៃទី១៤ តុលា ២០១៦ទាញយក
 
 05 KSP

កំពង់ស្ពឺ

Kampong Speu

យោងលិខិត

លេខ ២៤០ សជណ

ថ្ងៃទី២៥ តុលា ២០១៦ ទាញយក 
 06 KPT

កំពង់ធំ

Kampong Thom

យោងលិខិត 

លេខ ៣២០២/១៦ សជណ

ថ្ងៃទី២៥ តុលា ២០១៦ ទាញយក 
 07 KAM

កំពត

Kampot

យោងលិខិត

លេខ ៥៨២/១៦ សជណ

ថ្ងៃទី១២ តុលា ២០១៦ ទាញយក

 

 

 

 08 KDL

កណ្តាល

Kandal

 យោងលិខិត

លេខ ៦៣៨ សជណ

ថ្ងៃទី០៣ តុលា ២០១៦ ទាញយក

 

ទាញយកបញ្ជីបដិសេធ

 

 09 KKGកោះកុង
Koh Kong

យោងលិខិត

លេខ ២០១/១៦ សជណ

ថ្ងៃទី៣១ តុលា ២០១៦ ទាញយក
 10 KRTក្រចេះ
Kratie

 យោងលិខិត

លេខ ០៣២/១៦ សជណ

ថ្ងៃទី១២ តុលា ២០១៦ទាញយក

 

ទាញយកបញ្ជីបដិសេធ

 

 11 MKRមណ្ឌលគីរី
Mondulkiri

យោងលិខិត

លេខ ០៧៦/១៦ សជណ

ថ្ងៃទី៣១ តុលា ២០១៦ ទាញយក 
 12 PNPភ្នំពេញ
Phnom Penh

 យោងលិខិត

លេខ ០៣២/១៦ សជណ

ថ្ងៃទី១៤ តុលា ២០១៦ទាញយក 
 13 PVRព្រះវិហារ
Preh Vihear

យោងលិខិត

លេខ ២១៧/១៦ សជណ

ថ្ងៃទី០៧ តុលា ២០១៦ ទាញយក 
 14 PVGព្រៃវែង
Prey Veng

យោងលិខិត

លេខ ៣៣២/១៦ សជណ

ថ្ងៃទី១០ តុលា ២០១៦ ទាញយក 
 15 PURពោធិ៍សាត់
Pursat

យោងលិខិត

លេខ ០២៣/១៦ សជណ

ថ្ងៃទី១៩ តុលា ២០១៦ ទាញយក 
 16 RATរតនគីរី
Rattanakiri

 យោងលិខិត

លេខ ១១៩/១៦ សជណ

ថ្ងៃទី៣០ កញ្ញា ២០១៦ទាញយក 
 17 SRPសៀមរាប
Siem Reap
 យោងលិខិតលេខ ៧៩៨/១៦ សជណថ្ងៃទី៣0 កញ្ញា ២០១៦ទាញយក

 

 

 

 18 SHVព្រះសីហនុ
Sihanoukville

 យោងលិខិត

លេខ ៣៩៣/១៦ សជណ

ថ្ងៃទី៣១ តុលា ២០១៦ ទាញយក 
 19 STGស្ទឹងត្រែង
Stung Treng

 យោងលិខិត

លេខ ២៦៩/១៦ សជណ

ថ្ងៃទី៣០ តុលា ២០១៦ ទាញយក 
 20 SVRស្វាយរៀង
Svay Rieng

 យោងលិខិត

លេខ ១៥៥/១៦ សជណ

ថ្ងៃទី១៣ តុលា ២០១៦ ទាញយក

 

 

 

 21 TAKតាកែវ
Takeo

យោងលិខិត

លេខ ៦៣៤ សជណ

ថ្ងៃទី១២ តុលា ២០១៦ ទាញយក 
 22 OMCឧត្តរមានជ័យ
Otdar Meanchey
 យោងលិខិតលេខ ៣១៨/១៦ សជណថ្ងៃទី២០ តុលា ២០១៦ ទាញយក 
 23 KEPកែប
Kep

 យោងលិខិត

លេខ ២៨៥/១៦ សជណ

ថ្ងៃទី០៤ វិច្ឆិកា ២០១៦ទាញយក

 

 

 

 24 PLNប៉ៃលិន
Pailin

 យោងលិខិត

លេខ ១១៥/១៦ សជណ

ថ្ងៃទី១០ តុលា ២០១៦ ទាញយក 
 25 TKMត្បូងឃ្មុំ
Tboung khmum

 យោងលិខិត

លេខ ០២៦ សជណ

ថ្ងៃទី០៩ តុលា ២០១៦ ទាញយក 

 

សូមទាក់ទងលោក Mr. Chhun Bunnara cbunnara@ncdd.gov.kh អំពីការផ្សព្វផ្សាយ និងនីតិវិធី

Mr. Chea Vanda vanda@ncdd.gov.kh សម្រាប់បណ្តឹង តវ៉ានានា។

លក្ខណៈវិនិច្ឆ័យសម្រាប់ធ្វើបុរេលក្ខណសម្បត្តិអ្នកទទួលការ ៖

លក្ខណៈវិនិច្ឆ័យដែលត្រូវការជាអប្បបរមាសម្រាប់ធ្វើបុរេលក្ខណសម្បត្តិអ្នកទទួលការ មានដូចខាងក្រោម ៖
១. បទពិសោធន៍របស់អ្នកទទួលការ 
អ្នកទទួលការបានអនុវត្តកិច្ចសន្យាដែលមានលក្ខណៈប្រហាក់ប្រហែលចប់សព្វគ្រប់ និងប្រកបដោយគុណភាព យ៉ាងតិច២កិច្ចសន្យា សម្រាប់ប្រភេទអ្នកទទួលការនីមួយៗ ដែលអ្នកទទួលការបានដាក់ពាក្យសុំចុះឈ្មោះក្នុង បញ្ជីឈ្មោះអ្នកទទួលការ។
២. សម្ភារៈបរិក្ខារ 
ត្រូវមានភស្តុតាងបញ្ជាក់អំពីភាពជាម្ចាស់នៃសម្ភារៈបរិក្ខារ។ ក្នុងករណីជួលសម្ភារៈបរិក្ខារ ត្រូវមានឯកសារ កិច្ចសន្យាជួលសម្ភារៈបរិក្ខារនោះ ជាភស្តុតាង។

  • អ្នកទទួលការប្រភេទទី១ ៖ ត្រូវមានឧបករណ៍លាយបេតុងមួយគ្រឿង ឧបករណ៍រំញ័របង្ហាប់បេតុងមួយ គ្រឿង និងមានស៊ីនភ្លើងមួយគ្រឿង។
  • អ្នកទទួលការប្រភេទទី២ ៖ ត្រូវមានរូឡូបង្ហាប់មួយគ្រឿង អ៊ិចស្កាវ៉ាទ័រមួយគ្រឿង ប៊ុលដូហ្ស័រ/នីវ៉េល័រ មួយគ្រឿង និងរថយន្តដឹកដីមួយគ្រឿង។
  • អ្នកទទួលការប្រភេទទី៣ ៖ ត្រូវមានឧបករណ៍ខួងអណ្តូងមួយកំប្លេ។

៣. បុគ្គលិកបច្ចេកទេស 
យ៉ាងហោចណាស់ត្រូវមានអ្នកគ្រប់គ្រងការសាងសង់មួយនាក់ដែលមានជំនាញបច្ចេកទេស និងមានបទពិសោធន៍ អនុវត្តការងារ យ៉ាងតិច២ឆ្នាំ នៃប្រភេទអ្នកទទួលការនីមួយៗ ដែលអ្នកទទួលការបានដាក់ពាក្យស្នើសុំ។

នីតិវិធីវាយតម្លៃអ្នកទទួលការ

 

  • ទីចាត់ការផែនការនិងវិនិយោគនឹងរៀបចំបញ្ជីឈ្មោះអ្នកទទួលការដែលដាក់ពាក្យសុំចុះឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នក ទទួលការ។ បញ្ជីឈ្មោះនេះនឹងបិទផ្សាយនៅលើក្ដារព័ត៌មានរបស់សាលារាជធានី ខេត្ដ។ អ្នកទទួលការទាំងឡាយ ដែល បានដាក់ពាក្យសុំចុះឈ្មោះចូលក្នុងបញ្ជីឈ្មោះអ្នកទទួលការ ប៉ុន្តែមិនឃើញឈ្មោះនៅក្នុងបញ្ជីនេះ ត្រូវធ្វើការតវ៉ាទៅ អនុគណៈកម្មការបុរេលក្ខណសម្បត្ដិនៅក្នុងអំឡុងពេល១០ថ្ងៃធ្វើការ បន្ទាប់ពីការបិទផ្សាយ។
  • អនុគណៈកម្មការបុរេលក្ខណសម្បត្ដិ នឹងវាយតម្លៃសមត្ថភាពរបស់អ្នកទទួលការយ៉ាងតឹងរឹងបំផុត ដោយផ្អែកលើ លក្ខណៈវិនិច្ឆ័យ ដូចមានបរិយាយនៅក្នុងទម្រង់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការនេះ។ មិនមានលក្ខណៈ វិនិច្ឆ័យផ្សេងពីនេះត្រូវបានប្រើប្រាស់ឡើយ។
  • ទីចាត់ការផែនការនិងវិនិយោគនឹងពិនិត្យនូវរាល់ព័ត៌មានដែលអ្នកទទួលការបានបំពេញនៅក្នុងពាក្យសុំ និងចុះ ពិនិត្យដល់ការិយាល័យរបស់អ្នកទទួលការ ទីតាំងសម្ភារៈបរិក្ខារ និងទីតាំងគម្រោងយ៉ាងតិច០២ ទាក់ទងនឹងប្រភេទ អ្នកទទួលការ ដែលអ្នកទទួលការបានដាក់ពាក្យ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានដែលអ្នកទទួលការបានផ្ដល់នៅក្នុងពាក្យសុំចុះ ឈ្មោះរបស់ខ្លួន។
  • ក្រុមប្រឹក្សាឃុំ សង្កាត់នឹងវាយតម្លៃការបំពេញការងាររបស់អ្នកទទួលការទៅលើភាពស្មោះត្រង់ កិច្ចសហការ ភាពទាន់ពេលវេលានៃការអនុវត្ដគុណភាពការងារ និងការថែទាំលទ្ធផលគម្រោងរបស់អ្នកទទួលការ។ ព័ត៌មាននេះ នឹងគ្រាន់តែពិចារណាជាព័ត៌មានមូលដ្ឋាននៅពេលវាយតម្លៃអ្នកទទួលការប៉ុណ្ណោះ។ ព័ត៌មាននេះនឹងមិនប៉ះពាល់ដល់ ការវាយតម្លៃការបំពេញការងាររបស់អ្នកទទួលការឡើយ លើកលែងតែងមានឯកសារកំណត់ត្រាជាលាយល័ក្ខណ៍អក្សរ កន្លងមក ដែលបង្ហាញយ៉ាងច្បាស់លាស់ថា សុចរឹតភាព និងការបំពេញការងារកន្លងមករបស់អ្នកទទួលការមិនអាច ទទួលយកបាន អ្នកទទួលការនោះអាចត្រូវបានបដិសេធចេញពីបញ្ជីឈ្មោះអ្នកទទួលការ។ ការបដិសេធអ្នកទទួលការ ចេញពីបញ្ជីឈ្មោះអ្នកទទួលការ ត្រូវអនុម័តដោយអភិបាលរាជធានី ខេត្ដ ដែលអ្នកទទួលការនោះ ចុះឈ្មោះក្នុងបញ្ជី ឈ្មោះអ្នកទទួលការ។
  • អ្នកទទួលការទាំងឡាយណាដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការឃុបឃិតស៊ុំគ្រលំគ្នា ការក្លែងបន្លំ និងអំពីពុករលួយ ហើយចាប់ពីពេលដែលត្រូវបានដកសិទ្ធិជាផ្លូវការ អ្នកទទួលការនោះនឹងមិនត្រូវបានពិចារណាក្នុងការ បញ្ចូលឈ្មោះទៅក្នុងបញ្ជីឈ្មោះអ្នកទទួលការឡើយ។
  • ទីចាត់ការផែនការនិងវិនិយោគនឹងបូកសរុបលទ្ធផលនៃការវាយម្លៃការអនុវត្ដការងាររបស់អ្នកទទួលការដែល រៀបចំឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់។
  • ផ្អែកតាមរបាយការណ៍ត្រួតពិនិត្យលើលក្ខណៈវិនិច្ឆ័យ  របាយការណ៍នៃការចុះផ្ទៀងផ្ទាត់ជាក់សែ្តង និងរបាយការណ៍ វាយតម្លៃលើការបំពេញការងាររបស់អ្នកទទួលការ ទីចាត់ការផែនការនិងវិនិយោគនឹងរៀបចំបញ្ជីឈ្មោះអ្នកទទួលការ ដើម្បីដាក់ជូនអនុគណៈកម្មការបុរេលក្ខណសម្បត្ដិ ពិនិត្យនិងផ្តល់អនុសាសន៍។ រាជធានី ខេត្ត ត្រូវផ្ញើនូវឯកសារដែល អធិប្បាយអំពីដំណើរការនៃការរៀបចំបញ្ជីឈ្មោះអ្នកទទួលការ មកលេខាធិការដ្ឋាន គ.ជ.អ.ប ឲបានមុនថ្ងៃទី០១ខែធ្នូ ដើម្បីពិនិត្យ និងផ្តល់អនុលោមភាពជាមុន មុននឹងដាក់ជូនអភិបាលរាជធានី ខេត្ដ ពិនិត្យ និងសម្រេច។
  • បញ្ជីឈ្មោះអ្នកទទួលការដែលបានអនុម័តដោយអភិបាលរាជធានី ខេត្ដ នឹងបិទផ្សាយនៅលើក្ដារព័ត៌មានសាលារាជធានី ខេត្ដ និងដាក់នៅគេហទំព័ររបស់ គ.ជ.អ.ប។ លើសពីនេះ បញ្ជីឈ្មោះអ្នកទទួលការទាំងអស់ក៏នឹងផ្សព្វផ្សាយ ដោយលេខាធិការដ្ឋានលើទំព័រសារពត៌មានជាភាសាខ្មែរចំនួន២លេខ។ បញ្ជីឈ្មោះអ្នកទទួលការនឹងត្រូវរៀបចំចងក្រង ជាសៀវភៅ រក្សាទុកនៅលេខាធិការដ្ឋាន គ.ជ.អ.ប នៅទីចាត់ការផែនការនិងវិនិយោគនៃសាលារាជធានី ខេត្ដ និងនៅសាលាឃុំ សង្កាត់។ អ្នកទទួលការអាចសុំមើល និងថតចម្លងនូវបញ្ជីឈ្មោះអ្នកទទួលការ។

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP