កម្មវិធីបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលរាជធានីភ្នំពេញ

២៥ សីហា ២០២៦

,  

1398

Banner
សាលារាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. អញ្ជើញចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ ដោយមានគោលបំណងពង្រឹងសមត្ថភាពការងាររបស់មន្ត្រីទទួលបន្ទុកគណនេយ្យភាពសង្គម នៅតាមរដ្ឋបាលខណ្ឌ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា។ វគ្គនេះផ្តោតជាចម្បងទៅលើចំណុចសំខាន់ចំនួនបួន រួមមាន ការបើកទូលាយព័ត៌មាន និងព័ត៌មានថវិកាឱ្យប្រជាពលរដ្ឋអាចចូលដំណើរការបានងាយស្រួល ការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមតាមដាន និងត្រួតពិនិត្យការងាររដ្ឋបាល ការពង្រឹងការសម្របសម្រួល និងសមត្ថភាពការងាររបស់មន្ត្រី ព្រមទាំងការប្រមូល និងចងក្រងមេរៀន បទពិសោធន៍ពីការអនុវត្តជាក់ស្តែង ដើម្បីតាមដាន និងវាយតម្លៃការងាររបស់រដ្ឋបាលខណ្ឌនីមួយៗ។
កម្មវិធីនេះមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. សាលារាជធានីភ្នំពេញ ក្រុមការងារការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការ និងវិនិយោគ គណៈអភិបាលខណ្ឌគោលដៅទាំង៦ រួមមាន ខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌមានជ័យ និងខណ្ឌទួលគោក ព្រមទាំងចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នាយក និងនាយិកាសាលាបឋមសិក្សា លោកគ្រូ អ្នកគ្រូ សរុបប្រមាណ ១៤០រូប ក្នុងនោះមានស្ត្រី ៤២រូប៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP